ភាគទី ៥៩ : អេ៎ពូកំពុងតែប្រចណ្ឌនឹងអូនរឺ ?

914 46 0
                                    

     " អត់ទោស ! "
     " អ្នកនាងគឺជាអ្នកនាងរ៉ាឆេលតើមេនទេ ? "
មានប៉ូលីសពីរអ្នកដើរមកសួរនាំរ៉ាឆេលកំឡុងពេលដែលរ៉ាឆេលកំពុងតែឈរអោបជាមួយលោកពូ លឺដូចច្នោះទាំងពីរអ្នកនេះក៏ផ្អាកការអោបគ្នាហើយបែរមកចាប់អារម្មណ៍ជាមួយប៉ូលីសវិញ ...។

     " ចាស់គឺខ្- "
     " លោកប៉ូលីសមានការអីជាមួយប្រពន្ធខ្ញុំ !? "
រ៉ាឆេលមិនទាំង ទាំងបានឆ្លើយចប់ចុងចប់ដើមផងជីមីនក៏និយាយកាត់ហើយថែមទាំងទាញរ៉ាឆេលអោយមកឈរពីក្រោយខ្នងគេទៀតផង រ៉ាឆេលជាជនរងគ្រោះដែលរួចពីគ្រោះថ្នាក់ជីមីនខ្លាចក្រែងប៉ូលីសសង្ស័យកើតរឿងមិនល្អលើនាងទើបជីមីនមិនអោយរ៉ាឆេលតប ។

     " គឺបែបនេះទេ- " ប៉ូលីស
     " នាងជាជនរងគ្រោះទេមានអីអាចនិយាយជាមួយខ្ញុំបាន "
ជីមីនបារម្ភខ្លាំងពេកនេះសូម្បីតែប៉ូលីសក៏ជីមីនហ៊ាននិយាយកាត់មិនអោយនិយាយចប់ចុងចប់ដើមដែល ។ ពីរអ្នកគូសង្សារថ្មីថ្មោងដែលឈរនៅពីក្រោយខ្នងនោះបានត្រឹមតែឈរសើចជាពិសេសនោះគឺស្ទេរ៍មួយជីវិតនេះនៅជាមួយចៅហ្វាយមីនរាប់ឆ្នាំហើយទើបតែបានជួបលើកទីមួយទេដែលចៅហ្វាយស្តែងអារម្មណ៍បារម្ភហួងហែងខ្លាំងចេញមកក្រៅអោយបានឃើញស្តែងៗ រ៉ាឆេលជាមនុស្សស្រីដែលពិសេសបំផុតសម្រាប់ជីមីន ស្ទេរ៍ហ៊ាននិយាយប្រាកដបែបនឹងព្រោះកាលពីនៅស្រលាញ់ខេលលីក៏ចៅហ្វាយមិនដែលហួងហែងអីខ្លាំងបែបនេះដែល

     " ពូកុំហួងហែងអូនខ្លាំងពេកមើល នៅអោយស្ងៀុម "
     " ទុកអោយអូននិយាយម្តង ! សំទោសផងណាលោកប៉ូលីសស្វាមីខ្ញុំគាត់ហួងហែងពេកប្រុសចាស់តែប៉ុណ្ណឹង បែបនេះណាសំណុំបែបបទចម្លើយគ្រប់យ៉ាងខ្ញុំនឹងទៅផ្តល់អោយនៅប៉ុស្តិ៍ប៉ូលីសបន្តិចទៀតបន្ទាប់ពីដោះស្រាយខាងនេះរួច អរគុណណាស់លោកប៉ូលីស "
     " បាទ ! អរគុណអ្នកនាងដែលយល់ព្រមសហការណ៍ "
លោកប៉ូលីសសង្ហារលាដៃដើម្បីសុំចាប់ដៃរបស់រ៉ាឆេលជាការសហការណ៍ក៏ដូចមានទំនាក់ទំនងល្អជាមួយគ្នា រ៉ាឆេលរៀបនឹងលើកដៃចាប់តបស្នងវិញហើយតែថាជីមីនក៏ជាអ្នកចាប់ជំនួសវិញ ។

     " លាសិនហើយបាទ សុំអោយសំណាងល្អ "
លោកប៉ូលីសញញឹមដាក់រ៉ាឆេលបន្តិចហើយក៏ដើរចេញទៅបាត់ទៅ រ៉ាឆេលរវល់តែញញឹមដាក់វិញមិនបានចាប់អារម្មណ៍លោកស្វាមីដែលកំពុងតែកើតជំងឺប្រចណ្ឌនៅពេលដែលនាងនៅក្បែរមនុស្សប្រុស ។

♛ ប្រពន្ធក្មេង ♛ (រដូវកាលទី ១ ) [ Complete✔️ ]Donde viven las historias. Descúbrelo ahora