ភាគទី ៩ : ស្រែកនឹងយកស្បែកជើងញុកមាត់ឥឡូវហើយ !!!

1.6K 71 0
                                    

ប្រហែលជាមួយសន្ទុះជីមីនក៏លាងរបួសនៅត្រង់ជង្គង់អោយរ៉ាឆេលហើយទាំងនាងមិនស្រែកឈឺសូម្បីតែមួយអឹស ! បន្ទាប់ពីលាងរបួសរួចជីមីនក៏ងើយសម្លឹងមុខនាងល្អិតឃើញថានាងសម្លឹងគេឡើងស្លុងអារម្មណ៍តែម្តងសម្លឹងដល់ថ្នាក់លែងដកដង្ហើម ><

     " នាងល្អិត " ជីមីនក្តិចសាច់ភ្លៅរបស់រ៉ាឆេលបន្តិច
     " ពូ ! ហុឺៗៗៗ យួយៗអាពូឆ្កួតក្តិចគេ "
រ៉ាឆេលបន្ទាប់ពីភ្ញាក់ពីភ្លឹកក៏ពេបយកតែម្តងពេបបែបមនុស្សរំអួយផងលាយឡុំជាមួយឈឺពិតប្រាកដផងជាតិថ្នាំរបួសដែលជីមីនបានលាងអោបជ្រាបចូលសាច់របស់នាងឡើងឈឺផ្សារក្រហាយ

     " យួយៗពូ ហុឺៗៗ អាពូឆ្កួត "
     " យី ! ជួយហើយនៅមកជេរទៀត "
ជីមីនទាល់តម្រិះនឹងក្មេងរំអួយចង់តែចាប់នាងផ្តួលញាត់ម្ជុលធំចូលអោយដឹងស៎ខ្មៅទេនេះ រំអួយញិញក់ចរិកឡើងCuteគួរអោយស្រលាញ់មុខឡើងកំប៉ប់ៗដូចតុក្កតាជ័រមានជីវិតយ៉ាងនេះមិនអោយខ្នាញ់ហើយលង់ស្រលាញ់យ៉ាងមិចបានទៅលោកអើយ ?!?

     " ជួយក្បាលពូអី ? ហុឺៗៗ អូនឈឺ "
     " យ៉ាប់ណាស់កាពៅ មកពូផ្លុំអោយ "
     " ឈប់រំអួយណាកូនណា ចាំប៉ាៗផ្លុំអោយ " ហ្វូៗៗ ជីមីនលលេងជាមួយរ៉ាឆេលចង់អោយនាងសើចហើយគេក៏ធ្វើជាផ្លុំលើជង្គង់របស់នាងទាំងសងខាងផ្លុំដូចជាប៉ាៗលួងកូនតូចយ៉ាងអញ្ចឹង ។

     " អូនមិនមេនកូនពូទេ "
     " បើរំអួយយ៉ាងនេះធ្វើកូនបានសម "
     " អូនជាប្រពន្ធពូតែអូនគ្រប់អាយុហើយអត់ដណ្តឹងអូន អូននឹងប្តឹងពូហើយពីបទបង្កក់ទុកតែមិនយកធ្វើអោយកូនក្រមុំគេម៉េម៉ាយខូចហាងឆេង " ពាក្យសម្តីរបស់រ៉ាឆេលគ្រប់ម៉ាត់ធ្វើអោយជីមីនគាំងស្តូក ស្លាប់តែតែយ៉ាងៗនេះទៅបេះដូងពូខ្សោយផងមិនគាំងព្រោះតែនាងល្អិតហើយទេហ្អេស៎ ? ជីមីនញញឹមហើយក៏ងើយមុខទៅរករ៉ាឆេលយឿតៗបំណងចង់ថើបបបូរមាត់ពូកែវោហាជាការដាក់ទោស តែថា ...

     តុក តុក តុក តុក !!!
     " លោកអគ្គនាយក " អ្នកនាងលេខាហ្សារ៉ាមកកាត់ចង្វាក់ទៀតហើយ ជីមីនរៀបចំរឹកពារធម្មតាវិញទាំងចិត្តនៅស្តាយស្រណោះនៅឡើយរៀបនឹងបានបង្កាត់ភ្លើងស្នេហ៍ហើយនឹងណា

♛ ប្រពន្ធក្មេង ♛ (រដូវកាលទី ១ ) [ Complete✔️ ]Nơi câu chuyện tồn tại. Hãy khám phá bây giờ