ភាគទី ៨១ : គេយកបេះដូងរបស់នាងមកជាន់ឈ្លីទៀតហើយ

959 47 0
                                        

ខណះពេលមួយដែលជីមីនបានចាកចេញទៅបាត់រ៉ាឆេលក៏ឈររឹងធ្មិងដូចគ្នានាងមាត់រឹងចិត្តរឹងតែមិនប្រាកដថាបេះដូងនាងរឹងមាំដូចមាត់ហើយនឹងចិត្តឯណា ? នាងស្រលាញ់គាត់យ៉ាងណាអ្នកណាៗក៏ដឹង ដំបូងឡើយតែងតែព្យាយាមប្រាប់ខ្លួនឯងអោយរឹងមាំមិនត្រូវទន់ជ្រាយនៅពេលដែលនិយាយពាក្យថាលែងលះ តែពេលនោះបានមកដល់ពិតប្រាកដបេះដូងក៏ស្រាប់តែល្ហរល្ហេវមានអារម្មណ៍ថាឈឺចាប់ ...។

     " ឆេល ! ហេតុអីក៏ដល់ថ្នាក់នេះ ? "
     " ហេតុអីស្នេហ៍អ្នកទាំងពីរដល់ដំណាក់កាលមួយនេះ ? "
     " អ្នកណា !? អ្នកណាជាដើមហេតុទៅ "
ជីអុីនស្រែកសួររកហេតុផលមូលហេតុដែលនាងចេះដឹងលូកដៃចូលរឿងជីវិតគូរបស់បងប្រុសហើយនឹងរ៉ាឆេលក៏ព្រោះតែនាងធ្លាប់ដឹងហើយក៏យល់ពីក្តីឈឺចាប់របស់បងប្រុសខ្លាំងដែលធ្លាប់បានជួបប្រទេះ កញ្ចក់សុភមង្គល់របស់រ៉ាឆេលហើយនឹងជីមីនត្រឹមតែជាកញ្ចក់សុភមង្គល់ក្លែងក្លាយគ្រប់យ៉ាងវាមិនអាចទៅរួចតាំងពីយូមកហើយ ...។ រ៉ាឆេលមិនឆ្លើយតបព្រោះនាងមិនចង់និយាយអ្វីច្រើនទៀតនាំតែភាពទន់ជ្រាយរបស់នាងស្រក់ពុះបំបែកភាពរឹងមាំ

     " ឆេល ! ហេតុអីក៏ស្ងៀមបែបនេះ "
     " បងប្រុសស្រលាញ់ឆេលបែបណាឆេលគួរតែដឹង "
     " មិនដឹងទេព្រោះអស់ជំនឿយូហើយ "
រ៉ាឆេលជ្រើសប៉ុន្មានឃ្លានេះយកមកនិយាយ ហើយបន្ទាប់មកនាងក៏ឡើងទៅបន្ទប់ដែលនៅជាន់ខាងលើបាត់ មិនដឹងថាទៅសំងំរឺមួយក៏ឡើងទៅរៀបខោអាវដើម្បីចាកចេញពីទីនេះនោះទេ ។ ជីអុីនស្ទើរតែសរសៃប្រសាទជីវិតគូរបស់បងប្រុសកំពុងតែបែកបាក់ ចំណែកឯខ្លួនឯងក៏ត្រូវបង្ខាំងបេះដូងគ្រប់ពេលវេលា ...!!! បន្ទាប់ពីពិបាកចិត្តហើយជីអុីនក៏ស្រាប់តែនឹកឃើញមេដើមហេតុ ជីអុីនក៏ក្តាប់ដៃយ៉ាងណែនព្រោះថាមេដើមហេតុមួយនោះគឺចំកំពូលមនុស្សដែលចង្រៃខ្លាំងណាស់

     " ខ្ញុំសច្ចារថាមិនលើកលែងឡើយ ខេលលីអេរីលលៀម " ជីអុីន 
ត្រឡប់ទៅមើលជីមីននៅពេលនេះវិញ ជីមីនបើកឡានចេញមកតែម្នាក់ឯងស្ទេរ៍ជាអ្នកបើកជូនក៏មិនព្រមគាត់កំពុងតែឈឺចាប់នៅពេលដែលប្រពន្ធសុំលែងលះហើយឈឺចាប់ខ្លាំងបំផុតគឺប្រពន្ធលាក់បាំងរឿងមានទម្ងន់គាត់ចង់យំអោយអស់ចិត្តទើបគាត់ចាកចេញមកតែម្នាក់ឯង ។

♛ ប្រពន្ធក្មេង ♛ (រដូវកាលទី ១ ) [ Complete✔️ ]Dove le storie prendono vita. Scoprilo ora