Ep-92

29 1 0
                                        


ត្របកភ្នែកស្តើងៗចាប់ផ្តើមបើកព្រឹមៗ ដោយសារពន្លឺថ្ងៃចាំងចូលតាមថ្នេរវាំងនន ជាប់បង្អួចមានខ្យល់បក់តិចៗ រាងកាយតូចស្តើងកម្រើកប្រែទៅម្ខាង ខណៈត្របកភ្នែកទាំងគូរចាប់បើកជាថ្មី សម្លឹងមើលជុំវិញខ្លួននាងដោយខួរក្បាលចាប់រកការចងចាំព័ត៌មានពីល្ងាចមិញ រូបភាពគ្រប់យ៉ាង ការឈឺចាប់ដែលកប់ក្នុងទ្រូងក៏វិលបុកចំដើមទ្រូងនាងម្តងទៀត រ៉ូហ្វ្រីលែនស៍ បង្ហូរទឹកភ្នែករឹមៗ ម្រាមដៃក្តាប់ខ្ញាំភួយឡើងទក់ បបូរមាត់ញ័រញាក់តាមស្ថានភាពយំខ្សឹកខ្សួលគ្មានសម្លេងរបស់នាង។

មាឌតូចផ្អៀងខ្នង ទាញខ្លួនក្រោកយឺតៗ ឪនមើលអាវពណ៌ប្រផះគ្របលើរាងកាយនាង ស្រីតូចងើបដើរទៅបន្ទប់ទឹក ចាក់គន្លឹះជាប់ ឈរមុខកញ្ចក់សម្លឹងមើលរូបរាងខ្លួនឯង ម្រាមដៃលើកប្រលះឡេវអាវម្តងមួយគ្រាប់ នាងឃើញស្នាមក្រហមជាំលើរាងកាយ រូបភាពឈឺផ្សារកាលពីល្ងាចម្សិលមិញបង្ហាញជាថ្មី នាងកាន់តែយំអួលដើមទ្រូង រ៉ូហ្វ្រីលែនស៍ ដាក់ដៃស្ទាបពោះខ្លួនឯង នាងយំកក្អឹក ខ្លាចថាគេមានបញ្ហាព្រោះនាងការពារគេមិនបានល្អ។

« សូមទោសអ្ហឹកៗ ម៉ាក់សូមទោសណាកូនណា៎ អ្ហឹក... ម៉ាក់មិនល្អ ម៉ាក់ការពារកូនមិនបានល្អ... » បបូរមាត់ញ័រតតាត់និយាយខ្សោវៗស្តាប់សឹងមិនឮ នាងយំឆ្អែតឆ្អន់ ក៏លាងជម្រះរាងកាយជាមួយទឹកក្តៅឧណ្ឌៗ ម្រាមដៃតូចជ្រើសរើសឈុតដែលបិទបាំងរាងកាយជិត យកមកស្លៀកដែលជារ៉ូបពណ៌ខ្មៅ កក្អមដៃវែង សម្រុងត្រឹមជង្គង់។ កែវភ្នែកស្រទន់ជះពន្លឺស្រអាប់ គ្មានសេចក្តីសុខ អង្គុយញាំអាហារពេលព្រឹកគ្មានដឹងរសជាតិ នាងទ្រាំលេបចំណីអាហារដើម្បីកូនក្នុងផ្ទៃ នាងមិនចង់ធ្វើបាបក្មេងដែលគ្មានកំហុសមិនដឹងអីម្នាក់នេះព្រោះទង្វើមនុស្សធំនោះឡើយ។ ក្រោយទទួលទានអាហារពេលព្រឹករួច នាងលេបថ្នាំរក្សារគភ៌តាមពេទ្យណែនាំ និងស្ពាយកាបូបដើរចេញពីវីឡាតម្រង់ទៅរោងឡាន។
« លោកស្រីអញ្ជើញទៅណាដែរទាន៎? ចាំខ្ញុំជូនលោកស្រីទៅ! » អង្គរក្ស ដែលឈរយាមការនៅខាងក្រៅដើរតាមរាងតូច សួរនាំទាំងឈ្ងោកមុខមិនហ៊ានងើបមើលមុខនាងចំៗ។
« ខ្ញុំទៅក្រុមហ៊ុន! » 
« បាទលោកស្រី! ចាំខ្ញុំទៅត្រៀមឡានជូនលោកស្រី! »
« ហ្អឹម...» មាធតូចដកដង្ហើមធំ មិនយូរប៉ុន្មានឡានខ្មៅបើកមកជិត នាងក៏ឡើងឡានអង្គុយយ៉ាងស្ងៀមស្ងាត់ មិននិយាយអី ភ្នែកមើលទេសភាពតាមផ្លូវ ទឹកមុខស្រងូតស្រងាត់របស់នាងមានលើផ្ទៃមុខ ធ្វើឲ្យកូនចៅអង្គុយនៅខាងមុខ បានឃើញនិងបារម្ភតែមិនហ៊ាននិយាយលូកមាត់ផ្តេសផ្តាសឡើយ។

" Dark paradise  " Where stories live. Discover now