ឈាមកាន់តែធ្លាក់ច្រើនទៅៗសភាពក៏កាន់តែវិលទៅរកភាពគ្រោះថ្នាក់កាន់តែខ្លាំង ទម្រាំតែមកដល់មន្ទីរពេទ្យរ៉ាឆេលក៏ស្ទើរតែដាច់ខ្យល់ស្លាប់ កម្រណាស់ដែលអ្នកម្តាយបែកទឹកភ្លោះហើយធ្លាក់ឈាមលាយឡុំជាមួយគ្នា សភាពដែលរ៉ាឆេលកំពុងតែកើតអាចបង្ករគ្រោះថ្នាក់ដល់កូនក្នុងផ្ទៃបើវីវរខ្លាំងអាចប៉ះពាល់ដល់អាយុជីវិតរបស់រ៉ាឆេលដែល ។
" ព្រះជាម្ចាស់អើយ ! មេត្តាជួយកូនប្រសារខ្ញុំផង "
" កុំអោយនាងមានរឿងអ្វីកើតឡើងអោយសោះ "
លោកស្រីម្ចាស់ផាកលើកដៃបន់ស្រន់អធិដ្ឋានស្នើរសុំព្រះមេត្តាជួយកូនប្រសារនឹងចៅក្នុងពោះកុំអោយមានអភូតហេតុអាក្រក់អ្វីមកប្រល័យអាយុជីវិតទាំងទ្វេរដែលចូលសង្គ្រោះនោះអោយសោះ ។ មិនយូដំណឹងដែលរ៉ាឆេលចូលពេទ្យមួយនេះបានសាយភាយទៅដល់ត្រកូលវុិចទ័រ ហើយនឹងត្រកូលមីនដែលជាលោកពូអោយប្រញាប់តម្រង់មកមន្ទីរពេទ្យភ្លាមៗ !!!
" ហេតុអីក៏មានរឿងបែបនេះកើតឡើង ? "
" ហេតុអីក៏កូនស្រីខ្ញុំទៅជាបែបនេះ ? "
" ឯណាស្វាមីរ៉ាឆេល ? បាត់ក្បាលទៅដល់ណាបាត់ហើយ ? "
លោកម្ចាស់វុិចទ័រមានការខឹងសម្បានឹងស្លុតជាខ្លាំង នឹកគឹតថាកូនគាត់គ្រាន់តែឈឺពោះសម្រាលកូនធម្មតាតែនៅពេលដែលបានសួរគ្រូពេទ្យផ្នែកព័ត៍មានដឹងថាគ្រូពេទ្យបានបញ្ជួនកូនរបស់គាត់មកផ្នែកសម្រាលនឹងសង្គ្រោះបន្ទាន់ជំងឺធ្ងន់ធ្ងរគាត់ក៏ខឹងខ្លាំងឡើង ! ខឹងដោយមិនចាំបាច់ស្តាប់ហេតុផល បើគ្មានរឿងកូនគាត់ក៏មិនធ្លាប់ក្នុងសភាពបែបនេះដែល
" ស្ងប់អារម្មណ៍សិនបង " លោកស្រីម្ចាស់វុិចទ័រ
" បើកូនខ្ញុំនឹងចៅខ្ញុំកើតអី ខ្ញុំនឹងរករឿងអោយដល់ទីបំផុត "
" ប្រពន្ធចូលពេទ្យក៏បាត់ក្បាល ! ផុតរឿងរញ៉េរញ៉ៃពេលណាខ្ញុំអោយកូនខ្ញុំលែងហើយ លែងដាច់ខាត " លោកម្ចាស់វុិចទ័រឡូឡាខ្លាំងទៅៗ កូនស្រីតែមួយប្រៀបដូចជាកែវភ្នែកហើយនឹងបេះដូង បើកូនស្រីធ្លាក់ក្នុងសភាពធ្ងន់ធ្ងររឿងអីដែលគាត់ស្ងប់អារម្មណ៍បាន !!! វិនាទីនេះគ្រប់គ្នាសុទ្ធតែកើតទុក្ខបៀមទឹកមុខក្រៀមក្រុំទុក្ខសោកអោបជាប់ទ្រូង ពុំមានអ្នកណាមានអារម្មណ៍រីករាយនោះឡើយ ។
ВЫ ЧИТАЕТЕ
♛ ប្រពន្ធក្មេង ♛ (រដូវកាលទី ១ ) [ Complete✔️ ]
Любовные романы" អាយុត្រឹមតែជាតួលេខ សំខាន់បេះដូងត្រូវការគ្នា " (សេរីប្រពន្ធក្មេង )
![♛ ប្រពន្ធក្មេង ♛ (រដូវកាលទី ១ ) [ Complete✔️ ]](https://img.wattpad.com/cover/281240532-64-k809836.jpg)