ភាគទី ៩៦ : ពូយ៉ុនយកអង្កត់អុសអោយឆេលបន្តិច -,-

1.1K 76 1
                                    

     " កញ្ចាស់លោកនេះ ឡប់សតិណាស់ " រ៉ាឆេលនិយាយរួចក៏លើកដៃគក់ជីមីនឌឿកៗៗស្អប់ណាស់ស្អប់ខ្លាំងបានបញ្ចេញកំហឹងបែបនេះជាអ្វីដែលនាងប៉ងយូមកហើយវ៉ៃនេះវ៉ៃមិនសំចាំដៃទេវ៉ៃយកៗតាមរបៀបមនុស្សខឹងខ្លាំងហើយក៏គុំយូវ៉ៃមិនដកដៃ ។

     " អូយយ៉ូយៗបងឈឺណាស់អូនបងឈឺ "
     " អូយយ៉ូយគ្រាំក្នុងប្តីស្លាប់ឥឡូវហើយអូន " ចង់ទ្រាំដែលតែទ្រាំមិនបានបើទ្រាំមានតែប្រឈមមុខនឹងគ្រាំគ្រឿងក្នុងព្រោះមើលទៅស្រីឆេលនេះណាមិនព្រមលើកលែងអោយនោះទេ បើមិនហាមក៏ដាក់ជីមីនទាល់តែស្រងល់នោះឯងព្រោះកំពុងតែខឹងស្រាប់ផង ...។

     " ឆេលបានហើយអូន " ជីមីន
     " ហឹសស កុំមកអោយខ្ញុំឃើញមុខលោកឯងទៀត " រ៉ាឆេលនិយាយទាំងហត់អង្ឃិស ម្ចាស់ថ្លើមថ្លៃអើយស្បែកដូចស្បែកគោវ៉ៃរួចហើយស្រាប់តែឈឺដៃខ្លួនឯងទៅវិញ មិនមេនវ៉ៃគេហើយចំណេញឯណាឈឺតែដៃខ្លួនឯងដែលមើលចុះអោយឡើងក្រហមហើយ ។

     " បើមិនចង់ឃើញមុខបង អញ្ចឹងមើលគូទវិញទៅ " ផ្តេជ្ញារួចមកហើយថានឹងយកប្រពន្ធត្រឡប់ទៅវិញអោយទាល់តែបាន មិនថានាងក្រឡុកក្រឆាធ្វើទុកកាចឆ្នាស់យ៉ាងណាក៏មិនព្រមរាថយដែល ប្រុសចាស់រឹងហើយក៏មាំខ្លាំងណាស់បងប្រាប់អូនអោយដឹងទៅ >< ។

     " លោកចង់បានអីទើបលោកព្រមចេញ ? "
     " ចង់បានអូនហើយនឹងកូនត្រឡប់ទៅវិញ មួយជីវិតបងនេះរស់ខ្វះអូនមិនបានទេអោយខ្វះអូនបងសុខចិត្តទៅស្លាប់អោយបាត់ប្រសើរជាង " គ្រប់យ៉ាងដែលបាននិយាយគឺពិតប្រាកដ មួយឆ្នាំជាងមកនេះកាលបើបានរួមជីវិតគូមកហើយធ្វើអោយបងទម្លាប់ ទម្លាប់ដែលរស់នៅមិនអាចខ្វះអូនបានដោយគ្មានអ្នកណាអាចចូលមកជំនួសតំណែងអូន ។ 

     " ហឹសសស " រ៉ាឆេលសើចចុងគែមមាត់ចេញមក
     " រស់ខ្វះខ្ញុំមិនបានអញ្ចឹងរឺ ? លោកនិយាយអី ? សម្តែងហ្អរ ? "
     " មាត់ថាខ្វះខ្ញុំមិនបានតែលោកក្បត់ខ្ញុំរហូត ប៉ុន្មានដងហើយផាកជីមីនវាច្រើនដងពេកហើយណាលោកកុំមកធ្វើជាភ្លេច លោកក្បត់ខ្ញុំទៅយកស្រីណាផ្សេងខ្ញុំមិនថាទេតែលោកទៅយកសង្សារចាស់លោកវិញខ្ញុំខឹងហើយក៏ឈឺចាប់ខ្លាំងណាស់ លោកក្បត់ខ្ញុំរាប់សិបដងទង្វើរដដែលៗចុះខ្ញុំ ខ្ញុំដែលធ្វើអោយលោកខកចិត្តបានម្តងដែលទេផាកជីមីន ? " រ៉ាឆេលស្រែកខ្លាំងៗតាមទំហំឈឺចាប់ដែលនាងបានផ្ទុកនៅក្នុងបេះដូង គេធ្វើអោយនាងខកចិត្តច្រើនដងខ្លាំងណាស់ តែនាងមិនដែលធ្វើរឿងអោយគេខកចិត្តម្តងណាឡើយដែលហួសហេតុក្រៅពីរឿងកុហកថាមានកូនទាល់តែពោះធំពិបាកលាក់បានទើបបញ្ចេញការពិត ។ តាំងពីរៀបការមកអាយុរបស់នាងក្មេងខ្ចីមេនក៏ពិតតែនាងពូកែអំណត់អត់ធន់ខ្លាំងណាស់ ដឹងរឿងឈឺចាប់ក៏ពួនសំងំលាក់តែម្នាក់ឯង ឈឺហើយក៏មិនស្រែកយំមិនទាមទារដឹងលឺហើយក៏ព្យាយាមលាក់អោយគេចាប់ទុកថាជាមនុស្សល្ងង់ កន្លងមកនាងខំណាស់ ធ្វើជាភរិយាល្អលើកស្ទួយមុខមាត់ស្វាមីគ្រួសារមិនដែលនិយាយអាក្រក់ពីស្វាមីឡើយមានតែចំណុចល្អបើទោះជាគេធ្វើអោយនាងឈឺចាប់តែនាងក៏នៅតែលើកសរសើរ ភាពអំណត់របស់នាងធ្វើអោយគេមើលស្រាលនាង កាន់តែមិននិយាយកាន់តែបានចិត្តយូៗក៏ក្លាយជាទម្លាក់ បើនាងអភ័យតើមានទេយុត្តិធម៍សម្រាប់មនុស្សស្រីមានភក្តីភាពដូចជានាង ?!?

♛ ប្រពន្ធក្មេង ♛ (រដូវកាលទី ១ ) [ Complete✔️ ]Nơi câu chuyện tồn tại. Hãy khám phá bây giờ