ភាគទី ៧៤ : ថ្ងៃស្អែកសង្ឃឹមថាអូននឹងមានអារម្មណ៍ល្អហើយត្រឡប់មកវិញ

848 44 0
                                    

ជាច្រើនម៉ោងបានកន្លងផុតជាបន្ត ក្នុងពេលដែលខ្លួនឯងកំពុងតែក្លាយជាម្តាយគេហើយរ៉ាឆេលក៏ចង់ដើរទិញរបស់របរប្រើប្រាស់ក៏ដូចជាសៀវភៅខ្លះសម្រាប់អានទុកអនុវត្តិនឹងស្វែងយល់ពីការមើលថែកូនក្នុងផ្ទៃនឹងសុខភាពខ្លួនឯងអោយបានល្អ ។ ខ្លួនឯងនេះកំសត់ពេកហើយ មានកូនហើយត្រូវលាក់ស្វាមីថែមទាំងត្រូវការអ្វីមានតែខ្លួនមួយយោងខ្លួនឯងគ្មានសំណាងបានប្តីយកចិត្តថ្នមថែដូរស្រីដទៃ តែកំសត់យ៉ាងណាក៏ត្រូវតែញញឹមហើយដើរទៅមុខជានិច្ចព្រោះផ្លូវនេះយើងឪជាអ្នកជ្រើសដោយខ្លួនឯងមិនអាចតូចចិត្តបានឡើយ ។ 

រ៉ាឆេលបានប្រទះភ្នែកនឹងកន្លែងលក់ខោអាវមួយកន្សែង នាងជាប់ចិត្តជាមួយរ៉ូបស្ត្រីពោះធំទើបនាងដើរចូលតែម្តង តែថានៅពេលដែលដើរចូលទៅហើយនាងក៏ស្រាប់តែប្រទះបានជួបនឹងស្វាមី ...

     " នេះរឺការងាររវល់ ? "
សំនួរដែលគ្មានចម្លើយ ទៀតហើយគឺអោយនាងចាប់បានទៀតហើយម្តងនេះគឺចាប់បានទាំងស្រីទាំងប្រុសតែម្តង ស្ត្រីម្នាក់នោះគឺពិតជាត្រូវនឹងការសង្ស័យរបស់នាងពិតមេនគឺខេលលីអេវីលលៀម ...។ រ៉ាឆេលក្តាប់ដៃហើយលើកមកគក់ទ្រូងខាងឆ្វេងខ្លួនឯងទាំងឈឺអួលៗ អ្នកណាយល់អារម្មណ៍ចាប់បានប្តីមានស្រីនៅចំពោះមុខខ្លះ ? តើអ្នកណាយល់ពីភាពឈឺចាប់របស់នាងនៅពេលនេះ ?

     " ប្រពន្ធបង " ខេលលីអោយភ្នែកទៅជីមីន
     " ឆេល ! " ជីមីនស្វាងមួយរំពេជបន្ទាប់ពីឃើញវត្តមាននឹងក្រសែរភ្នែករបស់ឆេលដែលកំពុងសម្លឹងមកគេជាមួយនឹងភាពឈឺចាប់ដែលមិនអាចប៉ាន់ប្រមាណបាន ការឈឺចាប់ដែលកប់ទុកនៅក្រោមបេះដូង វាឈឺលើសពីឈឺហើយនៅពេលនេះ ។

     " ឆេល "
ជីមីនហៅឈ្មោះរបស់នាងម្តងទៀត រ៉ាឆេលមិនបានតបនោះឡើយនាងត្រឹមតែញញឹមដាក់ជីមីនហើយក៏ដើរចេញតែប៉ុណ្ណឹង ។ ជីមីនកំពុងតែស្លន់ស្លោហើយក៏ប្រញាប់រត់តាមរ៉ាឆេល កំឡុងពេលមួយនេះដែលគឺមានតែខេលលីប៉ុណ្ណោះតែកំពុងតែឈរញញឹមសោយសុខ

     " ឆេល ! ឆេលឈប់សិនឆេល " ជីមីនចាប់ដៃរ៉ាឆេលជាប់
     " ឆេលហេតុអីក៏មកទីនេះ ? "
     " អូនក៏មកទិញរបស់ដែលត្រូវការដូចដែលពូកំដរមនុស្សសំណព្វពូមកទិញដូចគ្នា បានហើយពូរវល់ខ្លាំងហើយពូទៅវិញចុះ កុំរវល់ជាមួយឆេលអីព្រោះត្រង់នេះវាបានប្រេះស្រាប់ទៅហើយ បន្តិចទៀតវាផ្ទុះហើយប្រសិនបើវាផ្ទុះវាក៏លែងដំណើរការលែងត្រឡប់មកដូចដើមវិញទៀតហើយ " រ៉ាឆេលនិយាយបណ្តើរលើកដៃចង្អុលទៅទ្រូងខាងឆ្វេងរបស់នាងបណ្តើរ នាងកំពុងតែឈឺចាប់តែនាងមិននិយាយថាខ្លួនឯងឈឺចាប់ នាងកំពុងតែចង់យំតែនាងក៏បង្ខាំងទឹកភ្នែកមិនអោយស្រក់ ។ មិនមេនថានាងទន់ខ្សោយដែលមិនអាចដណ្តើមប្តីត្រឡប់មកវិញអោយពពួកឈ្លើងដណ្តើមយកទៅបឺតជញ្ជក់ តែគ្រប់យ៉ាងរបសនាងគឺរក្សាភាពថ្លៃថ្នូរតើអោយនាងទៅវ៉ៃជាមួយស្រីប្តីធ្វើអីបើវ៉ៃហើយនាងក៏ចាប់ទុកដូចជាមនុស្សអាក្រក់ក្នុងក្រសែរភ្នែកគេ នាងសុខចិត្តធ្វើចិត្តត្រជាក់ញញឹមហើយក៏ដើរចេញ តែបើថ្ងៃណាភាពអំណត់នឹងចិត្តត្រជាក់របស់នាងរលត់ដូចជាផ្សែងអស់ទៅហើយ កុំសង្ឃឹមថានាងនឹងផ្តល់ឱកាសអោយកែខៃអោយសោះ ...។

♛ ប្រពន្ធក្មេង ♛ (រដូវកាលទី ១ ) [ Complete✔️ ]Donde viven las historias. Descúbrelo ahora