ជាច្រើនម៉ោងបានកន្លងផុតទៅ :
រាងកាយក្រាស់កំពុងឈរទល់មុខបន្ទប់កញ្ចក់មួយ បន្ទប់មួយនេះមិនអនុញ្ញាតអោយអ្នកណាចូលឡើយក្រៅពីគ្រូពេទ្យដែលចាំថែតែប៉ុណ្ណោះ ជីមីនទឹកភ្នែករលីងរលោងកាលបើបានឃើញកូនប្រុសខ្លួនក្រហមរនាលមិនទាន់បើកភ្នែកនៅឡើយស្ថិតក្នុងកែវកញ្ចក់ដែលទទួលបានការមើលថែយ៉ាងយកចិត្តទុកដាក់ល្អិតល្អន់ពីគ្រូពេទ្យ ។ ជីមីនបានតែត្រឹមលើកដៃអង្អែលផ្ទាំងកញ្ចក់ពីខាងក្រៅដោយមិនអាចប៉ះសាច់កាយរបស់កូនប្រុសបាន ...!!!
" ផាកបុមយូ ! បុមយូកូនប៉ា "
" ទ្រាំបន្តិចសិនណាកូន កូនត្រូវតែរឹងមាំ "
" ប៉ាស្រលាញ់កូន ស្រលាញ់ម៉ាក់របស់កូន ទ្រាំសិនណាកូនណាបន្តិចទៀតគ្រួសាររបស់យើងនឹងបានរស់រួមជុំគ្នាហើយ " និយាយហើយក៏អួលណែនបំពង់ក៎ស្ទើរតែប្រេះ ទឹកភ្នែកជ្រាបចេញមកទៀតហើយ តាំងពីគាត់ចេះស្រលាញ់ម៉ាក់របស់បុុមយូមកគាត់ទឹកភ្នែករហូតទឹកភ្នែកមិនចេះឈប់រាំងស្ទះ ភាពរឹងមាំលែងមានទៀតហើយនៅក្នុងខ្លួនរបស់គាត់ គាត់ទន់ជ្រាយខ្លាំងណាស់ ...។
" កូនឯងឈ្មោះអី " សំឡេងរបស់យ៉ុនហ្គី
" ផាកបុមយូ ឈ្មោះម៉ាក់គេស្រលាញ់ "
" ឯងគិតយ៉ាងមិចរឿងដើមហេតុ ? យល់ល្អទៅបំភ្លឺនៅប៉ុស្តិ៍ទៅចោទប្តឹងពួកវាអោយខ្លាំងឡើងដល់តុលាការហើយអោយពួកវាវិនាសជាប់គុកទាំងអស់គ្នា " យ៉ុនហ្គីពិតជាខឹងក្រហាយខ្លាំងណាស់ ក្នុងទ្រូងឈួលដោយភ្លើងទោសះឆេះធ្លោឡើងឥតឈប់ ក្មួយគេ គេស្រលាញ់ខ្លាំងណាស់ ចៅប្រុសរបស់គេ គេក៏ស្រលាញ់ដូចគ្នា ។ យ៉ុនហ្គីក្តាប់មាត់សំងំទប់កំហឹងបើថ្ងៃណាមួយកំហឹងរបស់គេផ្ទុះចេញមកគេច្បាស់ជាយកភ្លើងកំហឹងមួយនោះដុតកម្លោចពួកវាទាល់តែងាប់ ...។
" ឯងថាអ្នកណា ? ពួកវាសាហាវខ្លាំងណាស់ "
" វាបើកឡានបុកយើង សាងរូបភាពមូលបង្កាច់យើង " សំណាងដែលឡានចេះចាប់ហ្វ្រាំងទាន់ មិនអញ្ចឹងពេលនេះជីមីនច្បាស់ជាដេកក្នុងមជ្ឈូសហើយបើពួកវាបំណងផ្តាច់យកជីវិតរបស់គេយ៉ាងនេះ ។ មួយវិញទៀតគេពិតជាឈឺចាប់ខ្លាំងណាស់ដែលទទួលកំហុសទាំងដែលគេមិនបានដឹងខ្លួនធ្វើខុសអ្វីអោយទាល់តែសោះ
STAI LEGGENDO
♛ ប្រពន្ធក្មេង ♛ (រដូវកាលទី ១ ) [ Complete✔️ ]
Storie d'amore" អាយុត្រឹមតែជាតួលេខ សំខាន់បេះដូងត្រូវការគ្នា " (សេរីប្រពន្ធក្មេង )
![♛ ប្រពន្ធក្មេង ♛ (រដូវកាលទី ១ ) [ Complete✔️ ]](https://img.wattpad.com/cover/281240532-64-k809836.jpg)