" បើសិនពួកយើងមិនរៀបការជាមួយគ្នាទាន់ពេលវេលា បើបណ្តោយមកដល់ថ្ងៃនេះពូប្រហែលជាជ្រើសយកអ្នកចាស់ "
ពាក្យនេះបានតែត្រឹមនឹកក្នុងចិត្តតែមិនអាចនិយាយចេញមកបាន មានអារម្មណ៍ថាអន់ចិត្តចង់យំតែក៏មិនហ៊ានយំខ្លាចគេដាក់ងារដថាជាស្រីទន់ខ្សោយ មនុស្សស្រីអើយកុំរៀនរឹងមាំខ្លាំងពេកអាចទន់ជ្រាយបានក៏ទន់ជ្រាយខ្លះទៅកុំរឹងមាំពេកអី រឹងមាំពេកក៏ទទួលបានលទ្ធផលបែបនឹងឈឺយ៉ាងណាក៏បានត្រឹមលាក់ក្នុងចិត្តមិនហ៊ានទាំងយំទៀត ... ។ពេលយប់ :
នៅលើគ្រែពួកយើងក៏រក្សាទម្លាប់ដូចសព្វដង គេងក្បែរគ្នាត្រូវតែអោបគ្នាមិនអាចបណ្តោយអោយកាយឃ្លាតឆ្ងាយពីគ្នាបានឡើយ ។ ពូអាចចិត្តអាក្រក់ដែលកុហកលាក់បាំងអូនព្រោះមានហេតុផល តែថាធាតុពិតរបស់ពូគឺស្រលាញ់អូនខ្លាំងណាស់រ៉ាឆេល ...!!!" អូនមិនទាន់គេងទៀតរឺបណ្តូលចិត្ត "
" អូនគេងមិនលក់ ! ពូអូនសួរពូមួយបានដែលទេ ? "
" សួរមួយយប់ទាល់ភ្លឺក៏បានដែលអោយតែមានកម្លាំងឆ្លើយ "
" បើអូនចាស់ទៅលែងស្អាតពូនៅស្រលាញ់អូនទៀតទេ ? "
ល្ងាចមិញដោយសារតែមើលរឿងប៉ះគូស្នេហ៍វ័យចំណាស់ផ្អែមល្ហែម ណាមួយជ្រុលជាដេកមិនលក់ដែលក៏សួរលោកប្តីតែម្តងទៅ តែថាលឺដូចច្នោះហើយជីមីនក៏ស្រាប់តែសើចនឹងខោកក្បាលនាង ។" យ៉ូយៗ ! អូនឈឺណាស់ពូ ថីបានខោកក្បាលអូន "
" ក្មេងអើយក្មេង ល្ងង់ណាស់ "
" អូនគឹតថាពេលអូនចាស់ទៅពូនៅក្មេងមេនទេ ? ពូជិត40ហើយអូនទើបតែ18ឆ្នាំ 10ទៅ20ឆ្នាំទៀតពូសក់ស្កូវហើយក៏មានភ្លីជ្រួញហើយ ស្រួលមិនស្រួលអូនទើបតែចាស់ចំណែកឯពូក៏ស្លាប់បាត់ហើយ " ជីមីននិយាយតាមជាក់ស្តែង ប៉ុន្មានខែទៀតដល់ថ្ងៃកំណើតគម្រប់ខួប40ឆ្នាំហើយ កាន់តែចាស់ទៅៗ ក្មេងនេះពិតជាល្ងង់ណាស់ស្រួលមិនស្រួលប្តីស្លាប់មុនខានបានឃើញអូនចាស់សក់ស្កូវទៀត ។" ស្លាប់អី ពូត្រូវស្លាប់រស់ជាមួយអូន យល់ទេ "
" មិនយល់ទេ សង្ខារមិនទៀត "
" តែយ៉ាងណាសម្រាប់អូន មិនថាអូនបែបណា ចាស់សក់ស្កូវមុខប្រែជាជ្រួញហើយច្បួញដំណើរកោងយ៉ាងណាក៏ប្តីម្នាក់នេះនៅតែស្រលាញ់អូន នឹងមើលថែអូនលុះដល់ដង្ហើមចុងក្រោយរបស់អូន សន្យាថាស្រលាញ់អូនរហូតអស់មួយជីវិតមិនប្រែឡើយ បើមានជាតិក្រោយសុំតាមថែបេះដូងអូនរហូតត៎រាងដរ៉ាប "
ពេលនេះពាក្យផ្អែមល្ហែមគឺជីមីនអាចនិយាយចេញមកបានច្រើនហើយគេលែងសូវខ្មាស់អៀនទៀតមិនដូចកាលពីមុនឡើយ ! រ៉ាឆេលញញឹមរំភើបក្នុងចិត្តឈឺគ្រាំចិត្តយ៉ាងណាក៏អាចប្រើពាក្យសម្តីលោកប្តីដែលបាននិយាយយកមកស្អំបេះដូងអោយជាបានដែល ...។
YOU ARE READING
♛ ប្រពន្ធក្មេង ♛ (រដូវកាលទី ១ ) [ Complete✔️ ]
Romance" អាយុត្រឹមតែជាតួលេខ សំខាន់បេះដូងត្រូវការគ្នា " (សេរីប្រពន្ធក្មេង )