ខេលលីលើកជើងជំទិតជំទែងបញ្ចេញគ្រឿងក្នុងអោយជីមីនឃើញក្រែងថាជីមីនអត់ឃ្លានចង់ផ្សែបផ្សោយគ្រឿងស្រស់របស់នាង តែថានាងកាន់តែបញ្ចេញជីមីនកាន់តែបិទភ្នែកមិនចង់សូម្បីតែឃើញ
" ចេញទៅ ! " ឃ្លាដេញជាលើកដំបូង
" មីន ~~ " ខេលលីហៅឈ្មោះជីមីនដោយបង្អូសសម្លេង
" ខ្ញុំនឹងឆេលពួកយើងជិតរៀបការជាមួយគ្នាហើយ "
" បើនាងមិនចេញទុកអោយខ្ញុំជាអ្នកចេញ "
កុំគឹតថាការវិញត្រឡប់របស់នាងធ្វើអោយគេរំភើបនោះ គ្រប់យ៉ាងមិនមេនដូចក្នុងសុបិន្តពេកទេនាងជឿជាក់លើខ្លួនឯងខ្ពស់ហួសកប់ពពកខ្លាំងពេកហើយខេលលីអេវីលលៀម ជីមីននិយាយរួចហើយក៏ដើរចេញតែម្តងដោយទាញទ្វារបិទសឺសូរតែគ្រាំងវីសតែនឹងបាក់ទៀត ។
ជីមីនចាកចេញពីភូមិគ្រិះរបស់គេដោយតម្រង់ទៅភូមិគ្រិះរបស់រ៉ាឆេល មានតែរ៉ាឆេលនេះហើយដែលអាចធ្វើអោយចិត្តរបស់គេស្ងប់ !!!
ភូមិគ្រិះត្រកូលវុិចទ័រ :
អនាគតស្វាមីរបស់អ្នកនាងទៅដល់គ្រប់គ្នាក៏គោរពហើយក៏សួរនាំខ្លះៗទើបតែទៅអម្បាញមិញសោះពេលនេះក៏ត្រឡប់មកវិញហើយ ទៅលឿនមកលឿនអ្នកបម្រើក៏ចេះតែលួចចម្លែក
" អ្នកនាងឡើងទៅបន្ទប់យូហើយលោក "
" គេងលក់ហើយរឺនៅ ? " ជីមីនសួរបន្តទៀត
" ប្រហែលជាលក់ហើយ ស្ងប់ស្ងាត់អ្នកនាងគេងលក់លឿន "
" យប់នេះខ្ញុំមកគេងជាមួយនាងទេ "
កម្លោះចាស់ញញឹមហើយក៏ប្រញាប់ឡើងទៅរកប្រពន្ធនៅឯបន្ទប់នៅជាន់លើឯណោះ ! ដូចដែលអ្នកបម្រើបាននិយាយស្ងប់ស្ងាត់គឺអ្នកនាងគេងលក់លឿនណាស់ហើយពេលនេះក៏កំពុងតែគេងលក់ស្រួលទៀត ។ ជីមីនឡើងទៅគេងក្បែរនាងលឿនៗព្យាយាមមិនអោយនាងភ្ញាក់តែគ្រាន់តែដាក់គូទលើពូកក៏ដាស់ដំណេកនាងក្រមុំមាត់ទៅហើយ
" ពូ !!! មកលងអូនដល់ក្រៅយកសប្តិទៀតហេស៎ ? "
បិទភ្នែកដេកលក់មួយភាំងក៏បានយកសប្តិឃើញលោកពូដល់បើកភ្នែកមកក៏បានជួបនឹងលោកពូទៀត គ្រប់ដង្ហើមចេញចូលរបស់អូនគឺមានតែលោកពូស្ទើរតែគ្រប់ដង្ហើម ...។ ជីមីនដាក់ខ្លួនដេកអោយស្រួលហើយរ៉ាឆេលក៏ត្បុលខ្លួនដេកលើដៃរបស់ជីមីន ...
" បានងួតទឹកអត់នឹងពូ ? ស្អុយក្លៀកម្លេះ ? "
" អត់ទាន់ងួតទឹកទេ "
" អូយ៎ចឹងតើបានស្អុយណាស់ មុខស្អាតតែខ្លួនគគ្រិច "
" ប្តីអូនសោះទ្រាំទៅ ហិតក្លៀកប្តីរកសុីមានបានណាស់ "
" វាមិនដែល ចឹងដេកតែហិតក្លៀកពូទៅបាច់រកសុីអីទេ "
នាងល្អិតនិយាយហើយជីមីនក៏សើច រ៉ាឆេលងើកក្បាលចេញពីដៃជីមីនហើយក៏រមាលៗទៅក្បែរតុដាក់អំពូលភ្លើង នាងលូកដៃទៅទាញទឹកអប់ចេញមកមួយដបហើយក៏យកទៅបាញ់ក្លៀកអោយលោកពូ
" ចឹងទៅក្រអូបតឹច " ជុប៎ មិនត្រឹមតែហិតទេគឺថើបទៀត
" ពូអត់ផ្ទះទេបានមកដេកផ្ទះអូន ? "
" យប់នេះអត់មានមកផ្តេសផ្តាស់ដាក់អូនទេណា "
" ប្រយ័ត្នអូនធាក់អោយទៅដេកក្រៅផ្ទះ "
រ៉ាឆេលព្រមានជាមុនព្រោះមិនដឹងថាលោកពូមកនេះក្នុងគោលបំណងអីនោះទេទៅហើយក៏មកវិញមកដេកជាមួយទៀត ក្នុងចិត្តរ៉ាឆេលកំពុងតែនឹកភ័យខ្លាចលោកពូកើតអារម្មណ៍រោគចិត្តទើបបានជាមករកនាង ។
YOU ARE READING
♛ ប្រពន្ធក្មេង ♛ (រដូវកាលទី ១ ) [ Complete✔️ ]
Romance" អាយុត្រឹមតែជាតួលេខ សំខាន់បេះដូងត្រូវការគ្នា " (សេរីប្រពន្ធក្មេង )
![♛ ប្រពន្ធក្មេង ♛ (រដូវកាលទី ១ ) [ Complete✔️ ]](https://img.wattpad.com/cover/281240532-64-k809836.jpg)