ប្រទេសហុងកុង :
ជីមីនហើយនឹងរ៉ាឆេលរួមទាំងស្ទេរ៍បានហោះហើរមកដល់ហុងកុងយ៉ាងឆាប់រហ័សដោយប្រើរយះពេលត្រឹមតែ3ម៉ោងនឹង45នាទី បន្ទាប់ពីឈានជើងចូលមកដល់ទឹកដីហុងកុងហើយក្រុមកូនចៅរបស់ថៅកែអ៊ូក៏មកទទួលស្វាគមន៍ថែមទាំងនាំពួកគេទាំងបីធ្វើដំណើរទៅម៉ាកាវជាបន្ត ចំណែកឯនាងល្អិតវិញកុំបារម្ភអីជីមីនបានចាត់ចែងរឿងអ្នកផ្ទះរបស់នាងរួចរាល់ហើយធានាថាមានក្តីសុខជាមួយគ្នារយះពេលបីថ្ងៃដោយគ្មានហានិភ័យ ។" ពូ ! ពូឈ្លាតឱកាសលើអូនទៀតហើយហេស៎ ? " នាងល្អិតបើកភ្នែកមកក៏ឃើញលោកពូអោនមុខមករកនាងថែមទាំងលើកដៃអង្អែលគែមមាត់របស់នាងទៀតបំណងដូចចង់លួចថើបអញ្ចឹង ។
" ឈ្លាតឱកាសស្អី ? "
" ដេកហ៊ារទឹកមាត់ ! ពេញក្រមុំហើយដេកហ៊ាទឹកមាត់ទៀត "
" ស្អុយង៉ោងចឹងអ្នកណាចង់ថើប "
ជីមីននិយាយចង់ញ៉ោះនាងល្អិតប៉ុណ្ណោះឃើញនាងដេកធ្វើមាត់ជីបៗដូចជាយលសប្តិល្អគេឃើញទំនងពេកទើបចង់ថើបបបូរមាត់របស់នាង តែនៅពេលដែលនាងដឹងខ្លួនទើបគេចេះតែរកលេសមកនិយាយ ។ មនុស្សចាស់ស្រលាញ់កូនក្មេងតែមិនចង់អោយកូនក្មេងបានចិត្ត" ពូ ! អូនស្អប់ពូ ហឹសស "
" អូយយយ៎ អឹបប "
" ពូ !!! "
នៅពេលដែលខឹងពូដែលញ៉ោះអោយនាងខ្មាស់គេនាងក៏ជ្រុលដាក់ពូមួយដៃតែក៏ច្រឡុំទៅចំរបស់ពិសេសរបស់ពូ មួយក្តាប់ដៃនាងល្អិតធ្ងន់ណាស់ដែលស្ទើរតែបែកពងរបស់ពូ >< ។" ពូ ! អូនសំទោស "
" បើបែកបានអីស្រួលទៀត ? "
" មាត់អត់គម្រម " រ៉ាឆេលបែរមុខចេញទាំងអៀនព្រោះពូនិយាយស្អីក៏មិនដឹងទេក្មេងមិនទាន់គ្រប់អាយុអៀន ។ ស្ទេរ៍ហើយនឹងជីមីនសម្លឹងមុខគ្នាហើយក៏សើចនាងល្អិតម្នាក់នេះចូលមកបំពេញក្តីសុខរបស់លោកពូតែម្តងបានក្បែរនាងពូមានតែស្នាមញញឹម ។ម៉ាកាវ :
ពីហុងកុងធ្វើដំណើរបន្តទៅកាន់ម៉ាកាវក៏ប្រើរយះពេលមិនយូប៉ុន្មានដែលត្រឹមពីរម៉ោងជាងប៉ុណ្ណោះ អ្នកបើកឡានរបស់ថៅកែអ៊ូក៏បាននាំជីមីនមកដល់អាគារដែលជាកម្មសិទ្ធរបស់ថៅកែអ៊ូទាំងស្រុង ។ ចូលទៅដល់ក៏មានការទទួលស្វាគមន៍យ៉ាងអស្ចារ្យជាពិសេសនោះគឺជីមីនតែម្តងមានស្រីៗទាំងហ្វូងមកអែបអប រ៉ាឆេលត្រូវខ្ទាតទៅគៀនជញ្ជាំងតែម្នាក់ឯងសូម្បីតែស្ទេរ៍នេះណាក៏ត្រូវពួកស្រីៗក្មេងជើងស្រឡូនវែងស្អាតៗជនជាតិហុងកុងចូលមកអែបអបដែល ។
ŞİMDİ OKUDUĞUN
♛ ប្រពន្ធក្មេង ♛ (រដូវកាលទី ១ ) [ Complete✔️ ]
Romantizm" អាយុត្រឹមតែជាតួលេខ សំខាន់បេះដូងត្រូវការគ្នា " (សេរីប្រពន្ធក្មេង )