ភាគទី ២៨ : ដើរតាមយើងតាមសម្រួលបើមិនចង់ងាប់ត្រង់នេះ

1.2K 56 0
                                    

ពេលល្ងាច !
រ៉ាឆេលបានរៀបចំខ្លួនរួចជាស្រេចដើម្បីចេញទៅខាងក្រៅជាមួយជីមីននៅយប់នេះ រវាងជីមីនហើយនឹងរ៉ាឆេលគឺប៉ាម៉ាក់ទទួលដឹងលឺត្រឹមត្រូវហើយអញ្ចឹងទៅណាមកណាតែពីរអ្នកថ្មើរណាវេលាណាក៏មិនមានបញ្ហាដែល ។ មិនយូវត្តមានរបស់ជីមីនក៏បានបង្ហាញខ្លួននៅចំពោះមុខលោកប៉ាហើយនឹងអ្នកម៉ាក់របស់រ៉ាឆេល 

     " លោកពូអ្នកមីង ខ្ញុំសុំនាំអូនឆេលចេញទៅខាងក្រៅ "
     " អាចជាបាត់ពេញមួយយប់រឺក៏ត្រឡប់ចូលផ្ទះវិញ " 
ជីមីនផ្តល់តម្លៃអោយរ៉ាឆេលខ្លាំងណាស់ បើទោះជាមានសិទ្ធលើរ៉ាឆេលហើយក៏ដោយក៏ត្រូវតែសុំការអនុញ្ញាតពីលោកប៉ានឹងអ្នកម៉ាក់របស់រ៉ាឆេលម្តងទៀតដែល ។

     " មិនអីទេតាមសប្បាយចុះក្មួយមីន "
     " អោយតែមើលថែកូនស្រីពូអោយបានល្អទៅបានហើយ "
លោកវុិចទ័រដែលជាឪពុកក៏មិនហាមឃាត់អីកូនស្រីដែល អោយតែមើលថែកូនស្រីរបស់គាត់អោយបានល្អដូចដែលគាត់មើលថែថ្នាក់ថ្នមស្រលាញ់គឺគាត់ពេញចិត្តខ្លាំងណាស់ហើយ ។

     " បាទអរគុណខ្លាំងណាស់លោកពូដែលទុកចិត្តក្មួយ "
     " ក្មួយសុំលាសិនហើយលោកពូ "
     " តោះរ៉ាឆេល "
ប្រអប់ដៃក្រាស់លូកទៅចាប់ហើយក៏កាន់ប្រអប់ដៃតូចឡើងជាប់ បង្ហាញពីភាពទំនួលខុសត្រូវខ្ពស់នឹងការការពារអោយទៅលោកប៉ាហើយនឹងអ្នកម៉ាក់រ៉ាឆេលបានឃើញហើយក៏មិនមានអារម្មណ៍ថាខកបំណងនៅពេលដែលលើកកូនស្រីអោយគេមើលថែ ។ រ៉ាឆេលបបូរមាត់គួចចងដោយស្នាមញញឹមជាប់ស្នេហាពិតប្រាកដរបស់នាងនាពេលនេះគឺពោរពេញទៅដោយសុភមង្គល់ខ្លាំងណាស់ជាពិសេសនោះគឺប្រអប់ដៃក្រាស់របស់លោកពូគឺផ្តល់ភាពកក់ក្តៅអោយនាងខ្លាំងមិនអោយនាងរងារឡើយលោកពូប្រៀបដូចជាអាវដណ្តប់ដែលកក់ក្តៅបំពេញក្តីសុខអោយរ៉ាឆេលដែលមិនអាចពណ៍នាចេញបាន ។

        នៅក្នុងឡាន :
ម្តងនេះស្ទេរ៍មិនបានមកធ្វើជាសូហ្វ័រឡានអោយទេក៏ព្រោះតែជីមីនចង់ទៅតែពីរអ្នករ៉ាឆេលស្ងាត់ៗ សេចក្តីសុខរបស់ពួកយើងគឺដឹងហើយក៏មានតែពួកយើងតែពីរអ្នកបានហើយ មិនបាច់មានអ្នកណាមកដឹងលឺពីសេចក្តីសុខរបស់ពួកយើងទាំងពីរអ្នកនោះទេ ។

     " ពូអូនញាប់ញ័រណាស់ "
     " ពូដឹងទេអូនដេកចាំរឿងSurpriseរបស់ពូពេញមួយថ្ងៃហើយ "
     " ដល់ថ្នាក់នឹងផងនាងល្អិត "
     " ចាស៎ ! សងជំនឿចិត្តគេមកអោយគេដេករងចាំពេញមួយថ្ងៃ "
រ៉ាឆេលបែរមុខទៅរកជីមីនថែមទាំងលាដៃដាក់ជីមីនដូចកំពុងតែសុំលុយយ៉ាងអញ្ចឹង ជីមីនឈ្លាតពេលដែលផ្លូវទូលាយផងក៏បែរមុខទៅរកនាងដាក់ចង្ការទៅលើដៃទាំងពីររបស់នាងបន្តិចហើយក៏ដកមកវិញ

     " ពូចេះកំប្លែងទៀត អីក៏គួរអោយស្រលាញ់ខ្លាំងម្លេះ "
     " ស្រលាញ់ខ្លាំងទេ ? "
     " ប្រាកដជាខ្លាំងហើយពូ ហិហិហិ "
     " ចាំដល់នោះពូអោយមួយ តែFreeអោយមួយពីលើទៀត " 
ជីមីនច្រឡើមដាក់រ៉ាឆេលទៀតហើយធ្វើអោយរ៉ាឆេលអៀនឡើងស្រៀវរមូលពោះញ័រសាច់តែម្នាក់ឯង សំដីរបស់លោកពូគឺមានផ្លូវតែម្យ៉ាងគឺនាំនាងមកធ្វើសុីទៀតហើយ ថាអីចេះខុស >< ។ 

     " ហៃយ៉ា !!! "
     " កើតអីមេនទេពូ ? "
     " ឡានអស់សុាំង ស៊យពិតមេនហើយ " 
     " ចូលទៅចាក់សុាំងសិន " ជូនជាលើផ្លូវនោះមានការ៉ាស់សុាំងមួយដែលទើបជីមីនរហ័សបត់ចូលភ្លាមៗកុំអោយឡានរលត់ទាន់ ឡានរាប់សិបគ្រឿងចតចោលក្នុងផ្ទះទៅជាចង្រៃយកឡានតែអស់សុាំងមក ។

     " ពូ ! អូនចូលទៅរកទឹញអីក្នុងម៉ាតសិន "
     " ពូទៅដែល " ហួងហែងហើយគឺមិនចង់ឃ្លាតសូម្បីមួយជំហ៊ាន
     " ពូមិនយកក្រឡៅក៎មកពាក់អោយអូនតែម្តងទៅពូ ? "
     " ពូកែទ្រឹស្តីណាស់ អូខេពូចាំនៅខាងក្រៅ " 
រ៉ាឆេលក៏ដើរចូលទៅក្នុងម៉ាត់តែម្នាក់ឯង ចៃដន្យមានមនុស្សច្រើនគួរសម្យដែលបើអោយសម្លឹងអាចនឹងពិបាកសម្លឹងរក កំឡុងពេលដែលរ៉ាឆេលកំពុងតែរកមើលរបស់ដែលត្រូវការទឹញស្រាប់តែមានប្រអប់ដៃរឹងមាំមួយលូកមកចាប់ដៃរបស់រ៉ាឆេលជាប់ ដើម្បីមិនអោយសង្ស័យមនុស្សមិនស្គាល់មុុខម្នាក់នោះក៏ចូលអោយកៀកនឹងរាងកាយរបស់រ៉ាឆេល

     " អូយយ៎ "
រ៉ាឆេលស្រែកចេញមកបន្តិចនៅពេលដែលមានអារម្មណ៍ថារបស់មុតស្រួចម្យ៉ាងទំនងដូចជាកាំបិទបានចាក់ទម្លុះចូលទៅក្នុងសាច់របស់នាងអោយមុតឈឺផ្សារតែមិនទាន់ជ្រៀតចូលជ្រៅនោះទេ ...!!!

     " ឈឺណាស់អ្ហឹកក ! ជា-ជាអ្នកណា ? "
     " ដើរតាមយើងតាមសម្រួលបើមិនចង់ងាប់ត្រង់នេះ "
     " បើមិនចង់អោយកាបិទចាក់ធ្លាយដល់ពោះវៀនឆាប់ដើរទៅ "
នៅពេលដែលម្នាក់នោះគម្រាមហើយរ៉ាឆេលក៏ព្រមតាមវាគឺព្រមដើរតាមកម្លាំងដៃដែលវាបានរុញពីក្រោយ ។ វានាំរ៉ាឆេលឡើងឡានកៅអី8ពណ៍ខ្មៅងងិតមួយដើម្បីទៅជួបនឹងម្ចាស់របស់វា ហើយបន្ទាប់មកក៏បើកនាំរ៉ាឆេលចាកចេញទៅ ...។

==========================
ជាអ្នកណា 😬 មានព្រះភ័ក្រ្តបែបណា 😬 អត់ប្រាប់ទុកអោយវិភាគ ហិហិហិ 🥺

✨ថេយ៍ឆេមីន♡

♛ ប្រពន្ធក្មេង ♛ (រដូវកាលទី ១ ) [ Complete✔️ ]Donde viven las historias. Descúbrelo ahora