ភាគទី ២៤ : ចាស់ហើយនិយាយកុហកតឹចធ្លាក់នរកមីង-,-

1.4K 65 0
                                    

     " តឹចទៀតពោះប៉ោងហើយព្រោះញឹកណាស់ "
     " ពូនិយាយអី អូនអៀន "
រ៉ាឆេលលើកដៃក្តិចចុងដោះរបស់ជីមីនមករំលឹករឿងបែកនេះកណ្តាលវាលវង់អូនអៀនណាស់ រយះពេលបីថ្ងៃដូចដែលជីមីននិយាយអញ្ចឹងរ៉ាឆេលប្រាកដជាស្អិតជាប់លើទ្រូងរបស់ជីមីន វាក៏ពិតប្រាកដមេននាងល្អិតនេះស្អិតណាស់បីថ្ងៃជាប់ស្នេហ៍នៅលើទ្រូងរបស់គេចុះលែងរួច ។

     " យប់នេះនៅជាមួយពូទេ ? អត់អូនមួយយប់ពូនឹក "
     " នឹកពេលអូនជិះលើពូ "
     " ពូកុំមករោគចិត្តដាក់អូន "
     " កើតជំងឺរោគចិត្តព្រោះតែអូននឹងហើយ " 
សំឡេងសារសងយ៉ាងផ្អែមល្ហែមអូនបងឡើងរលួយធ្វើអោយគ្រប់គ្នាច្រណែន លោកប៉ាអ្នកម៉ាក់ទាំងសងខាងលួចមើលលួចស្តាប់កូនៗទាំងស្នាមញញឹម ខាងប្រុសសប្បាយចិត្តព្រោះកូនលែងនៅលាវដល់ចាស់ទៀតហើយចំណែកឯខាងស្រីក៏អរដូចគ្នាព្រោះអ្នកនាងកូនមហាក្បាលខូចមានមនុស្សបង្ក្រាបអោយរៀបបានសម្រេចហើយ >< ។ 

     " ហុចដៃមក ! "
     " ពូយកដៃអូនធ្វើអី !? " 
     " ហាមដោះប្រយ័ត្នបាត់ តែបាត់ស្តាយព្រោះពេជ្រវាថ្លៃ " 
គេមានបំណងបំពាក់ចិញ្ចៀនលើម្រាមដៃរបស់នាងក៏ព្រោះតែចង់បង្ហាញប្រាប់គ្រប់គ្នាថានាងល្អិតម្នាក់នេះមានម្ចាស់ហើយ តែគេនេះមាត់រឹងទោះន័យបែបនោះក៏រៀបរាប់ទៅន័យផ្សេងដែល ។ 

     " ហួងហែងអូនជាងពេជ្រទេដឹង !? "
     " ខ្លួនឯងកើតមកស្រោបពេជ្រមេនបានអោយគេហួងហែង ? "
     " ពូមាត់រឹងអូនដឹង បើមិនស្រលាញ់គេមិនមេនសាក់ឈ្មោះគេទេ "
រ៉ាឆេលញញឹមបិទមាត់បិទជិតដៃរបស់នាងក៏រវាមលូកទៅបើកឡេវអាវរបស់លោកពូដើម្បីមើលស្នាមសាក់ដែលមានឈ្មោះរបស់នាងឆ្លាក់សាក់ជាប់លើសាច់ទ្រូងខាងឆ្វេង ។ នាងអាចជាមិនមេនមនុស្សស្រីដំបូងដែលគេស្រលាញ់តែនាងក៏ជាមនុស្សស្រីចុងក្រោយដែលគេស្រលាញ់បំផុត ព្រោះតែស្រលាញ់បំផុតទើបសាក់ឈ្មោះរបស់នាងលើប្រអប់ទ្រូងខាងឆ្វេងដែលបេះដូងមានជីវិតនៅត្រង់ចំណុចនោះ ។

     " ប្រាប់ហើយថាសាក់ឈ្មោះស្រីក្មេងមិនមេនឯង " 
       រីង | រីង | រីង | រីង ~~~
     " លើកទូរស័ព្ទសិន "
ជីមីនប្រញាប់លើកទូរស័ព្ទព្រោះនេះជាលេខរបស់លេខាអាចជាមានការងារសំខាន់ រ៉ាឆេលក៏ជំទើតខ្លួនក្បែរត្រចៀកលោកពូចាំស្តាប់ថាលោកពូហើយនឹងអ្នកនៅក្នុងទូរស័ព្ទនិយាយអីដែល ។

♛ ប្រពន្ធក្មេង ♛ (រដូវកាលទី ១ ) [ Complete✔️ ]Where stories live. Discover now