ភាគទី ២៦ : បើពូប្រាប់ថារបស់មីងឯងស្អុយជាងប្រហុកធ្វើនៅកម្ពុជាទៀត-,-

1.4K 60 0
                                    

មួយអាទិត្យបានកន្លងផុតទៅ : 
ការវិនិយោគទំនិញកាន់តែច្រើនទំនិញវាយលុកលើទីផ្សារកាន់តែច្រើន គ្រប់គ្នាស្គាល់គុណភាពនឹងតម្លៃនៃផលិតផលកាន់តែច្រើនធ្វើអោយការបញ្ជារទិញមានការកើនឡើងច្រើនទ្វេរដង ។ មួយអាទិត្យមកនេះជីមីនមិនសូវមានពេលវេលានៅផ្ទះហើយក៏រឹតតែមិនសូវមានពេលវេលាទំនេរ សម្រាប់រ៉ាឆេលមានពេលខ្លះអាចជួបមុខគ្នាមួយភ្លែតហើយថ្ងៃខ្លះក៏អត់ភាគច្រើនជួបគ្នាតាមរយះទូរស័ព្ទតែប៉ុណ្ណោះ 

     " ពូទៅក្រុមហ៊ុនហើយរឺនៅ !? "
នាងល្អិតព្រឹកឡើងភ្លាមក៏ខលវីដេអូទៅលោកពូភ្លាម ខលបណ្តើរចំអិនអាហារនៅក្នុងផ្ទះបាយបណ្តើរ សល់តែមួយខែជាងទៀតនាងពេញអាយុហើយ ហើយវាក៏កៀកនឹងពេលវេលាដែលក្លាយជាប្រពន្ធរបស់ជីមីនដែលទើបនាងល្អិតព្យាយាមកែប្រែខ្លួនឯង ពីមនុស្សដែលពូកែលេងភ្លេតបាត់ភ្លែតនៅកែប្រែទៅជាមនុស្សឧស្សាហ៍ចូលផ្ទះបាយ

     « រៀបទៅហើយ នឹកមេនទេ ? »
     " ជ្រួញហើយមុខនឹង នឹកក៏លែងចង់នឹកវិញដែល "
     « សាកមួយយប់ទៀតអត់ថាជ្រួញនឹង ? »
ជីមីនខ្នាញ់អើយមហាសែនខ្នាញ់នេះហើយយកប្រពន្ធក្មេងមួយម៉ាត់ណាក៏ដៀលថាចាស់មួយម៉ាត់ណាក៏ដៀលថាជ្រួញដែល អត់មានចេះលើកតម្កើនសរសើរអនាគតប្តីទាល់តែសោះ ...។

     " ពូញាំអីនឹង !? "
     « នំបុ័ងគ្មានពេលញាំអាហារពេលព្រឹកទេ ឈឺក្រពះណាស់ »
     " អូនធ្វើអាហារពេលព្រឹកយកទៅអោយពូ " 
គ្រាន់តែលឺថាអាហារពេលព្រឹកជីមីនក៏ឈ្លក់នំបុ័ងប្រកាច់ប្រកិន ស្លាប់ហើយរឡាក់រឡើកយ៉ាងនេះអាហារពេលព្រឹករសជាតិបែបណាទៅ ? ញាំហើយឈឺអត់ក៏មិនដឹងផងដូចជាមិនគួរអោយប្រថុយសោះ ។

     " ពូកើតអី រំភើបរឺអេ៎ហេ៎កុំដល់ថ្នាក់នោះពេកក៏បាន "
     « អត់រំភើបទេខ្លាចរាគទៅវិញទេញាំអាហារឯងធ្វើ »
     " ពូខ្លាចម្លេះ តឹចទៀតក៏ត្រូវញាំអាហារអូនធ្វើរាល់ថ្ងៃ "
     " មិនអីទេបើរាគយ៉ាងច្រើនពូដេកបណ្តោកសេរ៉ូមពីបីកំប្លោកតែប៉ុណ្ណឹងឯងចាំអូនទៅមើលថែពូក៏បានដែល កុំបារម្ភពេកអី " រ៉ាឆេលនិយាយហើយថែមទាំងសើចគ្រាន់តែឃើញការផ្សុំគ្រឿងរបស់នាងហើយធ្វើអោយជីមីនស្រៀវដល់គូទញ័រអស់ហើយពោះវៀនពោះតាំង ទម្រាំតែញាំទៀតស្រមៃរស់ជាតិមិនឃើញទេលោកអើយ ។

♛ ប្រពន្ធក្មេង ♛ (រដូវកាលទី ១ ) [ Complete✔️ ]Место, где живут истории. Откройте их для себя