ភាគទី ៤៤ : នាងរោគចិត្តអត់ឃ្លានមកពីណា ? ខេលលី ?

1K 48 0
                                        

បន្ទាប់ពីបញ្ចប់ការងារប្រហែលកន្លះម៉ោងជីមីនក៏បានត្រឡប់ទៅរករ៉ាឆេលនៅឯមន្ទីរពេទ្យវិញ ប្រពន្ធឈឺគឺមិនចង់ទុកនាងអោយនៅម្នាក់ឯងនោះឡើយ ទោះជារាងអាម៉ាស់ចំពោះនាងបន្តិចដែលទុកដានអោយនាងសង្ស័យថាគេមានស្រីតែយ៉ាងណាក៏គេជំនះទៅរកនាង ។ តែនៅពេលដែលចូលទៅដល់គឺមិនបានឃើញរ៉ាឆេលនោះឡើយបែរជាឃើញអ្នកសំអាតនឹងអ្នកគ្រូពេទ្យនៅជំនួសវិញ

     " អ្នកគ្រូពេទ្យ ! អ្នកជំងឺបន្ទប់នេះទៅណាបាត់ហើយ "
     " អូ៎អ្នកនាងផ្លាស់ចេញបាត់ហើយលោក "
     " ផ្លាស់ចេញយូហើយរឺនៅ ? " ជីមីនចាប់ផ្តើមស្លន់ស្លោ

     " ទើបតែទៅប្រហែលប៉ុន្មាននាទីមុននេះទេលោក "
     " អរគុណណាស់ " ជីមីនក៏រហ័សរត់ចេញទៅតាមរ៉ាឆេល ទើបតែចេញទៅប្រហែលជាប៉ុន្មាននាទីមុននេះប្រហែលជានាងទៅណាមិនទាន់បានឆ្ងាយនោះទេ ! ជីមីនរត់ជារឿយៗរហូតដល់ចេញបរិវេណខាងក្រៅមន្ទីរពេទ្យទើបគេបានជួបរ៉ាឆេលកំពុងដើរយឿតៗនៅមុខគេបន្តិច ។ ជីមីនញញឹមហើយក៏រហ័សរត់ទៅអោយទាន់នាង

     " ឆេល !!! " ស្រែកហៅនាង
     " ពូ " រ៉ាឆេលឡើងភ្ញាក់ឡើងព្រើត គឹតថាចង់ដើរម្នាក់ឯងអោយបានស្ងប់ស្ងាត់បន្តិចលោកពូក៏តាមទាន់នាងអោយទាល់តែបាន ។ ជីមីនទឹកមុខកំសត់ដាក់រ៉ាឆេលចំណែកឯក្នុងទ្រូងក៏ភ័យណាស់ដែល ឆេលចាកចេញស្ងាត់ៗដោយមិនប្រាប់គេ ជីមីនមានអារម្មណ៍ថារ៉ាឆេលលែងចាប់ទុកគេជាមនុស្សសំខាន់ទៀតហើយ ...!?!

     " ហេតុអីអូនចេញស្ងាត់ៗម្នាក់ឯង "
     " ហេតុអីក៏អូនមិនប្រាប់ពូសិន ? អូនកើតអីទៅឆេល "
     " អូនមានកើតអីឯណាពូ ពេលអូនចេញមកពូនៅដែលទេហក៎ "
     " អូនមិនចូលចិត្តនៅមន្ទីរពេទ្យណាមួយអូនក៏ជាហើយទើបអូនចេញតែម្តង ពូកុំគឹតច្រើនពេកមើលអូនទុកចិត្តពូណាស់ដឹងទេរឿងអីដែលអូនទៅមានរឿងអីហើយលាក់ពូនោះ នេះស្រលាញ់អូនខ្លាំងពេករឺទើបចាប់អារម្មណ៍ជាមួយអូនខ្លាំងយ៉ាងនេះ " រ៉ាឆេលធ្វើមុខធ្វើមាត់ Cuteថែមទាំងញិញក់ដាក់ជីមីនទៀតផងកុំអោយជីមីនព្រួយបារម្ភខ្លាំងពេក រឿងមួយនោះនាងនឹងតាមបកស្បែកមុខមនុស្សអាក្រក់ដោយធម៍ត្រជាក់នាងមិនអោយស្នេហានាងហើយនឹងជីមីនប្រេះបែកឡើយ ។

♛ ប្រពន្ធក្មេង ♛ (រដូវកាលទី ១ ) [ Complete✔️ ]Where stories live. Discover now