ក្រុមហ៊ុន :
កាលបើឃើញវត្តមានរបស់លោកអគ្គនាយកលេចឡើងមកហើយក៏មានការស្វាគមន៍ពីសំណាក់អ្នកនាងលេខាដូចកាលពីមុន តែថាមិនសូវជាយកចិត្តយកថ្លើមដូចកាលពីមុនប៉ុន្មាននោះទេព្រោះពេលនេះលោកអគ្គនាយកមិនមេននៅលាវទៀតទេគឺមានប្រពន្ធហើយ ...។" លោកអគ្គនាយកអរុណសួស្តី " ហ្សារ៉ា
" មិនមានអាហារពេលព្រឹកអោយខ្ញុំទេហ្សារ៉ា ? "
" ដៃពីរជើងពីររកច្រាស់ខ្លួនឯងទៅ " ដោយហេតុភ្លេចខ្លួនហ្សារ៉ាក៏និយាយចេញមកតឹចៗ អ្នកណាទៅសប្បាយចិត្តជាមួយទៅលួចស្រលាញ់មិនទាន់ទាំងបានសារភាពផងបែរជាការប្រពន្ធបាត់ហើយ នាងលួចស្រលាញ់រាប់ឆ្នាំមើលមិនឃើញទេទៅមើលឃើញក្មេងស្រីមកពីណាឯណោះវិញ ខូចចិត្តៗៗៗ ...។" និយាយថាមិច !? "
" អរចាស៎អាមេរិកខាណូក្តៅស្ករធម្មតា "
" នំពងទារដុតមួយឈុតណ៎លោកអគ្គនាយក " ហ្សារ៉ាសើចញឹមៗ
" ល្អ ! អរគុណច្រើន " ជីមីនញញឹមអម្បាញមិញនោះលឺដែលតែថាមិនចាប់អារម្មណ៍វិញព្រោះមិនចង់ចាប់កំហុសនាង ចប់ការសន្ទនាជីមីនបម្រុងនឹងចូលទៅបន្ទប់ធ្វើការវិញតែហ្សារ៉ាក៏ហៅម្តងទៀត ...។" លោកអគ្គនាយក "
" មានការអី !? "
" អ្នកនាងហុងហ័ងមកសុំជួប ពេលនេះរងចាំនៅបន្ទប់ទទួលភ្ញៀវ "
" ហុងហ័ង !? មានការងារសំខាន់អីទេដឹង ? "
ជីមីនសួរខ្លួនឯងតឹចៗហុងហ័ងជាលេខារបស់ថៅកែអ៊ូដែលជាដៃគូសហការណ៍មួយប៉ែកនៅឯហុងកុងដែលយកស្រាក្រហមរបស់គេទៅលក់ចែកចាយ ...។ ភាគច្រើននាងមកគឺជាមួយថៅកែតែនេះមិនបានលឺឈ្មោះរបស់ថៅកែនោះទេ ហើយមករាល់ដងក៏សុទ្ធសឹងតែប្រាប់ដំណឹងគេមុនដែលម្តងនេះស្ងប់ស្ងាត់គ្រប់យ៉ាងទើបជីមីនចម្លែក ! តែថាចម្លែកយ៉ាងណាក៏មិនសង្ស័យដែលបើនាងជ្រុលជាមករកគេមកសុំជួបទៅហើយគេក៏ប្រញាប់ទៅជួបនាងនៅឯបន្ទប់ទទួលភ្ញៀវភ្លាមៗ ។" អ្នកនាងហុងហ័ង ! សួស្តី "
" សួស្តីលោកផាក រីករាយណាស់ដែលបានជួបលោក "
" បាទរីករាយដូចគ្នា អ្នកនាងមានការសំខាន់អីរឺ !? "
" តើទាល់តែមានការសំខាន់ទើបជួបលោកបានរឺ !? "
ហុងហ័ងសួរជាបន្តបន្ទាប់ពីមានអារម្មណ៍ថាជីមីនដូចជាកំណាញ់ខ្លួនពិបាកសុំជួបខ្លាំងណាស់ បើចង់ជួបទាល់តែយកការងារបាំងមុខ !? កាលបើឃើញជីមីនស្ទាក់ស្ទើរស្រីស្អាតហុងកុងក៏ញញឹមចម្លែក
![](https://img.wattpad.com/cover/281240532-288-k809836.jpg)
YOU ARE READING
♛ ប្រពន្ធក្មេង ♛ (រដូវកាលទី ១ ) [ Complete✔️ ]
Romance" អាយុត្រឹមតែជាតួលេខ សំខាន់បេះដូងត្រូវការគ្នា " (សេរីប្រពន្ធក្មេង )