ព្រឹកនៃថ្ងៃថ្មី !
មនុស្សដែលតាំងខ្លួនថាមកកំដរអ្នកជំងឺកាលពីយប់មិញពេលនេះគឺអោយអ្នកជំងឺជាអ្នកកំដរវិញម្តង រ៉ាឆេលដឹងខ្លួនតាំងពីប្លោកឈាមដែលពេទ្យបានដាក់បញ្ជូលឈាមទៅក្នុងខ្លួននាងអស់ ដោយឃើញលោកពូកំពុងតែគេងលក់ស្រួលពេកទើបនាងមិនដាស់សុខចិត្តដេកញញឹមសម្លឹងមុខរបស់លោកពូម្នាក់ឯង ។ ម្យ៉ាងដែលតើគឹតថាខ្លួនឯងលែងមានជីវិតបានរស់សម្លឹងមុខមនុស្សជាទីស្រលាញ់ទៅហើយ តែក្រោកពីសុបិន្តអាក្រក់ហើយក៏បានជួបនឹងរឿងល្អវិញ ជីវិតរ៉ាឆេលថ្លៃណាស់ត្រូវចាក់បីកាំបិទហើយបែរជាអាចតតាំងប្រឆាំងរស់មានជីវិតវិញបាន ។" អ្នកនាង- " គិលាណុបដ្ឋាយិកា
" Shhh " រ៉ាឆេលលើកម្រាមដៃធ្វើស៊ួចកុំអោយគិលាណុបដ្ឋាយិកានិយាយនាំផ្តល់សំឡេងរំខានដល់ដំណេករបស់លោកពូ តែលោកពូក៏ស្រាប់តែភ្ញាក់បាត់ទៅហើយ ។" ឆេល- ឆេលដឹងខ្លួនហើយរឺឆេល "
" រ៉ាឆេលអូនលែងអីហើយ "
ជីមីនបើកភ្នែកមកអរប្រកាច់ប្រកិនកាលបើបានឃើញរ៉ាឆេលបើកភ្នែកក្រឡក់ៗជាមួយនឹងស្នាមញញឹមសម្លឹងទៅកាន់គេ នៅពេលនោះជីមីនក៏ស្រវាអោយរ៉ាឆេលយ៉ាងណែនដោយក្តីរំភើប ។" ពូ- ពូលែងអូនសិនពូ "
" ពូចង់អោបអូន ពូសប្បាយចិត្តខ្លាំងណាស់ឆេល "
" ពូអូនឈឺរបួស~ " នាងល្អិតធ្វើមុខក្មួលៗព្រោះតែឈឺរាងកាយមាឌយក្សរបស់លោកពូសង្កត់លើនាង ធ្វើអោយប៉ះពាល់ដល់របួស ជីមីនក៏ប្រញាប់លាលែងចេញពីការអោយរ៉ាឆេល ។ ដៃរបស់គេលើកទៅអង្អែលផ្ទៃមុខរបស់នាងល្អិតជាមួយទឹកមុខរំភើបហួសថ្លែង" ពូសំទោស ពូធ្វើអោយអូនឈឺ "
" អូនអស់អីហើយពូត្រឹមឃើញមុខពូអូនបាត់ឈឺហើយ "
ជីមីនដាក់ខ្លួនផ្អែកនឹងក្បាលគ្រែហើយបន្ទាប់មកក៏ទាញរ៉ាឆេលអោយផ្អែកលើដើមទ្រូងក៎រឹងមាំរបស់គេ ដៃរបស់ជីមីនអោបរ៉ាឆេលយ៉ាងជាប់បង្ហាញអោយនាងឃើញថាគេស្រលាញ់នាងណាស់មិនចង់បែក ។
" កាលពីយប់មិញអូនភ័យណាស់ពូ "
" អូនភ័យខ្លាចថាលែងបានជួបមុខពូទៀត "
" ពួកវាជាអ្នកណា ? ពួកវាធ្វើអីដាក់អូនខ្លះឆេល ? "
" ... " សំនួរមួយនេះធ្វើអោយរ៉ាឆេលងើបក្បាលចេញពីលើទ្រូងរបស់ជីមីនហើយក៏អង្គុយសម្រក់ទឹកភ្នែកនៅចំពោះមុខរបស់ជីមីនតែម្តង ពួកវាចង់អោយនាងបែកគ្នាជាមួយជីមីន ចង់អោយនាងចាកចេញពីជីវិតរបស់ជីមីន នាងមានអារម្មណ៍ថាពួកវានឹងតាមចងកម្មនឹងបំបែកនាងចេញពីជីមីនម្តងទៀតបំបែកទាល់តែនាងហើយនឹងជីមីនបែកគ្នាពិតប្រាកដទើបពួកវាអស់ចិត្ត គឹតដល់រឿងនេះរ៉ាឆេលរន្ធត់ចិត្តភ័យខ្លាចទើបបណ្តាលអោយទឹកភ្នែកនាងហូរចេញមកឥតឈប់ ។
BẠN ĐANG ĐỌC
♛ ប្រពន្ធក្មេង ♛ (រដូវកាលទី ១ ) [ Complete✔️ ]
Lãng mạn" អាយុត្រឹមតែជាតួលេខ សំខាន់បេះដូងត្រូវការគ្នា " (សេរីប្រពន្ធក្មេង )