" ពូ ! ពូនាំអូនទៅណា ? "
" ពូកុំធ្វើសុីអូនណា ហឹកហឹក អូនខ្លាចប៉ាវ៉ៃ "
រ៉ាឆេលពេបមាត់នាងកំពុងតែអង្គុយលើកៅអីឡានភ័យបុកពោះស្ទើរតែរាគនោមទៅហើយនេះកាលបើបានឃើញលោកពូបើកឡានឡើងលឿនស្លេវមិនដឹងថានាំនាងទៅធ្វើសុីដល់ណានោះឡើយ !?" នៅអោយស្ងៀមចាំតែស្រួលទៅ "
" ពូ ! អាពូកញ្ចាស់រោគចិត្ត ហឺៗៗចង់សុីក្មេង "
" អូខេរោគចិត្ត យំទៀតយកប្លោកញាត់មាត់ឥឡូវហើយ "
" ហុឺៗៗ អាពូកញ្ចាស់ឡប់សតិ "
ខ្លាចយ៉ាងណាក៏ហា៎មាត់ជេរពូឡើងកប់ៗដែលត្រឹមឡប់សតិចុងក្រោយឃើញថាជីមីនបែរភ្នែកមកដៀងមើលនាងទើបនាងរហ័សលើកដៃខ្ទប់មាត់ហើយក៏បែរមុខចេញ ពេលនេះនៅក្នុងឡានតែពីរអ្នកផងខ្លាចពូក្តៅខ្លួនយកអាស្អីគេនោះញាត់ចូលមាត់នាងពិតប្រាកដ 🙉 ។ជីមីនចំណាយពេលមួយសន្ទុះធំទម្រាំដែលមកដល់កន្លែងដែលចង់មក នាំទៅធ្វើសុីត្រឹមតែជាពាក្យគម្រាមក្មេងក្បាលខូចនោះទេ ការពិតទៅគេគ្រាន់តែនាំនាងមកផ្ទះវិញព្រោះឃើញថានាងឈឺជើងណាមួយវិញទៀតក៏ចង់ឈ្លាតមកលេងអនាគតលោកប៉ាអ្នកម៉ាក់ក្មេកដែល
" ពូ ! ពូនាំអូនមកផ្ទះ ? "
" ជើងឈឺហើយសំងំនៅផ្ទះខ្លះទៅឈប់អុកឡុកទៀត "
" ចុះមក " ជីមីនឃើញមុខរបស់នាងហើយក៏សើច រាល់ដងក៏បន្លំកេងចំណេញលើលោកពូរហូតសោះអង្គុយលើភ្លៅធ្វើអោយកូនពូភ្ញាក់ក្តៅខ្លួនមិនដឹងថាជាប៉ុន្មានដងហើយទេ បើនិយាយរឿងថើបវិញក៏ងាកថើបៗទៀតថើបទាំងថ្ពាល់ថើបទាំងមាត់នេះបើពូជាពពួករោគចិត្តរ៉ាឆេលមិនសល់ភាពក្រមុំដល់ថ្ងៃនេះទេមិនស្រួលអស់តាំងពីម្សិលមិញ ។ ចេះតែច្រឡើមដាក់ពូដល់ពូលេងវិញក៏ភ័យមាត់ឡើងស្លេកអស់" អូនអត់ចុះទេ " រ៉ាឆេលគ្រវីក្បាល
" ហើយថី ? ចង់ញ័រជើងលើឡានរឺបានអត់ចុះនឹង ? "
" ជើងអូនយួយៗយល់ដែលទេ ដើរអត់កើត " នាងល្អិតខាំមាត់ធ្វើចរិកងរងក់អោបដៃពើងមុខឡើងគួរអោយគ្រឿតខ្នាញ់ដាក់លោកពូ បើពូកែធ្វើអោយទ្រាំមិនបានយ៉ាងនេះពូឯណាទៅចោលអូនកើតនោះ ? ជីមីនគ្រវីក្បាលព្រោះក្មេងកំពុងតែរំអួយចង់អោយគេចូលទៅបី តែមានអីគេក៏ដើរទៅធ្វើតាមតម្រូវការរបស់នាងដើម្បីកុំអោយងរងក់ទៀត" មកពូអៀវ "
" អត់ទេស្អប់ណាស់ "
" ផាច់ឥឡូវហើយ " ជីមីនចង់តែចាប់នាងយកមកវាយគូទអោយលឺផាច់ៗនោះទេព្រោះមុខពូកែធ្វើអោយគេគ្រឿតខ្លាំងពេក ជីមីនក៏លើកបីនាងល្អិតដើរចូលទៅក្នុងផ្ទះតែម្តង ។" ស្រីឆេល !!! អេ៎ប្រុសឯណានោះ ? "
ចូលទៅដល់ក្នុងផ្ទះក៏ជួបនឹងលោកស្រីដែលជាប្រពន្ធរបស់លោកពូវុិចទ័រគឺអ្នកម៉ាក់របស់រ៉ាឆេលនេះឯងកំពុងតែអង្គុយជ្រួញចិញ្ចើមកាលបើឃើញមនុស្សប្រុសបីកូនស្រីរបស់គាត់ដើរចូលមក ។ ជីមីនដឹងថាគាត់ភ្លេចមុខរបស់គេទៅហើយព្រោះខានមកអើតយូឆ្នាំណាស់ ជីមីនដាក់រ៉ាឆេលអោយអង្គុយលើសាឡុងរួចហើយក៏ប្រញាប់រាក់ទាក់គាត់" អ្នកមីងសួស្តី ខាងមកលេងអ្នកមីងយូហើយ "
" ខ្ញុំផាកជីមីននោះអីអ្នកមីង ក្មួយប្រុសសង្ហារមិនចាំទេរឺ "
" អូ៎ ! ក្មួយមីនទេហ្អេស៎ " លោកស្រីវុិចទ័រចំណាំភ្លាមៗព្រោះថាមានទំនាក់ទំនងស្និតស្នាលខ្លាំងណាស់តាំងពីជំនាន់អ្នកម៉ាក់រហូតដល់ត៎កូនត៎ចៅ ហើយអ្វីដែលមិនអាចបំភ្លេចបាននោះគឺជីមីនហើយនឹងយ៉ុនហ្គីប្អូនប្រុសបង្កើតរបស់គាត់ដែលត្រូវជាលោកពូរបស់រ៉ាឆេលគឺថាមិនត្រូវគ្នានោះឡើយជួបគ្នាពេលណាក៏មានសង្វៀនប្រដាល់ដែល ។" ហៃយ៉ា ខានជួបក្មួយមីនយូនៅតែសង្ហារដដែល "
" សង្ហារអីទៅម៉ាក់គាត់ចាស់ឡើងជ្រួញហើយ " រ៉ាឆេល
" រ៉ាឆេល " លោកស្រីសម្លឹងកូនស្រីរបស់គាត់នាងល្អិតនេះអ្នកណាក៏ដូចអ្នកណាមិនចេះទុកមុខអោយទេអោយតែនឹកឃើញក៏ដាក់កណ្តាលមុខចំៗ ជីមីនញញឹមលេងសមចិត្តស្រីប្រែប្រួលមិនទៀងម្សិលមិញទើបតែនិយាយថាស្រលាញ់បងសោះឥឡូវមកថាបងចាស់ឡើងជ្រួញវិញ ។============================
ឈុតថ្ងៃស្អែកមានសង្វៀនប្រដាល់ ហិហិហិ 😂 ពូយ៉ុនហើយនឹងពូមីន 🌚✨ថេយ៍ឆេមីន♡

BẠN ĐANG ĐỌC
♛ ប្រពន្ធក្មេង ♛ (រដូវកាលទី ១ ) [ Complete✔️ ]
Lãng mạn" អាយុត្រឹមតែជាតួលេខ សំខាន់បេះដូងត្រូវការគ្នា " (សេរីប្រពន្ធក្មេង )