Ep54

44 3 0
                                        

យ៉ុនហ្គី ចូលទៅអង្គុយក្បែរប្រពន្ធ ក្រសោបប្រអប់ដៃស្រឡូនដាក់លើភ្លៅ និយាយដាក់នាងដោយសម្លេងទន់ភ្លន់ ព្រមទាំងសម្លឹងចំផ្ទៃមុខនាងមិនព្រិច។
« បងមិនបានទុកគេនោះសំខាន់ជាងអូន! គ្មានប្តីណាទុកអ្នកដទៃសំខាន់ស្មើរប្រពន្ធទេ! » បើសិនទុកសង្សារចាស់សំខាន់ជាងប្រពន្ធមែន គេជាមនុស្សឆ្កួតហើយ មានប្រពន្ធស្អាតក៏ស្អាត ពូកែរកលុយ ខំធ្វើការបែបនេះ ជាសំណាងគេណាស់។

« បើមិនសំខាន់ ថ្ងៃរៀបការម៉េចនឹងទៅរកគេបាន? » នាងនៅឌឺដងរករឿងគេថ្ងៃមង្គលការដដែរ នាងគុំយូរហើយ ចាំតែមានឪកាសអាងនឹងដេញជើងសួរទេ។

« ពេលនោះបងកំពុងសងសឹកលើគ្រួសារអូន! វាជាកំហុសរបស់បងដែលធ្វើឲ្យរឿងមួយនេះដក់ជាប់ក្នុងចិត្តរបស់អូន ប៉ុន្តែបងអះអាងបានថាបងមិនធ្លាប់ទុកអ្នកចាស់សំខាន់ជាងអូនម្តងណាឡើយលែនស៍! » ពីមុនជារឿងចាស់ បច្ចុប្បន្នទៅថ្ងៃមុខទៀត គេមានតែនាងម្នាក់គត់ ក៏ជារៀងរហូតផងដែរ។

« នរណាជឿសុទ្ធតែជាមនុស្សឆ្កួត! »
« សាកធ្វើជាឆ្កួតបន្តិចមើស៎ ប្តីសុំ! »
« ឡប់!!! » នាងសម្លក់គេ ងើបដើរចេញពីសាឡុង យកទូរស័ព្ទខលហៅលូស៊ី មកវិញ ព្រោះមិនអិញ្ចឹងទេ ការងារនាងប្រហែលមិនរួចក្នុងថ្ងៃនេះទេ។

« យប់នេះបងនាំអូនទៅខួបកំណើតរបស់កូនស្រីលោកតំណាងសភា! »
« ហ្ស៊ីអ៊ីហ្សា ប៉េត្រូ នោះមែនទេ? » នាងធ្លាប់ចួបកាលពីលើកមុនបានម្តង នាងនៅចាំពីភាពគួរឲ្យស្រលាញ់របស់ក្មេងស្រីតូចច្រឡឹងវ័យជំទើរូបនោះ។
« មែនហើយ! នាងអញ្ជើញអូនជាពិសេស! ដូច្នេះហាមបដិសេធ!! » គេនិយាយបញ្ជាក់នាង ខ្លាចនាងប្រកែកមិនទៅ ត្បិតកម្មវិធីមានមនុស្សច្រើន សុទ្ធតែអ្នកជំនួយ អ្នកជួររាជការរដ្ឋាភិបាល លែនស៍ នាងមិនសូវមានមិត្តជជែក។ ប៉ុន្តែគេបដិសេធការអញ្ជើញពីកូនស្រីលោកតំណាងសភាមិនបានមែន ព្រោះការរកស៊ីរបស់គេមានគាត់ចាំជួយជ្រុំជ្រែងពីក្រោយរហូត។

« ខ្ញុំនឹងទៅ! ប៉ុន្តែមានអីដោះដូរ! »
« អូនចង់បានអី? »
« យប់នេះលោកគេងនៅបន្ទប់សៀវភៅទៅ! » ស្រីតូចញេចស្នាមញញឹមគែមមាត់ ត្បិតមានឪកាសបានធ្វើបាបគេវិញ។

" Dark paradise  " Where stories live. Discover now