ភាគទី ៨៦ : ស្អប់នឹងឯងបានប៉ោងពោះស្ទុលមួយហើយ

1.1K 48 1
                                        

ការណាត់ជួបមួយបានកើតឡើងភ្លាមៗបន្ទាប់ពីមានការណាត់ជាបន្ទាន់ នៅឃ្លាំងបោះបង់ចោលនៅជាយក្រុងពេលនេះក៏មានវត្តមានមនុស្សប្រុសពីរអ្នកបានជួបគ្នា ដោយម្នាក់ទៀតឈរជក់បារីយ៉ាងសង្ហារ នឹងអង់អាចខ្លាំងណាស់ ~~~ ។ 

     " ប្រាប់មកគ្រាប់បែបលើកមុនដែលឯងសុំយើង "
     " ឯងយកទៅបំផ្ទុះឡានរបស់ផាកជីមីនមេនទេ ? "
បុរសម្នាក់ដែលឈរជក់បារីយ៉ាងមានអំណាចម្នាក់នោះបានបោះសំនួរសួរទៅកាន់ដៃគូម្ខាងទៀតបន្ទាប់ពីឈរនិយាយសាច់ការផ្សេងៗអស់មួយសន្ទុះហើយ ...។

     " មេន ! ខ្ញុំធ្វើបែបនោះពិតមេន "
     " ហេតុអី ? ហេតុផល "
     " ទាំងប្រុសទាំងស្រីគួរតែស្លាប់ ពេលខ្ញុំមានបញ្ហាក្បាលវាបែរជាមិនចេញជួយទុកអោយខ្ញុំរងទុករាប់ឆ្នាំ ហើយស្រីនោះវាសមតែងាប់ វាគួរតែងាប់យូហើយតាំងពីថ្ងៃអោយមនុស្សទៅចាក់នោះ " គ្រាន់តែនិយាយដល់រ៉ាឆេលនឹងជីមីនកែវភ្នែកបុរសម្នាក់នោះឡើងក្រហម មើលទៅដូចជាចងកំហឹងជាមួយជីមីនខ្លាំងសម្បើមណាស់ តែថាបើមិនសម្បើមក៏មិនដល់ថ្នាក់ឆ្មក់សម្លាប់គ្រប់ពេលបែបនេះដែល ។ បុរសដែលឈរជក់បារីម្នាក់នោះថ្ពក់បារីនឹងដៃម្ខាងហើយម្ខាងទៀតក៏ចាប់ក្របួចក៎អាវបុរសដែលខឹងឡើងស្ទើរតែក្លាយជាមនុស្សវិកលចរិកម្នាក់នោះ ក្របួចក៎អាវហើយក៏លយមុខយឿតៗចូលទៅអោយជិតបន្តិច មុននឹងផ្លុំផ្សែងបារីដាក់យ៉ាងហុចទ្រលោមដាក់បុរសគ្មានសតិម្នាក់នោះ

     " ឯងខ្ចីដៃយើងទៅប្រព្រិត្តអំពើរថោកទាំងនេះផង ? "
     " ក្រែងលោករ៉ាប់ជួបពួកយើងទាំងពីរតាំងពីដើមមិនថាអញ្ចឹង "
     " លុយដែលលួសខ្ញុំចេញគឺជាលុយរបស់លោក អំណាចរបស់លោកធ្វើអោយខ្ញុំមានសេរីភាព ទោះខ្ញុំខ្ចីដៃលោកក៏ខ្ញុំមិនក្បត់លោកដែល លោកត្រូវការបែបណាខ្ញុំទៅចាត់ការអោយទាំងអស់ "
     " ទៅស្លាប់អោយផុតទៅអាថោក " បុរសនោះក៏លើកដៃដាល់បុរសម្ខាងទៀតមួយដៃយ៉ាងដំណុំធ្វើអោយបែកមាត់ហូរឈាមបន្តិច ។ 

     " លើកក្រោយកុំប្រព្រិត្តអំពើរថោកទាំងនេះទៀត "
     " បើលោកដោះដៃវីដេអូនឹងបែកធ្លាយមិនខានទេ " ព្រោះតែមានចំណុចខ្សោយអោយចាប់បានទោះមានអំណាចយ៉ាងណាក៏មិនឈ្នះមនុស្សអាក្រក់បានដែល ទើបព្រមតាមពួកវាគ្រប់សព្វបែបយ៉ាង ។

♛ ប្រពន្ធក្មេង ♛ (រដូវកាលទី ១ ) [ Complete✔️ ]Dove le storie prendono vita. Scoprilo ora