ភាគទី ៧០ : តើគាត់កំពុងតែមានស្រីខាងក្រៅរឺ ?

810 41 1
                                    

     " ខេលប៉ុណ្ណោះដែលបាញ់ក្លិនទឹកអប់នោះ "
ជីមីននឹកដល់ម្ចាស់ក្លិនទឹកអប់មួយនោះភ្លាម មួយរយះនេះគេញៀននឹងក្លិនទឹកអប់របស់ខេលលីខ្លាំងណាស់ នឹកក្លិនទឹកអប់នោះម្តងៗធ្វើអោយខួរក្បាលវង្វេងបែងភាគរវើររវាយដូចកំពុងតែត្រូវថ្នាំសណ្តំយ៉ាងអញ្ចឹង ច្រមុះរបស់គេនៅពេលនេះជាប់ចិត្តតែក្លិនទឹកអប់របស់ខេលលីតែប៉ុណ្ណោះទឹកអប់ផ្សេងៗគឺមិនអាចយកមកជំនួសនោះឡើយ ...។ បន្ទាប់ពីនឹកដល់ក្លិនទឹកអប់នោះហើយជីមីនក៏ប្រញាប់ចាកចេញពីផ្ទះដោយតម្រង់គោលដៅទៅរកម្ចាស់ក្លិនទឹកអប់នោះភ្លាមៗ !!!

     " តើខ្ញុំអាចទ្រាំបានដល់កម្រិតណាទៀត ? "
     " ខ្ញុំកំពុងស្ថិតក្នុងសភាពលក្ខណះស្វាមីលែងខ្វល់ខ្វាយរឺ ? "
     " តើគាត់កំពុងតែមានស្រីខាងក្រៅរឺ ? "
ដោយឈឺចាប់ពេកទឹកភ្នែកក៏ចាប់ផ្តើមជ្រាបចេញមកតែស្រីល្អក៏ប្រញាប់លើកដៃវាសចេញមិនអោយវាស្រក់ហូរបានសម្រេចនោះទេ ពេលនេះជីមីនចាប់ផ្តើមប្លែកហើយ គាត់ប្លែកពិតប្រាកដ គាត់ថ្នមនាងក៏ពិតតែដៃរបស់គាត់មួយគូនោះបានថ្នាក់ថ្នមស្រីខាងក្រៅហើយ ...។

គាត់កំពុងតែធ្វើអោយនាងមានអារម្មណ៍ថាស្តាយក្រោយបន្ទាប់ពីរៀបការជាមួយគ្នាសាងជីវិតគ្រួសារអស់មួយរយះធំហើយ រ៉ាឆេលស្តាយភាពនៅលាវនៅពេលនេះនាងជ្រុលខ្លួនផុងទៅជ្រៅហើយពិបាកនឹងស្រោចស្រង់ខ្លួនឯងឡើងមកវិញខ្លាំងណាស់ ! នេះហើយស្នេហាក្មេងខ្ចីស្គាល់ត្រឹមរយះពេលខ្លីទុកចិត្តគេខ្ពស់ហ៊ានប្រគល់ប្រាណ ស្វាមីមានវ័យចំណាស់ឬកពារជាមនុស្សចាស់ទុំក៏ដោយ ជាតិជាមនុស្សប្រុសទោះចាស់ទុំកម្រិតណាបើដល់ពេលខូចចង់មានស្រីហើយមាត់និយាយថាស្រលាញ់ប្រពន្ធណាស់ក៏ដៃអោបស្រីក្លិនខ្លួនជាប់ក្លិនអសោជដែល

     " អ៊ួកក ! អ៊ួកក "
សុខៗរ៉ាឆេលស្រាប់តែមានអារម្មណ៍ថាចង់ក្អួត ចូលទៅដល់ក្នុងបន្ទប់ទឹកនាងក្អួតយកៗ ក្អួតរហូតទាល់តែអស់កម្លាំងងងិតមុខឈឹងដាក់ក្បាលផ្តេកផ្តួលលើការ៉ូតែម្នាក់ឯងយ៉ាងវេទនា ...។

  មួយម៉ោងក្រោយមក :
មិនថាខ្លួនមានអារម្មណ៍យ៉ាប់យឿនកម្រិតណាពិបាកនឹងដើរទៅមុខយ៉ាងណាក៏រ៉ាឆេលនៅតែពង្រឹងខ្លួនឯងអោយរឹងមាំជានិច្ច ក្នុងខ្លួននាងកំពុងតែល្វើយយ៉ាងខ្លាំងស្ទើរតែអាចដួលតែគ្មានអ្នកណាដឹងនោះឡើយព្រោះសម្បកក្រៅនាងសម្តែងជារឹងមាំខ្លាំងណាស់ ។

♛ ប្រពន្ធក្មេង ♛ (រដូវកាលទី ១ ) [ Complete✔️ ]Место, где живут истории. Откройте их для себя