មួយអាទិត្យកន្លងផុតទៅ :
ធ្មេចបើកធ្មេចបើកក៏រំលងទៅបានមួយអាទិត្យទៀតហើយ ពេលវេលាក្នុងមួយថ្ងៃៗពិតជាដើរលឿនពិតមេន ។ ចំណែកឯរ៉ាឆេលវិញក្រោយពីទទួលបានការមើលថែយ៉ាងល្អពីសំណាក់លោកស្វាមីឃើញថារបួសនាងឆាប់ជាលឿនណាស់នៅពេលនេះគ្រាន់តែនៅសល់ស្លាកស្នាមតែប៉ុណ្ណោះ មួយអាទិត្យមកនេះជីមីនមិនបានធ្វើការពេញលេញនោះទេនិយាយអោយចំគឺយកពេលមកមើលថែរ៉ាឆេលច្រើនជាង ។ ហើយនៅពេលនេះដែលក៏ជាពេលល្ងាចហើយពួកគេទាំងពីរកំពុងតែ ...
" ពូឃើញថាអូនចូលចិត្ត "
រ៉ាឆេលអង្គុយលេងនៅក្នុងសួនតែម្នាក់ឯងបន្ទាប់មកជីមីនក៏ដើរចូលទៅរកនាងដោយយកការ៉េមមួយប្រអប់ដាក់លើតុពីមុខនាង គេដឹងថានាងចូលចិត្តទើបគេតាមចិត្តនាងទឹញផ្ទាល់ដៃហើយយកមកអោយដល់កន្លែងទៀតពូកែយកចិត្តទុកដាក់ខ្វល់ខ្វាយសម្បើមណាស់ ។
" កំពុងតែចង់ញាំផង ដឹងចិត្តអូនណាស់ "
កាលបើបានឃើញការ៉េមហើយក៏សប្បាយអរដូចជាកូនក្មេង រ៉ាឆេលបើកប្រអប់ជោគការ៉េមមួយស្លាព្រាហើយក៏ដាក់ចូលទៅក្នុងមាត់មើលទៅដូចជាមានក្តីសុខណាស់ ក្តីសុខជាងដេកអោបប្តីទៀត ><
" ការ៉េមនឹងពូអូនយកមួយណា ? "
" ច្បាស់ណាស់ថាការ៉េម " រ៉ាឆេលតបលក្ខណះលេងសើច
" ដំបូងអាយ៉ុនអោយរើសរវាងវាហើយនឹងពូអូនយកមួយណា អូនក៏រើសពូឥឡូវអូនរើសយកការ៉េមវិញ អូនអីក៏សាវាខ្លាំងម្លេះ ?! "
" ការ៉េមញាំមិនទ្រលាន់តែពូញាំហើយអូនទ្រលាន់ "
" តែការ៉េមដើមរបស់ពូបៀមបានយូជាងការ៉េមនេះទៀត "
ជីមីនកំពុងសំដៅដល់រឿងមួយផ្សេងទៀតធ្វើអោយរ៉ាឆេលបើកភ្នែកធំៗ ព្រឺស្រៀវចំពោះការ៉េមដើមដែលលោកពូបាននិយាយ ! ខួរក្បាលឥឡូវផ្ទុកតែរឿងរោគចិត្តយ៉ាងមិចក៏មិនដឹងទេនិយាយពេលណារីផ្លិចទៅអារឿងមួយនោះលឿនរហ័សខ្លាំងណាស់ ...។
" និយាយអី អូនមិនដឹងអូនមិនលឺទេ "
" ពូមានកាដូអោយ "
ជីមីនក្រោកទៅក្បែររ៉ាឆេលហើយក៏ដើរទៅឈរនៅពីក្រោយខ្នងរបស់រ៉ាឆេលមុននឹងយករបស់ម្យ៉ាងដូចជាខ្សែរក៎យកមកពាក់លើក៎របស់រ៉ាឆេល
" ពូ~ " រ៉ាឆេលលើកដៃស្ទាបវាជាខ្សែរក៎ពិតមេន
" អូនធ្លាប់និយាយថាអូនជាកញ្ច្រោងជីវិត9អូនមិនងាយកើតអីនោះទេ ចៃដន្យហាងពេជ្រមួយបានបញ្ចេញទម្រង់ម៉ូតខ្សែរក៎ថ្មីគឺយកកន្ទុយកញ្ច្រោងមកធ្វើជាម៉ូតបណ្តោងដោយគ្រប់កន្ទុយកញ្ច្រោងមានដាំពេជ្រតូចៗល្អិតមួយគ្រាប់ៗមើលទៅសាមញ្ញសាកសម្យនឹងអូនទើបពូទិញយកមកអោយអូន ពាក់រហូតណាវាជាវត្ថុសំណាងហាមដោះ " ពាក្យសំដីដែលនាងបាននិយាយគឺគាត់ចាំទាំងអស់ រ៉ាឆេលរំភើបហើយក៏មានមោទនភាពចំពោះខ្លួនឯងខ្លាំងណាស់ដែលរកបានស្វាមីពូកែយល់ពីចិត្តរបស់នាងយ៉ាងនេះ មិនស្តាយក្រោយឡើយដែលប្រថុយនឹងគ្រោះថ្នាក់រស់នៅជាមួយជីមីនមិនប្រលែងដៃជីមីនចោល ។
YOU ARE READING
♛ ប្រពន្ធក្មេង ♛ (រដូវកាលទី ១ ) [ Complete✔️ ]
Romance" អាយុត្រឹមតែជាតួលេខ សំខាន់បេះដូងត្រូវការគ្នា " (សេរីប្រពន្ធក្មេង )
![♛ ប្រពន្ធក្មេង ♛ (រដូវកាលទី ១ ) [ Complete✔️ ]](https://img.wattpad.com/cover/281240532-64-k809836.jpg)