ភាគទី ៥៨ : កញ្ជ្រោងជីវិត9ដូចជាអូនមិនងាយស្លាប់ទេពូ

911 72 2
                                    

ពេលវេលាដែលបានទន្ទឹងរងចាំក៏បានមកដល់ ក្រុមគ្រូពេទ្យបានលើកអ្នករបួសដាក់លើរ៉ងកាដើម្បីយកទៅសង្គ្រោះនៅមន្ទីរពេទ្យបន្ត អ្នកដែលរងរបួសត្រូវភ្លើងឆេះរលាកឡើងក្រៀមស្បែកសភាពមិនទំនងរស់នោះឡើយដោយសារតែនៅមន្ទីរពេទ្យមានឧបករណ៍ដើម្បីសង្គ្រោះច្រើនទើបក្រុមគ្រូពេទ្យប្រញាប់បញ្ជួនទៅមន្ទីរពេទ្យតែម្តង ក្រមសិលធម៌ជាគ្រូពេទ្យទោះអ្នកជំងឺមានសង្ឃឹមរឺក៏មិនមានក៏ដោយត្រូវតែប្រឹងប្រែងជួយសង្គ្រោះទាល់តែអស់លទ្ធភាព ...។

នៅពេលដែលក្រុមគ្រូពេទ្យសែងអ្នករបួសម្នាក់នោះឡើងឡាន ឆ្លងកាត់ជីមីន ជីមីនក៏បានតាមមើលដោយយកចិត្តទុកដាក់អោយប្រាកដថាម្នាក់នោះគឺជារ៉ាឆេលពិតមេនរឺមួយក៏អត់ !!! តែថាគឺមិនមេននោះទេ ...

     " មិនមេន ! មិនមេនឆេលនោះទេ "
     " មិនមេនឆេលពិតមេន "
ជីមីនបានធូចិត្តឡើងវិញ ហើយពីរអ្នកទៀតក៏ធូចិត្តតាមដែល ព្រះជាម្ចាស់អើយដូចដកបន្លាចេញពីក្នុងទ្រូងមុននោះភ័យខ្លាំងសម្បើមណាស់ថាមនុស្សស្រីដែលរងរបួសឆេះខ្លោចម្នាក់នោះគឺជារ៉ាឆេល ។

     " ឆេល ! រ៉ាឆេលអូននៅទីណារ៉ាឆេល "
     " អូនឆាប់ចេញមករកបងមករ៉ាឆេល បងសុំអង្វរ "
ជីមីនបន្តស្រែកសារជាថ្មី ជីមីនមានជំនឿចិត្តថារ៉ាឆេលមិនមានអ្វីកើតឡើងលើនាងនោះទេ នាងជាមនុស្សល្អទោះស្ថិតក្នុងស្ថានការណ៍ដែលអាក្រក់ក៏នាងអាចយករួចខ្លួនបានដែល ព្រះជាម្ចាស់ច្បាស់ជាប្រទានពរឃុំគ្រងរ៉ាឆេលមិនអោយរ៉ាឆេលជួបសំណាងអាក្រក់ឡើយ

     " ឆេលបងសុំអង្វរ ប្តីអូនចាស់ហើយប្តីអូនបេះដូងខ្សោយ "
     " អូនឆាប់ចេញមកឆេល "
វាជារឿងពិត ហើយរឿងរន្ធត់ចេះតែកើតឡើងម្តងហើយម្តងទៀត ម្តងៗជីមីនស្ទើរតែគាំងបេះដូងស្លាប់ បេះដូងគេខ្សោយជាញឹកញាប់អាចរស់មិនដល់ចាស់ក៏ព្រោះតែរឿងហេតុអស់ទាំងនេះហើយ ...!!!

     " ឆេល !!! "
     " អូននៅទីនេះពូ " សម្លេងរ៉ាឆេលក៏បានបន្លឺឡើង
     " ឆេល / អ្នកនាងឆេល / អ្នកស្រីឆេល "
     " អូនមករកពូហើយ "
រ៉ាឆេលដើរដោយមានអ្នកគ្រូពេទ្យម្នាក់មកជាមួយ ដោយសារតែរ៉ាឆេលរងរបួសទាំងដៃទាំងជើងទើបត្រូវមានអ្នកជួយគ្រា ទោះមិនសូវជាធ្ងន់ធ្ងរប៉ុន្មានតែដំបូងៗបែបនេះក៏នៅឈឺខ្លាំង

♛ ប្រពន្ធក្មេង ♛ (រដូវកាលទី ១ ) [ Complete✔️ ]حيث تعيش القصص. اكتشف الآن