ភាគទី ៩៥ : អូនកាចម្លេះ ? អត់អាណិតប្តីទេហ្អរ ?

1.1K 50 0
                                    

នៅពេលល្ងាច :
ម្នាក់ៗសុទ្ធតែឆ្លាតមិនអាចទុកដានមួយណាអោយប៉ូលីសសង្ស័យនាំតែមួម៉ងជាផស្តុងតាងចងផ្អោបជាប់ខ្លួនឡើយ ។ បាញ់មនុស្សដល់ទៅពីរអ្នករួចហើយមកអង្គុយផឹកធម្មតាដូចគេដូចឯង ថែមទាំងសប្បាយចិត្តទឹកមុខញញឹមទៀតផងក៏ព្រោះតែបានបញ្ចេញកំហឹងរាប់ខែដែលទោរម្នេញធ្វើបាបបេះដូងទាំងគូរួចហើយ ! បន្ទោសគេថាចិត្តឃោឃៅគឺមិនបាននោះឡើយអ្នកណាជាអ្នកធ្វើអ្នកនោះក៏ត្រូវតែសង ជីវិតសងដោយជីវិត ឈាមសងដោយឈាមនោះឯង ...។ 

     " នៅទីនេះម្យ៉ាងដែលតើ ! ស្រីស្អាតច្រើន "
     " ទំនងល្អទ្រលុកទ្រលន់ល្អណាស់ "
យ៉ុនហ្គីនៅក្បែរជីអុីនឧស្សាហ៍ញ៉ោះជីអុីនជាញឹកញយនៅពេលនេះក៏ចេះច្រឡើមដាក់ស្រីផ្សេងហើយ ចាស់មេនតែចាស់ខិលភ្នែកកំហូចតាមប្រមាញ់មនុស្សស្រីយ៉ាងច្រឡើមជាទីបំផុត ។

     " ឯងចេះមើលស្រីដែល ? " ជីមីនឆ្ងល់ព្រោះសម្លាញ់គេម្នាក់នេះក្លាយជាមនុស្សថ្មមកយូហើយមិនដែលចេះមានប្រវត្តិរញ៉េរញ៉ៃជាមួយមនុស្សស្រីណានោះឡើយ នៅក្បែរស្រីដូចវត្ថុគ្មានជីវិត ចុះហេតុអីពេលនេះចេះសរសើរពីរមនុស្សស្រីទៅវិញនោះ ?

     " របស់យើងនៅប្រើការបានរឿងអីយើងមិនចេះ ? "
     " ពិតៗតើ ! ហើយឯងចាប់អារម្មណ៍ប្អូនយើងដែលទេ ? " ជីមីនសួរសារជាថ្មីបើថាយ៉ុនហ្គីជាប់ចិត្តលើជីអុីន ជីមីននេះមិនសូវជាបារម្ភពីអនាគតរបស់ជីអុីនប៉ុន្មានទេ ។ ម្នាក់នេះមានទំនួលខុសត្រូវច្បាស់ ស្មោះស្ម័គ្រអញ្ចឹងជីមីនមិនចាំបាច់ដេកព្រួយបារម្ភពីប្អូនស្រីទេ 

     " មិនដឹង ! មិនប្រាប់ " យ៉ុនហ្គីសើចហើយគ្រវីក្បាល
     " ល្អ នឹងចាំបាច់ខូចចិត្តព្រោះប្អូនយើងមានមិត្តប្រុសហើយ "
     " ពេលណា ? មានតាំងពីពេលណា ? " ទឹកមុខរបស់យ៉ុនហ្គីភ្ញាក់ផ្អើលហើយក៏ឆោឡោខ្លាំងណាស់ គេនៅក្បែរនាងស្ទើរតែរាល់ថ្ងៃ ដឹងសុខទុក្ខរបស់នាងគ្រប់សព្វបែបយ៉ាង សូម្បីតែម៉ោងការងាររបស់នាងក៏គេដឹងដែល ចុះនេះ ? ហេតុអ្វីនាងស្រាប់តែមានមិត្តប្រុសគេមិនដឹងនោះ ? ហើយអាប្រុសនោះវាជាអ្នកណាទៅអីក៏ព្រហើនម្លេះ ?

♛ ប្រពន្ធក្មេង ♛ (រដូវកាលទី ១ ) [ Complete✔️ ]Место, где живут истории. Откройте их для себя