ភាគទី ៦៨ : អតីតសង្សារចាស់ហើយនឹងអូនពូជ្រើសយកមួយណា ?

959 43 1
                                        

     " ផាកជីអុីន~~ " ហៅយ៉ាងណាក៏នាងមិនបកក្រោយ
     " ហៃយ៉ា ក្មេងម្នាក់នេះកាន់តែយ៉ាប់ទៅៗហើយតើ "
     " ឡើងចាងមិនចេះគោរពចាស់សោះហើយ "
យ៉ុនហ្គីក៏មានការមិនពេញចិត្តនឹងអត្តចរិករបស់ជីអុីនបន្តិចបន្ទួចដែល គេមិនអាចក្បត់នឹងមនសិការខ្លួនឯងដោយជឿលើជីអុីនបាននោះឡើយ ព្រោះមុននោះគេបានឃើញពិតមេនថាជីអុីនបានលើកដៃទះខេលលី មិនមេនខេលលីមកបង្ករឿងលើជីអុីនមុននោះទេ ។

     " មនុស្សប្រុសគួរអោយស្អប់ចំណាស់នេះហើយនៅតែល្ងង់ "
     " ល្ងង់ ! ល្ងង់ជាទីបំផុត ជឿល្បិចស្រីធ្មប់ម្នាក់នោះ "
     " អាប្រុសត្រចៀកស៎អើយ "
ជីអុីនហ៊ានទះក៏ព្រោះតែចង់សាកចិត្តរបស់យ៉ុនហ្គីថាជឿចិត្តនាងច្បាស់ដែលទេ តែពេលនេះលទ្ធផលក៏ចេះមកធ្វើអោយឆ្អែតចិត្តពិតមេន គេត្រចៀកស៎អោយនាងឃើញផ្ទាល់នឹងភ្នែក អនាគតទៅមិនចាំបាច់រំពឹងគេទេដកខ្លួនចេញអោយឆ្ងាយចាប់ពីពេលនេះគឺល្អបំផុត ។

ប្រហែលមួយសន្ទុះក្រោយមកក៏ដល់ពេលវេលាសម្រាប់ញាំអាហារពេលថ្ងៃ គ្រប់គ្នាក៏មកជុំអស់ហើយរួមទាំងខេលលីដែល លើកលែងតែយ៉ុនហ្គីម្នាក់តែប៉ុណ្ណោះ តែថានឹកដើមគាត់ក៏ដង្ហើមដល់តែម្តង ~~~

     " សំទោសអម្បាញមិញជាប់ទូរស័ព្ទ "
យ៉ុនហ្គីនិយាយហើយក៏ដើរទៅអង្គុយកៅអីក្បែរជីអុីន ធ្វើអោយជីអុីនបញ្ចេញកាយវិការចម្លែកចេញមក គឺស្ទុះងើបចេញពីកៅអីបង្ហាញអាការះដូចជាមិនពេញចិត្តមនុស្សដែលអង្គុយកៅអីក្បែរម្នាក់នោះ ។ យ៉ុនហ្គីបើកភ្នែកសម្លឹងទៅកាន់ជីអុីនភ្លឹសៗនាងនៅពេលនេះមិនត្រឹមតែខឹងនឹងលែងនិយាយរកគេនោះទេ គឺនាងស្អប់គេយ៉ាងខ្លាំងថែមទៀតផង

     " អុីន ! កើតអី ? " ជីមីនសួរទៅកាន់ប្អូនស្រី
     " ខ្ញុំមានអារម្មណ៍ថាមិនសូវស្រួលខ្លួន "
     " ជួយរៀបចំអាហារមួយឈុតលើកអោយខ្ញុំដល់បន្ទប់ផង "
ជីអុីននិយាយរួចក៏ប្រញាប់គេចទៅបន្ទប់ នាងមិនចង់ឃើញមុខរបស់យ៉ុនហ្គីព្រោះពេលនេះនៅខឹងខ្លាំងនៅឡើយ ហើយមួយវិញទៀតក៏មិនចង់រួចតុជាមួយស្រីអាក្រក់ម្នាក់នោះ ។ នាងបន់អោយតែ2ថ្ងៃទៀតឆាប់មកដល់នោះទេនឹងបានត្រឡប់ទៅវិញ ~~~

♛ ប្រពន្ធក្មេង ♛ (រដូវកាលទី ១ ) [ Complete✔️ ]Dove le storie prendono vita. Scoprilo ora