បន្ទាប់ពីទុកអោយប្តីប្រពន្ធថ្មីថ្មោងគេសុីសាច់ហុចឈាមគ្នាបន្តិចហើយហុងហ័ងក៏ដើរចូលទៅរករ៉ាឆេលអោយបានជិតគ្នាបន្តិចដើម្បីបាននិយាយរឿងដែលច្រឡុំក៏ដូចជាសំទោសគ្នាដែល សល់ប៉ុន្មាននាទីទៀតដល់ពេលនាងឡើងយន្តហោះហើយខ្លាចនិយាយមិនទាន់ ។
" អ្នកនាងឆេល " ហុងហ័ង
" ច-ចាស៎ "
" ខ្ញុំសំទោសសម្រាប់ការធ្វើអោយយល់ច្រឡុំ "
" ខ្ញុំ-ខ្ញុំក៏សំទោសអ្នកនាងដូចគ្នាដែលទះអ្នកនាង "
មួយកំផ្លៀងការពីព្រឹកមិញនោះគឺខ្លាំងណាស់ រ៉ាឆេលថែមទាំងបានជះកាហ្វេលើហុងហ័ងទៀតយកមកគឹតឡើងវិញបើត្រឹមតែជាការយល់ច្រឡុំក៏ឆេលមានអារម្មណ៍ថាខុសធ្ងន់ធ្ងរដែលឆេវឆាវអត់ហេតុផលពេក" មិនអីទេ ខ្ញុំមិនប្រកាន់អ្នកនាងទេ "
" បើជាខ្ញុំ ខ្ញុំក៏ខឹងហើយក៏ឆេវឆាវបែបនោះដូចគ្នាដែល "
" បើអ្នកនាងហុងហ័ងបកស្រាយតែបន្តិចច្បាស់ជាមិនជ្រុលទេ "
" ហិហិហិ រឿងខ្លះក៏ចាប់ទុកថាជាការដាស់សតិ "
ហុងហ័ងបង្កប់ទៅដោយន័យល្អ រឿងមួយនេះអាចចាប់ទុកថាជាមេរៀនបានពេលខ្លះរូបភាពដែលយើងមើលឃើញនឹងគឹតមិនល្អការពិតរបស់វាអាចល្អមិនដូចដែលយើងគឹតក៏ថាបាន រឿងខ្លះនៅនឹងមុខល្អតែធាតុពិតក៏រលួយស្អុយហុងហ័ងក៏ចង់មានន័យបែបនេះ ។" បែបណាទៅ ? " រ៉ាឆេលសួរបន្ត
" ខ្ញុំពេញចិត្តអ្នកនាងណាស់ ភាពជាប្រពន្ធដើមក៏បែបនេះ មួយវិញទៀតគឺអ្នកនាងមិនសម្រក់ទឹកភ្នែកសូម្បីតែមួយដំណក់សោះ "
" អ្នកនាងឆេលត្រូវចាំថា កាលបើយើងរឹងមាំហើយគ្មានអ្នកណាអាចធ្វើអ្វីយើងបាននោះឡើយ អំពើរល្អតែងតែលុបលើអំពើរអាក្រក់នៅហុងកុងមានជំនឿលើគួនកុងណាស់អ្នកនាងក៏ដូចគ្នាត្រូវមានជំនឿលើព្រះ ! ធាតុពិតខ្លះវាអាចល្អលើសអ្វីដែលយើងមើលឃើញ តែធាតុពិតដែលប្រកបទៅដោយការសម្តែងវាឃោឃៅខ្មៅងងិតនឹងរលួយស្អុយខ្លាំងណាស់ រឹងមាំណាអ្នកនាងឆេលខ្ញុំពេញចិត្តមនុស្សស្រីរឹងមាំដូចជាអ្នកនាង " ហុងហ័ងប្រហែលជាដឹងរឿងខ្លះដែលពាក់ព័ន្ធនឹងរ៉ាឆេល ជាពិសេសនោះប្រហែលជាដឹងរឿងមនុស្សអាក្រក់ដែលតែងតែធ្វើអាក្រក់មកលើរ៉ាឆេលផងដែលទើបហុងហ័ងព្យាយាមក្រើនរំលឹកដល់រ៉ាឆេលជាមួយនឹងពាក្យសរសើរក៏ដូចជាណែនាំជាច្រើន ...។
![](https://img.wattpad.com/cover/281240532-288-k809836.jpg)
ВЫ ЧИТАЕТЕ
♛ ប្រពន្ធក្មេង ♛ (រដូវកាលទី ១ ) [ Complete✔️ ]
Любовные романы" អាយុត្រឹមតែជាតួលេខ សំខាន់បេះដូងត្រូវការគ្នា " (សេរីប្រពន្ធក្មេង )