" បងស្រលាញ់អូនណាស់ឆេល ! ស្រលាញ់ខ្លាំងណាស់ " ឈឺគ្រាំចុកចាប់អួលណែនយ៉ាងណាក៏គាត់នៅតែខំប្រឹងនិយាយ នាពេលនេះកន្លែងកើតហេតុមានកើតចលាចលខ្លាំងណាស់ ប៉ូលីសឃាត់ជនល្មើសមួយប៉ែត មួយប៉ែកទៀតក៏ព្យាយាមហាមមនុស្សកុំអោយចូលមកចោមរ៉ោមមើលអ្នករងរបួស ចំណែកឯឡានពេទ្យវិញក៏ជិតមកដល់ដូចគ្នា ។
" មានបញ្ហាអ្វីនៅខាងមុខ ? ស្ទះម្លេះ ? "
" អោយខ្ញុំបន្តដោយរបៀបណា " ស្ទេរ៍ចោទសួរឡើងទាំងងឿងឆ្ងល់បន្ទាប់ពីឃើញចរាចរកកស្ទះមិនព្រមកម្រើក ចំណែកឯមនុស្សម្នាវិញក៏ចោមរ៉ោមធ្វើមើលតែមើលសាកសព្វអណ្តែតទឹកទៅហើយ ។ ដោយតក់ក្រហល់មិនយល់ពេកស្ទេរ៍ក៏ចុះពីលើឡានដើរទៅមើលនឹងគេនឹងឯងដែល កាលបើឃើញហេតុការណ៍ហើយស្ទេរ៍ធ្លាក់ថ្លើមក្តុកដល់ដី ស៊យអ្វីម្លេះទេលោកអើយទើបទទួលបានទូរស័ព្ទអម្បាញមិញថាប្រញាប់រកជីមីនអោយឆាប់ឃើញព្រោះសភាពលោកស្រីមិនល្អសម្រាលមុនកំណត់ប្រឈមនឹងគ្រោះថ្នាក់ទាំងម្តាយទាំងកូន ចំណែកឯនៅទីនេះវិញស្វាមីក៏ដេកក្រាញននាលនៅលើថ្នល់ជាមួយកម្អួតឈាមដែលគ្រាំព្រោះតែត្រូវឡានបុក គូនេះកម្មអ្វីម្លេះទេទាំងប្តីទាំងប្រពន្ធ ។" ចៅហ្វាយ " ស្ទេរ៍ស្រែកហើយរត់ទៅរកដូចត្រូវកម្រោលចូល
" លោកចូលមិនបានទេ " ពលបាលឯកស្រីម្នាក់ហាម
" គាត់ជាម្ចាស់ខ្ញុំអោយខ្ញុំចូលទៅរកទៅ "
" ចៅហ្វាយខ្ញុំនៅទីនេះចៅហ្វាយ " ស្ទេរ៍ស្រែកខ្លាំងៗឡើង" ស-- ស្ទេរ៍ " ជីមីនបើកមាត់ម្ហបៗហៅ
" ប្រាប់ថាអោយជៀសផ្លូវខ្ញុំ " កុំថាឡើយត្រឹមពលបាលឯកស្រីថ្នាក់ធំជាងនេះផ្កាយពេញស្មាទៀតក៏ស្ទេរ៍មិនខ្លាចផង ស្ទេរ៍ថែមទាំងហ៊ានបំបុកស្មាពលបាលឯកស្រីនោះដើម្បីចូលទៅរកចៅហ្វាយទៀត ។" ចៅហ្វាយ " ស្ទេរ៍ជួយលើកជីមីនឡើងទាំងអួលចុងទ្រូង
" លោកស្រី ! លោកស្រីចូលពេទ្យហើយទាន "
" ថា-ថាមិច ? ប្រពន្ធយើងកើតអី ? " អម្បាញមិញនោះទ្រូងណែនតឹងផ្អឹសហើយ ម្តងនេះវារឹតតែណែនលើសដើមទៀត បេះដូងស្ទើរតែរហែកជាពីរចម្រៀកធ្លាក់ចេញពីទងកាលបើលឺជំនិតពោលថាប្រពន្ធចូលពេទ្យហើយ ។ ជីមីនហេងហាងណាស់ រកកលចង់យំផង អួលណែនថប់ចង់ប្រកាច់នៅនឹងកន្លែងផង វាពិតពិបាកទ្រាំណាស់ !!!
![](https://img.wattpad.com/cover/281240532-288-k809836.jpg)
ESTÁS LEYENDO
♛ ប្រពន្ធក្មេង ♛ (រដូវកាលទី ១ ) [ Complete✔️ ]
Romance" អាយុត្រឹមតែជាតួលេខ សំខាន់បេះដូងត្រូវការគ្នា " (សេរីប្រពន្ធក្មេង )