ជីមីនបបួលស្ទេរ៍ចេញក្រៅពីអ្នកដើម្បីបានជាគ្នា កាលបើទៅដល់ម៉ាតសម្រាប់ទិញស្លាបហោះហើេរអោយប្រពន្ធហើយជីមីនមិនព្រមចុះពីឡានទាល់តែសោះហើយ បើនិយាយពីញើសវិញស្រក់ហូរតាមជើងសក់ឡើងតក់ៗទាំងដែលម៉ាសុីនត្រជាក់ឡានត្រជាក់ស្ទើរតែកកទៅហើយ
" ចៅហ្វាយ ! ខ្ញុំងងុយណាស់ទាន "
" ទុកពេលអោយយើងតាំងសមាធិបន្តិចមើល "
" មុននឹងក្រោយគង់តែចូលទៅទិញដដែលសោះចៅហ្វាយ "
" អើ ! ក៏បាន "
ជីមីនខាំមាត់ហើយក៏សម្រេចចិត្តចុះពីលើឡានដើរចូលទៅក្នុងម៉ាត់ទាំងអៀនៗ នេះកុំតែបានពាក់ម៉ាស់បិទបាំងកុំអីបានឃើញមុខអៀនក្រហមថ្ពាល់ងាំងដូចជារងើកភ្លើងរបស់ជីមីនហើយ ...។" ធ្វើយ៉ាងមិចទេអញ ! "
ជីមីនអេះក្បាលហើយក៏ចេះតែដើរមើលនេះមើលនោះ ក្នុងម៉ាត់សុទ្ធតែមនុស្សស្រីប្រុសលាយឡុំគ្នាហើយអាទូដែលដាក់ស្លាបហោះហើរនោះក៏សុទ្ធតែមនុស្សស្រីឈរប្រមូលផ្តុំគ្នាពីរបីអ្នកទៀត ក្នុងនាមជាមនុស្សប្រុសពេញលក្ខណះអៀនខ្មាស់ខ្លាំងណាស់ >< ។" អត់ទោស ! បងប្រុសត្រូវការអីដែល ? "
" ទូខាងនេះសុទ្ធតែជារបស់ប្រើប្រាស់របស់មនុស្សស្រីទេចាស៎ " ក្មេងស្រីជំទង់វ័យស្របាលៗនឹងប្អូនស្រីរបស់ជីមីនម្នាក់ក៏ដើរទៅនិយាយជាមួយជីមីនកាលបើឃើញជីមីនឈររ៉េរ៉ានៅម្តុំទូលក់គ្រឿងក្នុងរបស់មនុស្សស្រីធ្វើដូចមនុស្សរោគចិត្តទៅហើយ ។ បើជីមីនបញ្ចេញទូរស័ព្ទមករញ៉េរញ៉ៃទៀតពួកស្រីៗអាចប្តឹងគេថាជាមនុស្សរោគចិត្តក៏ថាបានដែលព្រោះរឹកពារដែលកំពុងបញ្ចេញមកគឺបែបនោះពិតមេន" ខ្ញុំមកទិញរបស់របរអោយប្រពន្ធ "
" អរចាស៎ខ្ញុំគឹតថាបងប្រុសជាមនុស្សរោគចិត្តហើយ "
" សុំសួរបន្តិចថាសំឡីអាមានស្លាបហោះហើរមួយណាដែល "
" ចាស៎ "
ស្តាប់សំនួររបស់ជីមីនហើយស្រីក្រមុំម្នាក់នោះក៏ភ្ញាក់ព្រើត សំនួរចម្លែកពេកសូម្បីតែមនុស្សធ្លាប់ប្រើផ្ទាល់ក៏នឹកឆ្លើយមិនចេញដែល !!! ជីមីនចង់យំព្រោះវល់ខ្លាំងពេកដឹងជាស្អីខ្លះទេគ្រប់ម៉ូតគ្រប់ម៉ាក់ដាំប្រេនមានគ្រប់ពណ៍គ្រប់ទំរង់មិនដឹងថារើសមួយណាវាច្រើនខ្លាំងពេក ༎ຶ ͜ʖ ༎ຶ ។

VOCÊ ESTÁ LENDO
♛ ប្រពន្ធក្មេង ♛ (រដូវកាលទី ១ ) [ Complete✔️ ]
Romance" អាយុត្រឹមតែជាតួលេខ សំខាន់បេះដូងត្រូវការគ្នា " (សេរីប្រពន្ធក្មេង )