មន្ទីរពេទ្យ :
ជីមីនបាននាំរ៉ាឆេលមកដល់មន្ទីរពេទ្យយ៉ាងឆាប់រហ័សទាំងដែលសមីខ្លួនរ៉ាឆេលផ្ទាល់មិនពេញចិត្តទាល់តែសោះ ! ជីមីនចង់ដឹងអោយប្រាកដថារ៉ាឆេលកំពុងតែកើតអី គេបានលួចសង្ស័យថានាងកំពុងតែមានទម្ងន់តែក៏មិនហ៊ាននិយាយបានត្រឹមតែលួចគឹតតែប៉ុណ្ណោះ មនុស្សមានអីជាមួយគ្នារាប់មិនអស់ហើយប្រសិនបើគ្មានវាចម្លែកពេកហើយ ។ ដើម្បីកាត់មន្ទិលមានតែបង្ខំនាងអោយមកពិនិត្យអោយច្បាស់ដឹងទូលំទូលាយនៅមន្ទីរពេទ្យ ជឿថាគ្រូពេទ្យមិនអាចកុហកបានឡើយ ។
បន្ទាប់ពីអង្គុយរងចាំអស់រយះពេលកន្លះម៉ោងកន្លង ពេលនេះអ្វីដែលកំពុងតែទន្ទឹងរងចាំក៏បានមកដល់ ~ ទ្វារបន្ទប់ពិនិត្យក៏ត្រូវបានបើក
" គ្រូពេទ្យ~ " ជីមីន
" អញ្ចើញលោកចូលបានហើយ " គ្រូពេទ្យ
" បាទ " ជីមីនឆ្លើយហើយក៏ដើរចូលទៅក្នុងបន្ទប់តាមពីក្រោយគ្រូពេទ្យម្នាក់នោះ បេះដូងរបស់ជីមីនពិតជាលោតញាប់ខ្លាំងណាស់ កន្លះម៉ោងកន្លងនេះជីមីនលើកដៃបន់ស្រន់ព្រះរហូត បន់ស្រន់សូមអោយគ្រួសាររបស់គេបានវិលជួបជុំ ជាពិសេសនោះគឺសូមអោយបណ្តូលចិត្តបេះដូងដង្ហើមរបស់គេនោះពពោះពិតប្រាកដផងចុះ ។
" ... " រ៉ាឆេលកំពុងតែដេកលើគ្រែពេទ្យទាំងទឹកមុខស្មើរ
" គ្រូពេទ្យប្រពន្ធខ្ញុំកំពុងតែមានផ្ទៃពោះតើមេនទេ ? " ជីមីន
" បាទគឺមិនមានផ្ទៃពោះនោះទេ គ្រាន់តែសុខភាពអ្នកស្រីមិនល្អរាងកាយចុះខ្សោយកម្លាំងតែប៉ុណ្ណោះ " កាលបើលឺពេទ្យស្រដីបែបនោះហើយជីមីនក៏ទម្លាក់ទឹកមុខចុះ សុបិន្តត្រូវបានរលាយត្រឹមតែមួយពព្រិចភ្នែកនេះជាសម្តីគ្រូពេទ្យត្រូវតែជឿពិតប្រាកដហើយ ។ រ៉ាឆេលលួចញញឹមពីក្រោយខ្នងរបស់ជីមីន គឹតហ្អេស៎ថានាងព្រមតែត្រឹមនេះ បើមិនធ្វើអោយផាកជីមីនឈឺចាប់ខ្លាំងទេគឺនាងមិនឈប់នោះឡើយ ។
" ពេទ្យពិនិត្យច្បាស់ហើយរឺនៅ ? " ជីមីនសួរបញ្ជាក់
" បាទច្បាស់ណាស់ មិនភ្លាំងភ្លាត់ឡើយ " គ្រូពេទ្យ
" បាទ ប្រហែលជាខ្ញុំគឹតច្រើនពេក "
" អោយអ្នកស្រីញាំវីតាមីននឹងសម្រាកអោយបានច្រើនញាំអោយបានគ្រប់គ្រាន់ជាពិសេសនោះគឺសប្បាយចិត្ត មិនអាចកើតទុក្ខឡើយ ផ្លូវចិត្តក៏ជាផ្នែកមួយសំខាន់សម្រាប់សុខភាពរាងកាយដែល " គ្រូពេទ្យកំពុងតែនិយាយចំចំណុចនារីដែលមានផ្ទៃពោះហើយ តែថាជីមីនបានខកចិត្តហើយទើបបានជាលែងគឹតដល់រឿងមានកូនទៀត ។
ESTÁS LEYENDO
♛ ប្រពន្ធក្មេង ♛ (រដូវកាលទី ១ ) [ Complete✔️ ]
Romance" អាយុត្រឹមតែជាតួលេខ សំខាន់បេះដូងត្រូវការគ្នា " (សេរីប្រពន្ធក្មេង )
![♛ ប្រពន្ធក្មេង ♛ (រដូវកាលទី ១ ) [ Complete✔️ ]](https://img.wattpad.com/cover/281240532-64-k809836.jpg)