ជាច្រើនម៉ោងបានកន្លងផុតទៅ :
រ៉ាឆេលបានដើរទៅរកបន្ទប់សម្រាប់ញាំអាហារនាពេលថ្ងៃត្រង់ នាងក៏ចង់ដឹងថាអាហារពេលថ្ងៃនេះខាងអូតែលបានរៀបចំអ្វីខ្លះនាងក៏ដើរចូលទៅក្នុងចង្ក្រានបាយដើម្បីចូលទៅមើលការចំអិនម្ហូបរបស់ចុងភៅ តែចៃដន្យអីនាងចូលទៅស្ងាត់លបៗពេកទើបមិនមានអ្នកណាដឹងថាមានវត្តមានរបស់នាងនៅទីនេះដែល រ៉ាឆេលបានស្តាប់លឺរឿងខ្លះដែលចុងភៅបាននិយាយវាជារឿងដែលមិនគួរអោយចង់ស្តាប់សោះ ...។" គួរអោយច្រណែនប្រពន្ធលោកផាកណាស់ "
" បែបណាទៅ ? មានអីគួរអោយច្រណែន "
" ព្រោះតែប្រពន្ធក៏ម៉ៅផ្តាច់កោះក្នុងតម្លៃរាប់លានដុល្លាដើម្បីកំសាន្តលេងជាមួយប្រពន្ធលោកផាកស្រលាញ់ប្រពន្ធខ្លាំងយ៉ាងនេះគួរអោយច្រណែនប្រពន្ធគាត់ខ្លាំងណាស់ " ពាក្យទាំងនេះធ្វើអោយរ៉ាឆេលលួចញញឹមសូម្បីតែអ្នកផ្សេងក៏មើលដឹងថាស្វាមីនាងស្រលាញ់នាងខ្លាំងដែលមើលទៅនាងជាស្រីដែលមានសំណាងជាងគេខ្លាំងណាស់ ។" អ្នកមានក៏បែបនេះ ត្រូវការលក្ខណះជាឯកជន "
" ប៉ុន្មានឆ្នាំមុនក៏ដូចគ្នាដែលណា មិនមេនលើកទីមួយទេ "
" ថា-ថាមិច យើងទើបតែចូលថ្មីមិនដឹងទេ និយាយបន្តិចមក "
" ឯងចាំនារីស្រស់ស្អាតម្នាក់ទៀតនោះដែលទេដូចជាឈ្មោះថាខេលលីណា កាលពីប៉ុន្មានឆ្នាំមុនលោកផាកក៏ធ្លាប់ម៉ៅផ្តាច់កោះដើម្បីកំសាន្តលេងតែពីរអ្នកបែបនេះដែលណា តែកាលនោះអូយ៎អ្នកណាក៏ច្រណែនដែលផ្អែមល្ហែមខ្លាំងណាស់ មានលុតជង្គង់បំពាក់ចិញ្ចៀនអោយគ្នាទៀតតែចុងបញ្ចប់ក៏មិនបានរៀបការជាមួយគ្នា "" ឯងថាម្នាក់ណាសាកសម្យជាមួយលោកផាកជាង ? "
" ច្បាស់ជាអ្នកចាស់ហើយ ធ្លាប់លឺទេអ្នកចាស់នៅតែសំខាន់ "
" សំខាន់អីទៀតគាត់មានប្រពន្ធហើយនឹង "
" ជំនាន់នេះហើយស្អីក៏អាចកើតឡើងបាន ឃើញទេស្រលាញ់គ្នាខ្លាំងយ៉ាងណាក៏មិនបានជាគូនឹងគ្នា អ្នកក្រោយនេះក៏ដូចគ្នាស្រួលមិនស្រួលតែធ្វើអោយគេមិនពេញចិត្តគេលេងចោលហើយ "
គ្រប់ម៉ាត់ដែលពួកគេបានសន្ទនាគ្នាគឺរ៉ាឆេលបានស្តាប់លឺទាំងអស់គ្មានចន្លោះសូម្បីតែមួយពាក្យនោះឡើយ ។ ស្តាប់លឺហើយរ៉ាឆេលក៏ចាប់ផ្តើមមានអារម្មណ៍ថាអួលដើមក៎ទម្លាក់ទឹកមុខចុះភ្លាមៗ
![](https://img.wattpad.com/cover/281240532-288-k809836.jpg)
CZYTASZ
♛ ប្រពន្ធក្មេង ♛ (រដូវកាលទី ១ ) [ Complete✔️ ]
Romans" អាយុត្រឹមតែជាតួលេខ សំខាន់បេះដូងត្រូវការគ្នា " (សេរីប្រពន្ធក្មេង )