Ep-90

17 1 0
                                        


ពីណាមិនដឹង មនុស្សនៅក្លឹបហ្វីលីព និយាយរឿងនេះរាល់ថ្ងៃ កូនចៅគេក៏បានដឹងតៗគ្នាដែរ ថាហ្វីលីព តាមញ៉ែលូស៊ី តែត្រូវលូស៊ី បដិសេធជាច្រើនដង។ ពួកម៉ាកគេមិនញិន មុខវាក្រាស់ណាស់ ស្រីណាដែលវាចង់បានហើយត្រូវតែបាន កាន់តែពិបាកយក វាកាន់តែចូលចិត្ត។
« ដំណឹងលឿនដល់ហើយ! »
« ធម្មតាៗ! » យ៉ុនហ្គី ញ៉ាក់ចិញ្ចើមទើបលូស៊ី ឈប់តបត ប្រញាប់ចាកចេញដោយជំនួយការដើរយួរកាបូបតាមពីក្រោយហើយមានអ្នកខលចូលទូរស័ព្ទដៃលូស៊ី។

« សួស្តីចាស៎! ខ្ញុំកំពុងត្រៀមឡើងយន្តហោះហើយ! ប្រាកដណាស់គឺដូចពេលដែលពួកយើង បានប្រជុំជាមួយខាងលោកកាលពីលើកមុន... ត្រឹមត្រូវហើយខ្ញុំចង់បានបែបហ្នឹង »លូស៊ី និយាយទូរស៍ព្ទបណ្តើរដើរចេញពីបន្ទប់សម្រាក ដើរកាត់កន្លែងថតទើប ប្រញាប់ប្រកាសប្រាប់គ្រប់គ្នាពីការផ្អាកការថតកន្លះថ្ងៃ។

« គ្រប់គ្នា! ថ្ងៃនេះពួកយើងថតប៉ុណ្ណឹងសិនចុះ! ខ្ញុំត្រូវទៅប៉ារីស ចុះកុងត្រាជាមួយអតិថិជនធំ ដូច្នេះគ្រប់គ្នាអាចសម្រាកបាន! »
« យ៉េ!! » ក្រុមការងារស្រែកហ៊ោរ ព្រោះការងារមានចូលហូរហែរ មិនបាច់ភ័យត្រូវដាច់បាយញាំឡើយ។ រាងតូចចាកចេញទៅបាត់គ្រប់គ្នាចាប់ផ្តើមរៀបឥវ៉ាន់ត្រលប់ទៅភោជនីយដ្ឋានដែលយ៉ុនហ្គី បានកក់ទុកសម្រាប់អញ្ជើញបាយថ្ងៃត្រង់ដល់ពួកគេ។

យ៉ុនហ្គី អង្គុយលើសាឡុងសម្លឹងមើលនាងគេង ផ្ទៃមុខស្រទន់ពោរពេញដោយភាពនឿយហត់ រាងស្គមស្គាំង នាងស្រកសាច់ច្រើនណាស់ គេមិនបានឪបនាង តែភ្នែកតាមសង្កេតលួចមើលរាល់ថ្ងៃ ឃើញនាងស្គមជាងមុន ការងារច្រើនដល់ថ្នាក់នៅដាច់យប់រាល់ថ្ងៃ។ គេទាញភួយដណ្តប់ឲ្យនាងត្រឹមទ្រូង ស្រាប់តែសម្លេងទូរស័ព្ទរោទ៍ឡើងខ្លាំងៗ ធ្វើឲ្យយ៉ុនហ្គី ប្រញាប់រកមើលប្រភពសម្លេង ប៉ុន្តយឺតពេលទៅហើយ ព្រោះរាងតូចភ្ងាក់ឡើងងើបអង្គុយល្មម។

រ៉ូហ្វ្រីលែនស៍ អង្គុយសម្លឹងមុខស្វាមី យ៉ាងស្ងៀមស្ងាត់ មិននិយាយអី មិនបានកម្រើក នាងមើលគេជាប់ មិនដកភ្នែកចេញ ខ្សែរភ្នែកត្រង់ស្មើររបស់នាង ធ្វើឲ្យគេស្ងៀមតាម ហើយមើលមុខនាងដោយស្ងៀមៗវិញដែរ។ ប្រហែលមួយ៥នាទី ទើបស្រីតូចដាច់ចិត្តហាមាត់សួរនាយមុន ស្របនឹងម្រាមដៃស្រឡូនលើកទូរស័ព្ទចុចបិទម៉ោងរោទ៍នោះ។

" Dark paradise  " Where stories live. Discover now