ជាច្រើនថ្ងៃកន្លងផុតជាបន្ត :
នៅតុអាហារនៅព្រឹកថ្ងៃនេះគឺជួបជុំស្រុះស្រួលគ្នាបានល្អខ្លាំងណាស់ ទាំងប៉ាម៉ាក់ក្មេកទាំងកូនបង្កើតហើយនឹងកូនប្រសារ តាំងពីរៀបការមកគឺរ៉ាឆេលបានផ្លាស់ប្តូរចូលមកនៅគ្រួសារខាងប្រុសហើយមិនចង់រស់នៅបែកគ្នាព្រោះមួយរយះនេះសំបូរចោរចេញមកត្របាក់ចំណី ។ កំឡុងពេលដែលញាំបាយជិតហើយលោកប៉ាក្មេកក៏បាននិយាយពីរឿងទៅក្រេបទឹកឃ្មុំ ...!!!
" សម្រេចចិត្តបានហើយរឺនៅកូន ? "
" ថាចង់ទៅក្រេបទឹកឃ្មុំនៅប្រទេសណា ? " លោកផាក
" កូនថាចង់ទៅបារាំង " ជីមីនឆ្លើយជំនួសប្រពន្ធក៏ព្រោះតែឃើញនាងកំពុងតែផឹកទឹក រឿងក្រេបទឹកឃ្មុំជារឿងដែលមិនអាចខ្វះបាន ពេលវេលាផ្អែមល្ហែមតែពីរអ្នកបែបនេះរឿងអីអោយរំលងទៅ ។
" ចុះរឿងយកកូន " លោកស្រីផាក
" ខេះៗៗ " រ៉ាឆេលព្រូសទឹកដាក់ចំកណ្តាលមុខជីមីនតែម្តង
" ត្រជាក់ត្រជុំខ្លាំងណាស់បងប្រុស ហក៎ណេះ " អុីនអុីនហ៊ុចក្រដាស់ជូតមាត់ប៉ុន្មានសន្លឹកទៅអោយបងប្រុស និយាយដល់រឿងយកកូនពេលណារ៉ាឆេលចេះតែញាប់ញ័រ មិនមេនថាមិនទុកចិត្តស្វាមីនៅពេលដែលមានកូនហើយតែនាងក្មេងខ្ចីពេកនាងចេះតែភ័យ ។
" មេនហើយថ្ងៃនេះក្រុមហ៊ុនមាន Product ថ្មី "
" អុីនសុំទៅថ្ងៃនេះអុីនជា Model " ជីអុីន
" អោយស្ទេរ៍ជួនទៅ " ជីមីននិយាយបណ្តើរជួតមុខបណ្តើរ គេល្អិតល្អន់ណាស់មិនដែលភ្លេចគឹតគូពីប្អូនស្រីនោះទេ ។
" មិនអីទេ កុំរំខានពូស្ទេរ៍ "
" កូនលាសិនហើយ "
ជីអុីនក៏ចាកចេញពីផ្ទះយ៉ាងលឿនម្តងនេះនាងចង់ប្រើជីវិតរស់នៅមិនមេនហាយសូរកូនអ្នកមានចង់សាកជិះតាក់សុីទៅធ្វើការខ្លះ តែថាមនុស្សខ្លះក៏តាមរំខានសេចក្តីសុខរបស់នាងអោយទាល់តែបាន ។
ទេត ទេត ទេត ទេត ( សុីផ្លេឡាន )
" ឡើនឡានមកជួនទៅ " យ៉ុនហ្គី
" រឿងអីត្រូវជិះឡានជាមួយមនុស្សចាស់ដូចអ៊ុំ ? "
" 5នាទី500$ព្រមទេ ? "
" ដៃទូលាយ " ម្តងនេះបានចាយលុយពេញដៃទៀតហើយបន្ទាប់ពីលុយខ្ទង់ប៉ុន្មានមុឺនដុល្លាបានវេរចូលកុងធនាគាររបស់នាងយ៉ាងសកម្ម បំណងថាមករកក្មួយស្រីទេតែបានជួបនាងច្រម៉ក់ជីអុីនក៏ហៅនាងឡើងឡានតែម្តង មិនចង់អោយនាងទៅណាមកណាម្នាក់ឯង ។
ВЫ ЧИТАЕТЕ
♛ ប្រពន្ធក្មេង ♛ (រដូវកាលទី ១ ) [ Complete✔️ ]
Любовные романы" អាយុត្រឹមតែជាតួលេខ សំខាន់បេះដូងត្រូវការគ្នា " (សេរីប្រពន្ធក្មេង )
![♛ ប្រពន្ធក្មេង ♛ (រដូវកាលទី ១ ) [ Complete✔️ ]](https://img.wattpad.com/cover/281240532-64-k809836.jpg)