ភាគទី ១០ : ចាស់ជិតចូលក្តាមមជ្ឈូសហើយរំអួយញឹញក់ទៀត !

1.5K 64 0
                                    

រ៉ាឆេលពើងមុខដាក់ហ្សារ៉ាថែមទាំងមើលស្បែកជើងគម្រាមទៀតទឹកមុខមិនចុះចាញ់មិនចេះខ្លាចធ្វើអោយហ្សារ៉ាសូម្បីតែស្រែកក៏មិនហ៊ានស្រែកត្រូវខាំមាត់អត់ទ្រាំដែល 

     " មីក្មេងឈ្លើយ "
     " ក្បាលកញ្ចាស់ហើយមកឈ្លោះជាមួយក្មេង "
     " ចាំមើលយើងនឹងប្រាប់លោកអគ្គនាយក " កាន់តែស្រែករ៉ាឆេលកាន់តែឌឺកាន់តែផ្គើនមិនចុះចាញ់ ហ្សារ៉ាទាល់តម្រិះមានតែយកលោកអគ្គនាយកមកសំអាងយ៉ាងណាក៏នាងជាកូនចៅល្អនៅក្បែរលោកអគ្គនាយកមកយូស្រាប់ហើយ លោកអគ្គនាយកក៏ស្គាល់ចរិកនាងច្បាស់នាងមិនជឿទេថាលោកអគ្គនាយកកាន់ជើងក្មេងឈ្លើយនេះ ។

     " ប្រាប់អគ្គនាយកហរ អូយខ្លាចឡើងញ័រខ្លួននៀក៎ "
     " ទៅ ! ជិះសេះស៎ទៅប្រាប់ឥឡូវទៅយាយកញ្ចាស់ "
     " អូនឆេលដេកចាំបងពូមកដាក់ទោសឥឡូវ ហិហិហិ "
រ៉ាឆេលនិយាយហើយក៏ធ្វើជាលើកជើងដាក់លើសាឡុងដេកអោយដៃផ្គើនទៅកាន់ហ្សារ៉ាស្ទើរតែអាចអោយហ្សារ៉ាក្អួតឈាមបាន ចាំមើលរវាងលេខាកញ្ចាស់នឹងអនាគតប្រពន្ធមួយណាសំខាន់ជាង ><

     " មីក្មេងអត់មាយាទក្បាលរឹង "
     " ចាស់ដូចមីងល្មមចូលសមាគមន៍ចាស់ជរាហើយ "
     " កុំមកបន្លំជាមួយសាច់ខ្ចីទៅមិនរួចទេមីងអើយ "
     " ផ្ញើរទុកសិនចុះមីក្មេងម្សិលម្ងៃ "
យូទៅក៏កាន់តែយូទៅកាន់តែស្រែកដាក់នាងល្អិតកាន់តែឈឺក្តៅក្រហល់ក្រហាយភ្លើងវិលមកដុតតែខ្លួនឯងវិញម្លោះហើយទើបហ្សារ៉ាត្រូវខាំមាត់ទប់កំហឹងទន្ទ្រាំជើងដើរចេញទាំងមិនអស់ចិត្ត ។

     " មុខឡើងកញ្ចាស់ចង់មកប្រៀបជាមួយក្មេង "
     " យី ! យាយកញ្ចាស់នេះ "
រ៉ាឆេលរអ៊ូង៉ូវៗដូចគ្នាក៏ព្រោះតែស្អប់យាយកញ្ចាស់ហ្សារ៉ាម្នាក់នោះគ្រាន់តែសួរហើយមិនព្រមប្រាប់ថាបន្ទប់លោកពូគឺបន្ទប់នេះមេនទេ ហ្សារ៉ាមិនព្រមប្រាប់គឺរ៉ាឆេលកត់សម្គាល់បាត់ទៅហើយថាហ្សារ៉ាខ្លាចនាងមកដណ្តើមជីមីននោះ ។ យ៉ាងណាក៏រ៉ាឆេលមិនចុះចាញ់បោះបង់បងពូស្រាប់ទៅហើយមានគូប្រជែងចាប់ទុកថាសប្បាយ

       មួយសន្ទុះក្រោយមក :
បន្ទាប់ពីនិយាយជាមួយថៅកែចប់ជីមីនក៏ដើរត្រឡប់មកបន្ទប់ធ្វើការវិញ គ្រាន់តែជីមីនដើរចូលដល់ក្នុងបន្ទប់ហ្សារ៉ាក៏ដើរចូលមកពីក្រោយជាប់យ៉ាងស្អិតតែម្តងធ្វើអោយជីមីនវង្វេងអស់រលីងថាទៅបាត់មួយសន្ទុះពីរអ្នកនេះមានអ្វីកើតឡើងយ៉ាងមិចបានពាក់មុខយក្សសម្បើមម្លេះ ?

♛ ប្រពន្ធក្មេង ♛ (រដូវកាលទី ១ ) [ Complete✔️ ]Où les histoires vivent. Découvrez maintenant