ភាគទី ៥៧ : ឆេល ! ឆេលអូនទ្រាំអោយបានសិនឆេល

1K 46 7
                                        

ជីមីនមានការរំជួលចិត្តជាខ្លាំងកាលបើលឺសំឡេងមេក្រូប្រកាស់បញ្ជាក់ពីស្លាកលេខឡានដែលបានផ្ទុះហើយឡានមួយនេះគឺជាឡានរបស់គេ មុននោះរ៉ាឆេលគឺនៅក្បែរនោះ រ៉ាឆេលច្បាស់ជាមានបញ្ហាជាក់ជាមិនខានបើសម្លេងលាន់ផ្ទុះលឺខ្លាំងយ៉ាងនេះ ...!!!

     " អត់ទេ ! មិនអាចទេ "
     " មិនអាចបែបនោះបានទេ "
ជីមីនស្រែកខ្លាំងៗទេវតាដូចជាលេងសើចជាមួយនឹងនាងពេកហើយ មកទាល់ពេលនេះមិនដឹងជាលើកទីប៉ុន្មានហើយដែលរ៉ាឆេលត្រូវរងគ្រោះ ហើយគ្រោះមួយនេះគឺជាគ្រោះដែលអាក្រក់ជាទីបំផុតសង្ឃឹមថាគ្មានរឿងអ្វីកើតឡើងចំពោះបណ្តូលចិត្តរបស់គេផងទៅចុះ ...។

ជីមីនព្យាយារត់ទៅរកស្ថានការណ៍អាក្រក់មួយនោះទាំងដែលមានមនុស្សជាច្រើនកំពុងតែរត់ចេញព្រោះតែខ្លាចគ្រោះថ្នាក់ តែថាជីមីនមិនខ្លាចគ្រោះថ្នាក់នោះឡើយគេខ្លាចបាត់បង់រ៉ាឆេលច្រើនជាង ។ នៅកន្លែងគ្រោះថ្នាក់មានតែផ្សែងនឹងភ្នក់ភ្លើងដែលកំពុងតែឆេះធ្លោយ៉ាងសន្ធោសន្ធៅមើលទៅគឺសង្វេងចិត្តខ្លាំងណាស់

     " លោក ! លោកមិនអាចចូលបានទេ "
     " សូមទៅរកកន្សែងដើម្បីរក្សាសុវត្ថិភាពកងកម្លាំងប៉ូលីសនឹងក្រុមពន្លត់អគ្គីភ័យកំពុងតែធ្វើការហើយលោក " ក្រុមប៉ូលីសកម្រិតខ្ពស់ដែលដើរល្បាតព្រលានបានហាមជីមីនមិនអោយចូលទៅក្នុងកន្លែងកើតហេតុមួយនោះជៀសវាងរំខានដល់កម្លាំងប៉ូលីសធ្វើការនឹងបង្ករអោយមានគ្រោះថ្នាក់ដល់ជីមីនផងដែល ...។

     " អត់ទេ ! អត់ទេប្រពន្ធខ្ញុំនៅក្នុងនោះ "
     " អោយខ្ញុំចូលទៅ អោយខ្ញុំចូលទៅរកនាងទៅ "
ជីមីនព្យាយាមអង្វរប៉ូលីសទាំងវង្វេងបាត់បង់អស់ហើយសតិ គេមិចនឹងអាចនៅស្ងៀមបានទៅបើមិនដឹងថាបណ្តូលចិត្តកែវភ្នែករបស់គេមានសុវត្ថិភាពរឺមួយក៏គ្រោះថ្នាក់នោះ ! តែថាមិនថាជីមីនព្យាយាមអង្វរយ៉ាងណាក៏ក្រុមប៉ូលីសនៅតែហាមមិនអោយចូលជាដាច់ខាត

     " សូមរាយការណ៍ ក្នុងកន្លែងកើតហេតុមានស្ត្រីម្នាក់ស្ថិតនៅក្នុងហេតុការណ៍ ជួយគ្នាស្វែងរកនាងលឺហើយសូមរាយការណ៍ " ប៉ូលីសប្រកាស់តាមអេកូមដើម្បីអោយប៉ូលីសគ្រប់គ្នាបានលឺហើយជួយស្វះស្វែងរកស្ត្រីដែលស្ថិតនៅក្នុងហេតុការណ៍ផ្ទុះអម្បាញមិញនោះ

♛ ប្រពន្ធក្មេង ♛ (រដូវកាលទី ១ ) [ Complete✔️ ]Donde viven las historias. Descúbrelo ahora