Ep57

39 1 0
                                        

យ៉ុនហ្គី និយាយបេះបួយប្រពន្ធ ស្នាមញញឹមលើមុខ ដៃកាន់ថង់ឥវ៉ាន់យួរចង់បាក់ដៃហើយក៏នៅតែសប្បាយចិត្តព្រោះតែប្រពន្ធចាប់ផ្តើមប្រចណ្ឌគេ ពេលមានមនុស្សស្រីផ្សេងមកជិត។

  ពួកគេដើរត្រលប់ទៅវិញដោយនាយកម្លោះដើរកៀកកិតមាឌតូចជាប់។ គោលដៅបន្ទាប់ពីចេញពីដើរផ្សារទំនើបរួច គឺទៅមន្ទីរពេទ្យ ដោយសារតែបេន ផ្ញើរសារមកប្រាប់ថាម៉ាដាមម៊ែដឺសិន មិនស្រួលខ្លួន។

« ចៅហ្វាយចេញមកដល់ណាហើយទាន៎? » កំពុងតែជិះឡានសុខៗ បេនក៏ខលមក និយាយដោយសម្លេងញ័រ។
« យើងកំពុងនៅតាមផ្លូវ! ម៉ាដាមយ៉ាងម៉េចហើយ? » យ៉ុនហ្គី បើកសម្លេងនិយាយ ឲ្យរ៉ូហ្វ្រីលែនស៍ បានស្តាប់ដែរ។

« ម៉ាដាមកំពុងតែធ្វើទុក្ខ គ្រូពេទ្យទាមទារឲ្យសាច់ញាតិស៊ីញ៉េលើក្រដាសវះកាត់! »
« បន្តិចទៀតយើងទៅដល់! » យ៉ុនហ្គី ជាន់ហ្វ្រាំងឡានមួយកប់ៗ បើកដូចហោះ អារម្មណ៍គេចាប់ផ្តើមភ័យខ្លាច បុកពោះ ព្រោះព្រួយបារម្ភពីសុវត្ថិភាពរបស់ម៉ាដាម។ គេមានគាត់ជាសាច់ញាតិ ជាអ្នកចិញ្ចឹមគេតាំងពីក្មេង គាត់ប្រៀបដូចម្តាយ ដូចបងស្រី នៅចាំប្រដៅ មើលថែ ទូន្មានពាក្យល្អៗឲ្យគេស្តាប់ ដាស់តឿនឲ្យគេដើររកផ្លូវត្រូវ។

« គាត់មិនអីទេ! ព្រះនឹងតាមថែរក្សារគាត់! » រ៉ូហ្វ្រីលែនស៍ ដាក់ដៃលើខ្នងដៃរាងក្រាស់ កំពុងតែកាន់ចង្កូតឡាន។

យ៉ុនហ្គី និងប្រពន្ធក៏បើកឡានមកដល់មន្ទីរពេទ្យ ពួកគេសំដៅឡើងទៅជាន់ទី១៤ជាជាន់ដែលម៉ាដាមកំពុងតែសម្រាកព្យាបាលជំងឺបេះដូង។ បេះដូងយ៉ុនហ្កី សឹងជ្រុះដល់ដីពេលឃើញដុកទ័រចោមរោមគ្រែរបស់ម៉ាដាមជិត ទោះគេមើលឃើញពីចម្ងាយ ប៉ុន្តែគេមានអារម្មណ៍ឈឺចាប់ ឈឺគ្រប់កន្លែងនៃរាងកាយរបស់គេ ភាពភ័យខ្លាច ការបាត់បង់ អារម្មណ៍ដែលប៉ាម៉ាក់លែងនៅក្បែរ អារម្មណ៍ឯកាបានវិលមករកគេម្តងទៀត បន្ទាប់ពីគេលែងស្គាល់អស់រយៈពេល១០ឆ្នាំ។

« ម៉ាដាម... ម៉ាដាម...» បបូរមាត់គេហើបហៅឈ្មោះម្តាយមីង សឹងមិនឮ គេគ្មានកម្លាំងសូម្បីតែហៅគាត់ឲ្យក្រោកដឹងខ្លួន មកស្តាប់គេ ដើម្បីបានប្រាប់គាត់ថាគេមកហើយ គេមករកគាត់ហើយ។
« យ៉ុន...»
« ចៅហ្វាយស្ងប់អារម្មណ៍សិនទៅចៅហ្វាយ! ម៉ាដាមនឹងមិនកើតអ្វីទេទាន៎!! » បេន និងរ៉ូហ្វ្រីលែនស៍ ចូលឃាត់យ៉ុនហ្គី មិនឲ្យគេចូលទៅខាងក្នុង ត្បិតពេលនេះគ្រូពេទ្យកំពុងតែជួយសង្រ្គោះគាត់ហើយ។

" Dark paradise  " Where stories live. Discover now