ភាគទី ៣៩ : ស្គាល់ខេលលីអេវីលលៀមតឹចពេកហើយ !!!

949 47 0
                                    

រ៉ាឆេលចេះតែសម្លឹងមើលភ្នែកអ្នកមីងជាមួយអារម្មណ៍ចម្លែក ក្នុងចិត្តចេះតែខ្វាយខ្វល់ព្រួយបារម្ភនៅមិនស្ងប់យ៉ាងមិចក៏មិនដឹង ក្នុងទ្រូងល្ហរល្ហេវដូចខ្លាចបាត់បង់ ។ រ៉ាឆេលអោបដៃជីមីនជាប់នាងមិនគឹតអាក្រក់លើអ្នកមីងឡើយតែនាងគ្រាន់តែខ្លាចដូចស្ត្រីទូទៅតែប៉ុណ្ណោះ

     " ជួនពរអោយអ្នកមីងជួបស្នេហាពិត " រ៉ាឆេលញញឹម
     " អូ៎មេនហើយ ម្សិលមិញជាថ្ងៃខួបកំណើតរបស់ក្មួយ "
     " តែគួរអោយសោកស្តាយដែលមីងមិនបានចូលរួម "
     " មីងសំទោសណាឆេល តែមីងមានកាដូអោយមួយជាពិសេសដែល " ខេលលីញញឹមទៅកាន់ក្មួយស្រីហើយនាងក៏ដើរចូលទៅក្នុងបន្ទប់តុបតែងខ្លួនដើម្បីយកកាដូអោយក្មួយស្រី ។ ខេលលីកាន់តែធ្វើអោយជីមីនព្រួយបារម្ភទៅៗហើយ គ្រប់ទង្វើររបស់នាងហាក់ទាក់ទាញចិត្តរបស់ជីមីនអោយនឹកដល់អតីតកាល ខេលលីកាន់ប្រអប់បួនជ្រុងរបៀបកញ្ចក់ថ្លាហើយក្នុងនោះមានលក្ខណះជាម៉ានីកាំងតូចជាមួយនឹងឈុតរៀបការដ៎ស្រស់ស្អាតជាវត្ថុអនុស្សាវរីយ៍ សម្រាប់រ៉ាឆេលអាចភ្ញាក់ផ្អើលព្រោះវាស្រស់ស្អាតតែសម្រាប់ជីមីនគឺមិនសប្បាយចិត្តព្រោះកាដូមួយនោះជីមីនបានទឹញអោយខេលលីដោយផ្ទាល់ដៃជាកាដូបញ្ចាំចិត្ត ចុងក្រោយខេលលីក៏ប្រគល់អោយរ៉ាឆេលជាកាដូវិញមិនដឹងថាក្នុងចិត្តខេលលីកំពុងគឹតអីខ្លះទេ !?! ចេតនារម្ភនាងបង្ហាញច្រើនពេកដល់ថ្នាក់ជីមីនឆិនឆៅលែងអស់ ...។

     " មីងឃើញថាក្មួយស្រីមីងជិតរៀបការ នេះជាកាដូមីងជួនក្មួយណាសង្ឃឹមថាក្មួយនឹងមានសុភមង្គល់ក្នុងជីវិត លោកវិញក៏ដូចគ្នាណាកុំធ្វើបាបចិត្តក្មួយស្រីខ្ញុំ កុំក្បត់អោយនាងឈឺចាប់លោកត្រូវតែស្មោះស្ម័គ្រមួយដឹងមួយ " សម្តីល្អតែក្នុងចិត្តវិញរលួយឡើងស្អុយ ជួនពរអោយក្មួយមានសុភមង្គល់ទាំងដែលការពិតខ្លួនឯងចង់បានប្តីក្មួយឡើងញ័រខ្លួន មនុស្សបាត់ទៅរាប់ឆ្នាំសុខៗក៏ត្រឡប់មកវិញស្របពេលគេជិតរៀបការ មកបង្ហាញខ្លួនស្លៀកឈុតរៀបការកុងជាមួយក្មួយស្រីក្នុងថ្ងៃតែមួយ ព្យាយាមរំលឹករឿងចាស់បើថានាងមកក្នុងផ្លូវល្អនោះគឺពិបាកជឿណាស់ហើយមួយវិញទៀតបើស្រីល្អពិតមិនមេនប្តីលែងក្បាលចោលទេ ។

♛ ប្រពន្ធក្មេង ♛ (រដូវកាលទី ១ ) [ Complete✔️ ]Место, где живут истории. Откройте их для себя