បន្ទាប់ពីស្ងាត់អស់រយះពេលប្រហែលកន្លះម៉ោងជីមីនក៏សម្រេចចិត្តយកកូនសោរមកចាក់ទ្វារព្រោះមានអារម្មណ៍មិនស្រណុកចំពោះអ្នកដែលនៅខាងក្នុងខ្លាំងណាស់ ។ គោះទ្វារឡើងចង់បាក់ដៃទៅហើយបែរជាមិនមានការឆ្លើយតបទាល់តែសោះ ជីមីនបារម្ភ បារម្ភខ្លាចថាមានរឿងមិនល្អចំពោះប្រពន្ធហើយនឹងកូន ខណះពេលដែលចូលទៅដល់បេះដូងក៏ដូចត្រូវបានគេចាប់ហែកស្រស់ៗ !!!
" អូនឆេល~~ !!! "
ជីមីនស្រែកភ្លាត់សម្លេងខ្លាំងៗលាន់លឺដល់អ្នកខាងក្រៅអោយភ្ញាក់ផ្អើលរត់ទាំងទទឹងទិសចូលមកមើលជាមួយគ្នាទៀត ។ រ៉ាឆេលប្រហែលជានឿយពេកហើយទើបនាងយំដល់ថ្នាក់សន្លប់ ហើយរឿងដែលធ្វើអោយភ្ញាក់ផ្អើលសម្រាប់ជីមីនខ្លាំងនោះគឺឈឺមានដំណក់ឈាមនឹងថ្ពាល់របស់ឆេលមានស្នាមឈាមហូរកាត់ ជីមីនស្រណោះស្រណោកជាពន់ពេកកំហុសគ្រប់យ៉ាងព្រោះតែគេ គេយកគ្រឿងស្រវឹងមកបាំងមុខផឹកទាល់តែលែងចងចាំអ្នកណា ត្រូវគេអូសទៅធ្វើរឿងអាក្រក់សាងរឿងប័ន្តភ្នែកធ្វើអោយប្រពន្ធឈឺចាប់ដល់ថ្នាក់យំចេញឈាមតាមភ្នែក
" ឆេល ! ហុឺអូនឆេល ប្រពន្ធសម្លាញ់ "
" កុំកើតអីណាអូន បងជួនអូនទៅពេទ្យ "
កាយរ៉ាឆេលក៏ក្តៅទឹកមុខឡើងស្លេកស្លាំងបបូរមាត់ឡើងចង់ស្វាយអស់ ត្បូងពេជ្រមួយគ្រាប់នេះមិនដែលធ្លាប់ស្រអាប់អាក់រស្មីដល់ថ្នាក់នេះឡើយ កំហុសមួយនេះពិតជាពិសេសនឹងរកអ្វីមកលើកលែងខ្លាំងណាស់ ប្រហែលជាលែងមានឱកាសទៀតហើយសម្រាប់ជីមីន ។ ជីមីនបីរ៉ាឆេលចាកចេញពីបន្ទប់ដោយមានយ៉ុនហ្គីហើយនឹងជីអុីនរត់តាមពីក្រោយដែល យ៉ុនហ្គីក៏ផ្លាស់ប្តូរទម្លាប់បន្ទាប់ពីមានជីអុីនជាអ្នកចាំទប់កំហឹងមិនអោយផ្ទុះខ្លាំងខុសរឿង ! រឿងគ្រួសារគេទុកអោយប្តីប្រពន្ធគេជាអ្នកដោះស្រាយចំណែកឯអ្នកដឹងលឺក៏ចាំជួយសម្របសម្រួលប៉ុណ្ណឹងគ្រប់គ្រាន់ហើយ ណាមួយយ៉ុនហ្គីកំពុងឈឺក្បាលជាមួយខេលលី ហើយត្រូវឈ្លេចរកកំហុសនឹងបទឧក្រិដដែលជាប់ពាក់ព័ន្ធជាមួយនឹងឡេអូដែលជាបងប្រុសរបស់ខេលលីទៀត យ៉ុនហ្គីមានជំនឿថាប្រសិនបើឡេអូអេវីលលៀមនៅមានសេរីភាពអាចដើរគ្រប់ច្រកល្ហកបាន រ៉ាឆេលអាចនឹងត្រូវឈឺចាប់ជារៀងរហូត យ៉ុនហ្គីផ្ទាល់អាចនៅមិនបានសុខមានគ្រោះថ្នាក់ដល់ជីវិតស្ទើរតែអាចនិយាយបានថាគ្រប់នាទី មួយវិញទៀតមនុស្សដែលយ៉ុនហ្គីមានចិត្តលើក៏មិនស្រណុកដូចគ្នា ។
YOU ARE READING
♛ ប្រពន្ធក្មេង ♛ (រដូវកាលទី ១ ) [ Complete✔️ ]
Romance" អាយុត្រឹមតែជាតួលេខ សំខាន់បេះដូងត្រូវការគ្នា " (សេរីប្រពន្ធក្មេង )
![♛ ប្រពន្ធក្មេង ♛ (រដូវកាលទី ១ ) [ Complete✔️ ]](https://img.wattpad.com/cover/281240532-64-k809836.jpg)