ពេលយ៉ុនហ្គី ចូលក្នុងបន្ទប់ទឹកបាត់ លែនស៍ក៏ដកថ្នាំងងុយគេងពីថតតុ ដាក់បាតដៃមួយគ្រាប់ នាងលេបវាដើម្បីឲ្យឆាប់គេងលក់ នាងនៅតែប្រើប្រាស់ថ្នាំងងុយគេង ទោះជាដឹងថាមិនល្អដល់សុខភាពក៏ដោយ យ៉ាងហោចណាស់ ក៏វាជួយឲ្យនាងបានគេងលក់ស្ងប់ដែរ។
យ៉ុនហ្គី ចេញពីបន្ទប់ទឹក ស្លៀកតែខោជើងវែង មិនពាក់អាវ ដោយសារតែភ្លេចយកចូលទៅ ក៏ឃើញប្រពន្ធឡើងគេងលក់លើគ្រែដណ្តប់ភួយបាត់ទៅហើយ បន្ទប់ភ្លឺស្លុងៗ ព្រោះនាងតូចបើកតែអំពូលនៅលើតុក្បាលគ្រែសងខាងប៉ុណ្ណោះ។ នាយកម្លោះយកកន្សែងញីសក់សើមតិចៗទាល់តែស្ងួត ទើបទៅរកអាវយឺតពាក់ រួចឡើងលើពូកទម្រេតខ្លួនគេងក្បែរប្រពន្ធ។ ទៅទោះមិនបានឱបនាងដូចដែលចង់ធ្វើ ក៏មានអារម្មណ៍សប្បាយចិត្តមួយកម្រិត យ៉ាងណាក៏នាងពេលនេះ ទុកចិត្តគេបានខ្លះ វាល្អប្រសើរជាងពេលមុនបន្តិចម្តងហើយ។
......
ព្រឹកព្រលឹមម៉ោង7ព្រឹក ថ្ងៃរះចាំងចូលបន្ទប់ប្តីប្រពន្ធមួយគូរ ខ្យល់បក់វិចៗផាត់វាំងននចេញបង្ហាញឲ្យឃើញមនុស្សគេងលើគ្រែពីរនាក់កំពុងតែឱបគ្នាស្អិតក្នុងភួយតែមួយ។ ដោយកាលពីយប់ មេឃចុះត្រជាក់ លែនស៍សរសៀរទៅឪនឱបយ៉ុនហ្គី យ៉ាងណែន ដោយកម្តៅខ្លួនគេក្តៅឧណ្ឌៗ ធ្វើឲ្យនាងគេងលក់ស្កប់ស្កល់រហូតថ្ងៃរះក៏មិនទាន់ភ្ងាក់។ ចំណែកយ៉ុនហ្គី នៅស្ងៀមៗ ចាំមើលប្រពន្ធពេលណានាងភ្ងាក់? គេដឹងខ្លួនមួយសន្ទុះហើយមិនហ៊ានកម្រើកខ្លាចនាងភ្ងាក់ ទើបនៅគេងសម្លឹងមុខប្រពន្ធយ៉ាងមានក្តីសុខ។
បែបនេះហើយដែលគេចង់បាន
ចង់ឲ្យព្រឹកឡើងបើកភ្នែកឃើញមុខនាងមុនគេ
« អ្ហឹម...» នាងតូចក្រហឹមតិចៗ លូកដៃយឺតៗទៅរកយ៉ុនហ្គី ឪបខ្នងគេយ៉ាងណែន ដាក់ក្បាលត្រសុលកើយលើគេ ថែមទាំងលើកជើងគងគេទៀត។
*ក្រាកកកក...!!!
សម្លេងបើកទ្វារ រុញដោយស្រីបម្រើជំនិត ចូលមកប្រមូលខោអាវទៅបោក តែក៏ត្រូវញញឹមខ្ចឹបពេលឃើញចៅហ្វាយទាំងពីរគេងឪបគ្នាបែបនេះ ទើបរហ័សរហួនទាញទ្វារបិទវិញ ខ្លាចចៅហ្វាយភ្ងាក់។
« តែប៉ុណ្ណេះដឹងតែមានដំណឹងល្អហើយ! » ស្រីបម្រើញញឹមញញែមចុះទៅក្រោមវិញ រាល់ថ្ងៃនាងអាណិតចៅហ្វាយប្រុសណាស់ ត្រូវប្រពន្ធដេញឲ្យទៅគេងនៅបន្ទប់សៀវភៅ គេងលើសាឡុង ម៉េចនឹងស្រួលខ្លួនដូចគេងលើពូកទៅ? ទីបំផុតលោកស្រីនាង ចិត្តទន់បន្តិចដាក់ចៅហ្វាយប្រុសនាងហើយ។
YOU ARE READING
" Dark paradise "
Romance" ការសាងបាបជាអំពើខុសឆ្គង, រាល់ទង្វើដែលគេបានធ្វើ ត្រូវរាប់បញ្ចូលថាជាមនុស្សមានបាប " ប៉ុន្តែនាងទទួលយកគេបានគ្រប់យ៉ាង ការលះបង់មួយនេះ កើតចេញពីក្តីស្រលាញ់ អំពើបាបរបស់គេត្រូវបានលុបលាងដោយអំណាចសេចក្តីស្នេហា។
