Ep3

37 3 0
                                        



ម្រាមដៃស្រឡូនលើកខ្ទប់មុខជិតឈឹងក្រោយពីចូលឡានតាក់ស៊ីរួច។ នាងព្យាយាមធ្វើអារម្មណ៍ឲ្យធម្មតាបំផុតតាមដែលអាចធ្វើទៅបាន ទាំងដែលធាតុពិតនាងពិបាកចិត្ត ពិបាកទ្រាំជិតដាច់ខ្យល់។ គេប្រហែលគិតថានាងគ្មានអារម្មណ៍អ្វីសោះក្រោយពីឆ្លងកាត់រឿងមួយនោះរួច។ គេប្រហែលយល់ថានាង មិនសោកស្តាយដែលបាត់បង់របស់សំខាន់ចេញពីជីវិត ភាពបរិសុទ្ធដែលនាងព្យាយាមថែរក្សាជាច្រើនឆ្នាំ ត្រូវរលាយត្រឹមតែមួយយប់ក្រោមស្នាដៃគេតែម្នាក់។

« អ្ហឹកៗ...» នាងយំញ័រស្មាទទ្រើត អារម្មណ៍នាងពេលនេះច្របូកច្របល់ គិតអីមិនចេញ មិនចង់ប្រឈមមុខនឹងគេ ក៏រកលេសគេចចេញទៅសម្ងំធ្វើចិត្តម្នាក់ឯង។ អ្វីដែលកើតឡើងលើនាងប្រៀបដូចសុបិន្តអាក្រក់ អាចនិយាយបានថា ជាស្រមោលខ្មៅងងឹតតាមលងបន្លាចនាងចាប់ពីវិនាទីដែលនាងភ្ងាក់ដឹងខ្លួននៅពេលព្រឹក ឃើញគេដេកក្បែរនាងដោយគ្មានសម្លៀកបំពាក់។

សម្រាប់មនុស្សនៅអ៊ឺរ៉ុបអាចយល់ថាការដេកជាមួយគ្នា ជារឿងធម្មតា ដើម្បីសប្បាយមួយពេល។ ប៉ុន្តែសម្រាប់នាង វាជារឿងធំ រឿងសំខាន់សម្រាប់នាង ទោះមនុស្សប្រុសដំបូងរបស់នាងជាគេក៏ដោយ អតីតស្វាមី បុរសដែលនាងធ្លាប់ស្រលាញ់អស់ពីចិត្ត ជាគេក៏នាងមានអារម្មណ៍រសាប់រសល់ ខ្វល់ខ្វាយ ព្រោះហេតុផលតែមួយ គឺពួកគេបានលែងលះគ្នា។
ពួកគេដើរផ្លូវរាងខ្លួនហើយ គេជាអ្នកដទៃ ជាមនុស្សបានបំផ្លាញជីវិតនាងគ្រប់យ៉ាង...

កន្លងផុតទៅមួយសប្តាហ៍!!
មួយសប្តាហ៍ហើយ នាងក៏ប្រើជីវិតជាតារាម៉ូដែល ដើរលើឆាកបង្ហាញឈុតសម្លៀកបំពាក់ឲ្យម្ចាស់ប្រ៊េនធំៗនិងថតវីដេអូពីសកម្មភាពប្រចាំថ្ងៃរបស់នាងដូចកាលពីមុន។ នាងប្រើជីវិតដូចកាលពីមិនទាន់កើតរឿងនៅយប់នោះ។ នាងសុខចិត្តបំភ្លេចគ្រប់យ៉ាង ចាកចេញពីគេ មិនចង់ពាក់ព័ន្ធជាមួយគេសូម្បីតែបន្តិច។
      តែគេខុសពីនាង គេព្យាយាមគ្រប់យ៉ាងដើម្បីចូលទៅក្បែរនាង ចូលទៅជិតដើម្បីបាននិយាយជាមួយនាង ទោះនាងស្អប់មុខ គប់សំរាមដាក់ក៏គេមិនចុះចាញ់។
 
  *តុកៗតុកៗ...!!!
សម្លេងកណ្តឹងរោទ៍នៅពីមុខអាផាតមិន កម្ពស់៦០ជាន់ រាងតូចច្រលឹងទម្លាក់ប្រអប់កាដូដែលហ្វេនៗផ្ញើជូន ទុកវានៅលើសាឡុងងើបដើរទៅបើកទ្វារបន្ទប់ព្រោះគិតថាជាអ្នកដឹកជញ្ជូនអាហារដែលនាងបានកុម្មង់។
    « សួស្តី! ខ្ញុំបង់ប្រាក់រួចហើយ....» មាឌតូចបើកទ្វារធំៗ ញញឹមញញែមដាក់អ្នកដឹកជញ្ជូន តែក៏បើកភ្នែកធៗ ពេលឃើញថាយ៉ុនហ្គី ឈរលើកដៃហាយហ្វាយ៍ មកកាន់នាងដោយមានថង់អាហាររបស់នាង។
    « សួស្តីប្រពន្ធសម្លាញ់! យើងចួបគ្នាទៀតហើយ!!! »
    « ម៉េចក៏លោកនៅទីនេះ?? » នាងសួរទាំងបើកភ្នែកធំៗ៕
    « បងទិញអគារនេះ ហើយស្នាក់នៅជាប់បន្ទប់អូន! ចាប់ពីពេលនេះទៅយើងក្លាយជាអ្នកជិតខាងនឹងគ្នាហើយ! »
    « មនុស្សចង្រៃ!! » នាងខឹងគេចង់ដាច់សរសៃឈាមខួរក្បាលស្លាប់ បបូរមាត់ញ័រតទ្រើត មិនគិតថាគេនឹងធ្វើបែបនេះដាក់នាងទេ។
     « ឈប់ចង់ទៅណា? « គេលូកដៃទាញទ្វារដែលនាងប្រុងបិទទប់ជាប់។
     « កុំមករំខានខ្ញុំ! ពួកយើងរស់នៅរៀងៗខ្លួនទៅ!! »
    « បងទើបផ្លាស់មកនៅទីនេះ អូនទៅគេងកំដរបងសង្កត់ជើងគ្រែមួយយប់មក បងខ្លាចខ្មោច! »
  « មិនសមទំនងសោះ!! លែងដៃពីទ្វារបន្ទប់ខ្ញុំ!! »

" Dark paradise  " Where stories live. Discover now