ភាគទី ៨៥ : ខ្ញុំមិនចាញ់ស្រាប់ហើយលោកគួរដឹងចរិកខ្ញុំច្បាស់ !!!

985 44 1
                                        

    ព្រឹកនៃថ្ងៃថ្មីជាបន្ត :
បន្ទាប់ពីសម្រាកគេងពេទ្យអស់រយះពេលមួយយប់ដោយឃើញថាខ្លួនឯងដូចជាមិនបានកើតអីធ្ងន់ធ្ងរនោះទេទើបរ៉ាឆេលសម្រេចចិត្តថាចាកចេញពីមន្ទីរពេទ្យ ! កាលពីយប់មិញបន្ទាប់ពីជីមីនសន្លប់បាត់បង់ស្មារតីបាត់រ៉ាឆេលក៏បានសុំជំនួយពីគ្រូពេទ្យជួយនាំជីមីនទៅសង្គ្រោះហើយពេលនេះគាត់ក៏អស់អីហើយគ្រាន់តែបញ្ចូលឈាមអស់មួយកំប្លោកនឹងសម្រាកយកកម្លាំងព្យាបាលរបួសក្បាលអោយឆាប់ជា ។

   ក្រាកក ( សម្លេងបើកទ្វារ )
     " មិនបាច់ប្តូរសេរ៉ូមទេ ! ខ្ញុំចេញពីពេទ្យហើយ "
អ្នកខ្វាយខ្វល់យកចិត្តទុកដាក់ចំពោះនាងខ្លាំងនៅពេលនេះគឺមានតែគ្រូពេទ្យតែប៉ុណ្ណោះក៏ព្រោះតែយ៉ុនហ្គីបានចាត់ចែងអោយពេទ្យមើលថែក្មួយស្រីរបស់គេអោយបានល្អជាពិសេស ។ រ៉ាឆេលកំពង់តែឈរបែរខ្នងគឺមិនបានដឹងឡើយថាអ្នកដែលចូលមកមិនមេនជាគ្រូពេទ្យនោះទេតែជាមនុស្សដែលស្គាល់ជាមួយនឹងនាង

     " មកសួរសុខទុក្ខមិនបានមកប្តូរសេរ៉ូមទេ ! ក្មួយឆេល " 
     " ... " រ៉ាឆេលភ្ញាក់ព្រើតបន្ទាប់ពីបានលឺសំឡេងមនុស្សប្រុសដែលនាងធ្លាប់ស្គាល់តែក៏បានបែកគ្នាអស់ជាយូបន្លឺឡើងក្រោយខ្នងរបស់នាង ខណះពេលដែលនាងបែរមុខទៅរកម្ចាស់សម្លេងមួយនោះនាងក៏សប្បាយចិត្តជាខ្លាំងហើយក៏មានស្នាមញញឹមឡើងវិញ  

     " ពូម៉ា !!! " រ៉ាឆេលរត់ទៅអោបបុរសវ័យស្របាលៗនឹងយ៉ុនហ្គី
     " នឹកណាស់រឺ ? "
     " ពូម៉ាបាត់ទៅណាយូម្លេះ ? "
     " ជំនួញនៅចិនកើនឡើងច្រើន គ្រឿងទេសបញ្ជួនចែកចាយជាច្រើនប្រទេសកម្មង់ទឹញមិនឈប់ទើបពូបាត់មុខយូសំងំធ្វើការនៅប្រទេសចិន " ម៉ាទីនអង្អែលក្បាលរបស់រ៉ាឆេលថ្នមៗ ។ ម៉ាទីនម្នាក់នេះអាចនិយាយបានថាជាមិត្តស្លាប់រស់របស់លោកពូយ៉ុនរបស់នាង តែថាមានតែអ្នកដឹងប៉ុណ្ណោះដែលបានដឹងព្រោះម៉ាទីនលាក់មុខខ្លាំងណាស់

     " ឯងពពោះលឿនដល់ថ្នាក់នេះផងឆេល ? " ម៉ាទីន
     " វាជ្រុលហួសអស់ទៅហើយ ! តែឆេលសប្បាយចិត្តព្រោះឆេលអាចបង្កើតមនុស្សម្នាក់ដោយក្តីស្រលាញ់ចេញមក ពូម៉ាត្រឡប់មកវិញពូយ៉ុនបានដឹងដែលទេ ? " មិត្តស្លាប់រស់គួរតែដឹងដំណឹងគ្នាទៅវិញទៅមករ៉ាឆេលជឿថាពូយ៉ុនក៏នឹកពូម៉ាដូចដែលនាងនឹកដែល បែកគ្នារាប់សិនឆ្នាំទៅហើយបើមិននឹកនាទើបចម្លែក ...។

♛ ប្រពន្ធក្មេង ♛ (រដូវកាលទី ១ ) [ Complete✔️ ]Where stories live. Discover now