ភាគទី ២៩ : អូនឈឺ អូនរងារណាស់ពូ- ពូមកជួយអូនផង 😔

1.1K 55 0
                                    

នៅលើឡានរ៉ាឆេលយំអោយកឃឹកក៏ព្រោះតែនាងឈឺរបួសដែលត្រូវមនុស្សអាក្រក់នោះចាក់ហើយនាងក៏យំព្រោះតែភិតភ័យ ឆាកជីវិតរបស់នាងមិនដែលមកជួបនឹងរឿងតក់ស្លុតបែបនេះឡើយហើយក៏មិនដែលមានអ្នកណាមកធ្វើអោយឈឺសាច់នោះដែល ។ នាងមិនដែលមានសត្រូវជាមួយអ្នកណាចុះហេតុអីក៏ចាប់នាងមក ? ហេតុអីក៏ធ្វើបាបនាងយ៉ាងនេះ ? តើនាងបានធ្វើខុសលើអ្នកណាទៅ ?

     " ដោះលែងយើងទៅ ហុឺៗៗៗ ពួកឯងចង់បានអី ? "
     " បើចង់បានលុយចង់បានប៉ុន្មានយើងអោយទាំងអស់ "
     " ម្ចាស់យើងមិនខ្វះទេលុយ "
ប្រុសម្នាក់ដែលអង្គុយកៅអីក្បែររ៉ាឆេលវាផ្លុំផ្សែងបារីចេញមកហើយក៏តបទៅនឹងរ៉ាឆេលវិញ ! មិនដឹងថាម្ចាស់វាជាអ្នកណាមានមុខមាត់បែបណាស្រីរឺក៏ប្រុសនោះទេ ម្នាក់ដែលនៅពីក្រោយខ្នងនោះលាក់ការហើយក៏សំងាត់ខ្លាំងណាស់នៅលើឡាននេះគឺមានពួកវាប្រុសៗមាឌដំបងតែបួនអ្នកប៉ុណ្ណោះ ម្នាក់ជាអ្នកបើកឡាន ម្នាក់ទំនងជាបងធំ ហើយពីរអ្នកទៀតក៏ក្រៀករ៉ាឆេលជាប់ ...។

     " ម្ចាស់ឯងជាអ្នកណា ? ហេតុអីក៏មកចងកម្មជាមួយយើង ? "
     " យើងបានធ្វើអីខុស ? "
     " យើងទៅប៉ះពាល់អីពួកឯងទៅ ? ហុឺៗៗៗ "
បើទោះជាស្ថិតក្រោមស្ថានការណ៍មួយដែលលំបាកភ័យខ្លាចនឹងភាពគរយរស់ហើយភាគរយស្លាប់ស្មើរគ្នាក៏រ៉ាឆេលនៅតែហ៊ានបោះសំនួរសួរពួកវា ។ ពួកវាលឺរ៉ាឆេលសួរដូចច្នោះក៏សើចចេញមកព្រមៗគ្នា

     " ចោរវាដែលសារភាពថាខ្លួនឯងចោរដែលទេ ? "
     " ម្ចាស់យើងត្រូវការតែរឿងម្យ៉ាង "
     " អ្វី ? " រ៉ាឆេលសួរទៅកាន់បុរសទំនងជាមេគេនោះវិញភ្លាមៗ
     " ចាកចេញពីជីវិតផាកជីមីន ! បែកគ្នាទៅ "
ប៉ុន្មានម៉ាត់យ៉ាងខ្លីធ្វើអោយរ៉ាឆេលធ្លាក់ថ្លើមឡើងក្តុក ហេតុអ្វីបានអោយជម្រើសនាងហើយនឹងជីមីនបែបគ្នា !? តើស្នេហារវាងនាងហើយនឹងជីមីនធ្វើអោយអ្នកណាក្តៅក្រហាយរឺក៏ឈឺចាប់ទៅហេតុអីបានជាតាមបំបែកបំបាក់អោយបែកគ្នាបែបនេះ !?

     " អត់ទេ ! " រ៉ាឆេលស្រែកប្រកែក
     " អូយយ៎ " ខណះពេលដែលនាងប្រកែកកាំបិទមុតស្រួចបានចាក់ទម្លុះចូលទៅក្នុងសាច់របស់នាងសារជាថ្មី ម្តងនេះជ្រៅគួរសមបណ្តាលអោយរ៉ាឆេលឈឺខ្លាំងហើយឈាមក៏ហូរចេញមកឥតឈប់

♛ ប្រពន្ធក្មេង ♛ (រដូវកាលទី ១ ) [ Complete✔️ ]Tempat cerita menjadi hidup. Temukan sekarang