ភាគទី ២៧ : យប់នេះពួកគេចេញទៅក្រៅជាមួយគ្នា !!!

1.5K 58 0
                                        

ជីមីនគ្រាន់តែឃើញមុខនាងល្អិតភ្លាមគេក៏ធ្វើទឹកមុខស្មើរ កាំម៉េរ៉ាក្នុងក្រុមហ៊ុនរបស់គេមានគ្រប់ទឹសទីជ្រុងជ្រោយ គ្រាន់តែបើកមើលតាមកំព្យូទ័រក៏ឃើញសកម្មភាពរបស់នាងល្អិតនឹងលេខាបានធ្វើអ្វីខ្លះដាក់គ្នាដែល ។

     " ពូ !!! អូនយកអាហារពេលព្រឹកមកអោយពូ "
     " ហេតុអីមុខស្មើរដាក់អូនបែបនេះ ? "
និយាយក៏មិននិយាយស្វាគមន៍ក៏មិនស្វាគមន៍គឹតតែពីសម្លឹងមុខហើយក៏ពាក់មុខយក្សដាក់ ពូមីនយូៗទៅចង់ស្នងដំណែងមុខយក្សពីពូយ៉ុនហើយដឹងថាអូនមិនពេញចិត្តនៅខំមុខក្រញ៉ូវ ។ 

     " ធុញមនុស្សចាស់ណាស់ អារម្មណ៍ប្រែប្រួលគ្រប់ម៉ោង "
     " ពូចាំមើលពេលដែលពូធ្វើអោយអូនមិនពេញចិត្តវិញណា "
     " អូនមិននិយាយរកពូដាក់ខែតែម្តង "
     " ហើយយ៉ាងមិចទៀត ? "
     " តាកញ្ចាស់រឹកធំ " 
រ៉ាឆេលអុកស្រាក់អាហារលើតុផាំងស្ទើរតែនឹងបែកស្រាក់ទៀត ជីមីនឡើយភ្ញាក់ព្រើតសម្លឹងទៅនាងល្អិតដែលដើរទៅអង្គុយលើសាឡុងទាំងមុខក្រម៉ូវ អត់ទាំងបានធ្វើអីនាងផងមកខឹងបាត់ទៅហើយស្រីក្មេងនេះពូកែអោយថ្នមចិត្តកំប៉ិកកំប៉ុកជាមួយខ្លាំងពិតមេន ។

     " ចូលចិត្តឈ្លោះជាមួយគេម្លេះ !? "
     " អូនក្មេងជាងគេអូនគួរតែគោរពគេណាឆេល "
     " ចាស់មិនធ្វើអោយក្មេងគោរព "
     " បើអូនត្រចៀកស្រាលអូនងរអូនខឹងអូនផ្តាច់ពាក្យជាមួយពូបាត់ទៅហើយ គួរតែអរគុណហើយក៏សរសើរអនាគតប្រពន្ធពូទៅដែលចិត្តធ្ងន់ទ្រាំនៅឈរមើលមុខស្រីចង់បានពូឡើងញ័របាននោះ " 
រ៉ាឆេលត៎មាត់អោយបប៉ាច់ជាមួយជីមីន ជីមីននិយាយតែប៉ុន្មានសោះតែតបវិញឡើងពីរម៉ែត្រ ជីមីនងើបពីកៅអីតុធ្វើការតម្រង់ទៅអង្គុយក្បែរនាងល្អិតគេចាប់ដៃនាងមកកាន់តែនាងក៏គ្រវាសចេញ

     " គេនិយាយប្រាប់អូនថាយ៉ាងមិចខ្លះ !? "
     " គេថាដេកជាមួយពូ "
     " ហើយជឿអត់ ? " ជីមីនសួរបន្តទៀត
     " បើជឿអូនគ្រៀវពូចោលបាត់ហើយ "
មួយឃ្លាយ៉ាងខ្នក់ខ្នាញ់ធ្វើអោយជីមីនទ្រាំលែងបានក៏ចាប់ថើបនាងល្អិតមួយខ្នើយ នាងល្អិតសាហាវណាស់ដែលតើតូចតែមាឌមួយសោះតែព្រៃផ្សៃខ្លាំងណាស់ចង់គ្រៀវកូនប្រុសរបស់ពូចោលទៀត ។

♛ ប្រពន្ធក្មេង ♛ (រដូវកាលទី ១ ) [ Complete✔️ ]Tahanan ng mga kuwento. Tumuklas ngayon