ភាគទី ៥១ : គ្រាប់ពេជ្រក្នុងផ្ទះមួយគ្រាប់នេះមិនអន់ជាងស្រីខាងក្រៅទេ

1.1K 48 3
                                        

" ពូដើរលេងជាមួយស្រីសប្បាយណាស់រឺ !? "
នៅពេលដែលលោកពូចូលមកក្បែរនាង នាងក៏ភ្ញាក់តែម្តងព្រោះថាមុននោះមិនបានគេងទេក្រៅពីសំងំបិទភ្នែករំងាប់អារម្មណ៍កុំអោយជ្រួលច្របល់ខ្លាំងពេក ប្តីទៅដើរលេងជាមួយស្រីយប់ថ្មើរណាថ្មើរនៃទៅហើយមិនទាន់ចូលផ្ទះទៀតគឹតអោយនាងដេកលក់ស្រួលបានរឺយ៉ាងមិច !? នាងដឹងថាបិទសិទ្ធពេកវាហួសហេតុលោកពូជាមនុស្សប្រុស ប្តីក៏ដោយប្រពន្ធក៏ដោយការហើយក៏ដោយតែងមានសិទ្ធស្មើរគ្នាមិនអាចឃាត់ឃាំងបាន តែយ៉ាងណាក៏គួរតែយល់អាសូរដល់ចិត្តរបស់នាងខ្លះទើបតែការហើយថ្មីថ្មោងប្តីបណ្តើរស្រីទោះឋានះជាមិត្តក៏ដោយគំនិតមនុស្សមិនមេនល្អដូចយើងឯណាជាពិសេសអ្នកស្អប់គេចាំតែទះដៃគេចាំតែសើចចំអកអោយយើងនោះទេ ។

" ឆេល !? អូនមិនបានគេងទេ ? "
" ប្តីមិនបានគេងអោបប្រពន្ធ ? "
" ប្តីមិនទាន់ចូលផ្ទះពូអោយអូនគេងលក់បានដែលទេ ? "
" ខលមកអូនមួយម៉ាត់តើពូចេះដែលទេ !? "
" ពូចូលចិត្តណាស់រឺអោយអូនស្មានអោយអូនចាប់ពូដល់ៗកន្លែង " អាថ៍កំបាំងរឿងស្នេហាជាមួយខេលលីនាងអាចស្ងប់ស្ងាត់ព្រោះលោកពូក៏មិនចង់គឹតពីខេលលីទៀតដែល តែផុតពីខេលលីក៏ចូលដល់ហុងហ័ងម្តងបេះដូងមនុស្សមិនមេនបេះដូងថ្មឯណា !? ហោចណាស់ក៏ខលមកនិយាយជាមួយនាងមួយរើងដែលតែលោកពូអត់ទេ បើនាងមិនតាមទាន់ជាន់កែងស្រួលមិនស្រួលមិនព្រមហើុបមាត់ទៀត មិនដឹងថាគេគឹតថានាងរករឿងរបៀបជាកូនក្មេងមិនចេះធំរឺមួយក៏អត់ទេតែនាងខឹងគេខ្លាំង ហើយក៏អន់ចិត្តជាមួយនឹងគេខ្លាំងដូចគ្នា ។

" ស្តាប់ពូសិន ! "
" តើពូមានទុកអូនក្នុងក្រសែរភ្នែករឺមួយក៏អត់ទេ ? "
" ឆេល " ជីមីនព្យាយាមពន្លត់កំហឹងរបស់រ៉ាឆេល
" អត់ទេរឺ ? អូនយល់ហើយការហើយអូនក៏អស់តម្លៃបែបនេះ "
" ហុឹកកហុឹកក អូនលែងនៅជាមួយពូទៀតហើយ "
ឃើញរ៉ាឆេលបម្រុងងើបចេញជីមីនក៏ចាប់នាងអោបពីក្រោយយ៉ាងជាប់តែម្តងមិនអោយនាងទៅណា កូនក្មេងគ្មានហេតុផលសោះ មិនស្តាប់មនុស្សចាស់ខឹងអីអាងរត់ អូនអស់តម្លៃយ៉ាងមិចបើបងថ្នមអូនដូចកែវពេជ្រចរណៃយ៉ាងនេះ ។

" ពូលែងអូន ! អូនទៅផ្ទះអូនវិញឆាប់លែងអូន "
" អាឆ្កួតពូឆាប់លែងអូនណា អូនស្អប់ពូ "
" កុំរើមើល អ្នកណាថាអោយអូនទៅនោះ "
" ខ្វះអូនមិនបានបែបនេះប្រលែងអោយអូនទៅយ៉ាងមិច !? "
ជីមីនយកពាក្យខ្វះអូនមិនបានមកជំនួសពាក្យស្រលាញ់អូនមិនអាចខ្វះបាន យ៉ាប់ណាស់កើតមកជាតិនេះអៀនគ្មានភាពក្លាហានចំពោះពាក្យថាស្រលាញ់ អោយតែពេលនិយាយថាស្រលាញ់ដឹងតែជាប់ឌីស ។

♛ ប្រពន្ធក្មេង ♛ (រដូវកាលទី ១ ) [ Complete✔️ ]Where stories live. Discover now