ភាគទី ៧៥ : អូនមានកូនពិតមេនរឺឆេល ?

1.1K 47 0
                                        

ថ្ងៃថ្មីជាបន្ត :
នាឡិកាបានរោទិ៍នៅចំណុចម៉ោង7គត់ ថ្ងៃនេះក៏ជាថ្ងៃដំបូងដែលជីមីនប្រើនាឡិកាដើម្បីដាស់គេអោយភ្ញាក់ពីដំណេក រាល់ដងតែងតែមានឆេលដាស់ជានិច្ចតែនៅថ្ងៃនេះឆេលលេងនៅហើយមានតែភ្ញាក់ដោយខ្លួនឯង ...។ ក្រោកពីព្រលឹមតែងតែមានស្នាមថើបជានិច្ច ហើយក៏និយាយថា Good Morningលោកពូ តែថ្ងៃនេះមិនមានក្នុងទ្រូងហើយក្នុងខ្លួនហាក់ដូចជាល្ហរល្ហេវល្វើយខ្លាំងណាស់ ។

     " ហឹមមម " ជីមីនដកដង្ហើមធំហើយស្រវាទូរស័ព្ទយកមកកាន់
     " មិនតបសូម្បីតែមួយម៉ាត់រឺ ? "  
     " អូនដាច់ចិត្តជាមួយបងដល់ថ្នាក់នេះរឺ ? "
ជីមីនលើកដៃគង់ថ្ងាស់ហើយក៏ធ្មេចភ្នែកបន្តិចរំលឹកនឹកដល់រឿងដែលធ្លាប់បានកើតឡើង ជីមីននឹកឃើញរឿងទាំងឡាយដែលគេបានធ្វើដាក់រ៉ាឆេលទាំងដែលគេមិនបានដឹងខ្លួនសោះ នឹកឃើញហើយក៏មានអារម្មណ៍ថាហួសចិត្តនឹងខ្លួនឯងជាខ្លាំង មិនគួរណាបណ្តោយខ្លួនតាមអាក្លិនឆ្កួតមួយនោះអោយពង្វក់ខួរក្បាលភ្លេចប្រពន្ធទាំងទទឹងទិសសោះ ។

     " ហឹមម ! ទុកអោយបងទៅរកអូន "
ជីមីនក៎ក្រោកចេញពីពូកហើយក៏ប្រញាប់កាន់កន្សែងដើេរទៅងួតទឹកយ៉ាងឆាប់រហ័ស ព្រោះប្រញាប់ទៅរកប្រពន្ធនៅឯភូមិគ្រិះឯណោះ គេមិនបានអស់ចិត្តឯណារឿងអីត្រូវអោយព្រងើយរស់នៅឆ្ងាយពីគ្នានោះ គេជាអ្នកខុសគេត្រូវតែទៅរកហើយក៏ទៅសំទោសនាងដោយផ្ទាល់មិនអាចនៅស្ងៀមៗបណ្តោយតាមពេលវេលានោះឡើយ ។  

  នៅភូមិគ្រិះត្រកូលវុិចទ័រ : 
ជីមីនបានធ្វើដំណើរមកកាន់ភូមិគ្រិះវុិចទ័រដែលជាភូមិគ្រិះខាងប្រពន្ធ ក្នុងទ្រូងក៏មានអារម្មណ៍ញាប់ញ័របន្តិចដែលណាអោយប្រពន្ធចាប់បានទាំងស្រស់ៗបែបនេះមិនដឹងជាអង្វរនាងបានព្រមត្រឡប់មកវិញរឺមួយក៏អត់នោះទេ ! រ៉ាឆេលមិនដែលចេះខឹងក៏ពិត តែមនុស្សមិនដែលចេះខឹងនេះណាគឺខឹងម្តងៗសាហាវខ្លាំងណាស់ ...។ 

     " សួស្តីលោកប៉ាអ្នកម៉ាក់ " ជីមីន
     " ... " រ៉ាឆេលភ្ញាក់មិនតឹចដែលបន្ទាប់ពីឃើញជីមីនដើរចូលមក ខំមិនតបសារប្រឹងស្ងាត់ស្ងៀមចង់នៅឆ្ងាយមួយរយះពេលខ្លី តែនៅតែគេចមិនផុតគេមកតាមនាងដល់ផ្ទះអោយទាល់តែបាន ...។

♛ ប្រពន្ធក្មេង ♛ (រដូវកាលទី ១ ) [ Complete✔️ ]Where stories live. Discover now