យ៉ុនហ្គី បញ្ចារឲ្យកូនចៅ ស៊ើបរកកាំម៉ារ៉ាតាមផ្លូវនៅក្បែរវីឡា ដងផ្លូវទាំងមូល ក្រែងបានតម្រុយពីក្រុមលោកឧត្តមសេនីយ៍ គេឆែកប្រព័ន្ធលេខទូរស័ព្ទចាប់ទីតាំងបាន ប្រញាប់នាំគ្នាទៅដល់តំបន់របស់ឧត្តមសេនីយ៍ចាងម៉ាន់ ហេរី សម្ងំពួនលាក់ខ្លួន។
ផ្ទះក្នុងតំបន់សំណង់អាណាធិបតេយ្យ ពោរពេញដោយមនុស្សអាវ៉ាសែ ជក់ថ្នាំនិងលេងល្បែង ពិសេសរកស៊ីខុសច្បាប់ លក់ដូរថ្នាំញៀន ពេស្យាចារផ្លូវភេទគ្មានសណ្ឋាប់ធ្នាប់ សម្លេងស្រែកយំត្រហឹងប្រណាំនិងសម្រែកស្រែកសើចក្អាសក្អាយរបស់មនុស្សពាលបាតផ្សារទាំងនោះ ធ្វើឲ្យនាងតូចភ័យឡើងញ័រមាត់ចំប្រប់ ម្រាមដៃសងខាងក្រសោបឱបកូនស្រីជាប់ទ្រូង អឹបមុខចុះលាក់ពួនកូនស្រីតូចកម្សត់ដែលស្រែកយំខ្លាំងៗ ព្រោះប្លែកកន្លែង ថ្លង់សម្លេងផឹកស៊ី ឡូឡារបស់ពួកមនុស្សអន្តពាលទាំងនោះ។
« អ្ហឹកៗ កុំយំអីកូនឆ្លាតអ្ហឹក បន្តិចទៀតដេតឌី មកជួយពួកយើងហើយណា៎ កុំខ្លាចអីម៉ាក់ឱបកូនហើយកូនសម្លាញ់! ម៉ាក់មិនឲ្យនរណាប៉ះពាល់កូនស្រីម៉ាក់ទេ! » រ៉ូហ្វ្រីលែនស៍ និយាយលួងលោមកូនស្រីផងលួងខ្លួនឯងផង នាងក្រសោបទារិកាតូចអង្រួនក្នុងទ្រូងនាងថ្នមៗចុះឡើង ពេលឮកូនស្រីយំនាងកាន់តែញ័រភ័យ ត្បិតសុខភាពកូនស្រីនៅខ្សោយខ្លាំងណាស់ នាងយំឡើងក្រហមងាំងមុខមាត់អស់ នាងស្រែកលើកដៃជើងច្រងោងៗ ធ្វើឲ្យដើមទ្រូងអ្នកជាម្តាយសឹងតែប្រេះបែក។
« ង៉ាៗ... ង៉ាៗ » ទារិកាតូច យំស្រែកខ្លាំងៗ អាកាសធាតុរងារសឹងតែកក បូកផ្សំនិងស្ថានភាពឡូឡា ក្នុងបន្ទប់ឃុំងងឹតឈឹង ដីធូលីហ៊ុយជុំវិញបន្ទប់ គ្មានផាសុខភាពសម្រាប់ទារិកាតូចឡើយ នាងឃ្លានផង មិនស្រួលខ្លួនទៀត ម្តាយលួងក៏មិនស្តាប់គិតតែយំ ម្រាមដៃតូចលើកជញ្ចក់ម្រាមដៃខ្លួនឯងលាន់ជីបៗ ទើបសម្លេងយំបាត់ទៅម្តងបន្តិច។
« ម៉ាក់សូមទោសអ្ហឹកៗ កូនឃ្លានណាស់មែនទេ?? មិនអីទេបន្តិចទៀតម៉ាក់យកទឹកដោះគោឲ្យកូនអឹមណា៎ ទ្រាំបន្តិចសិនទៅកូនសម្លាញ់ ដេតឌីកំពុងនៅតាមផ្លូវមកជួយពួកយើងហើយហ៊ឹក! » រ៉ូហ្វ្រីលែនស៍ យំសឹងបែកទ្រូង នាងអាណិតកូនស្រីកម្សត់ខ្លោចចិត្ត ឃ្លានខ្លាំងណាស់ហើយទើបជញ្ជក់ម្រាមដៃខ្លួនឯងហើយបើកភ្នែកម៉ក់ៗ មើលនាងដោយភាពមិនដឹងខ្យល់អី មិនដឹងឡើយថាពេលនេះម្តាយកូនស្ថិតក្នុងភាពគ្រោះថ្នាក់ប៉ុណ្ណា។
YOU ARE READING
" Dark paradise "
Romance" ការសាងបាបជាអំពើខុសឆ្គង, រាល់ទង្វើដែលគេបានធ្វើ ត្រូវរាប់បញ្ចូលថាជាមនុស្សមានបាប " ប៉ុន្តែនាងទទួលយកគេបានគ្រប់យ៉ាង ការលះបង់មួយនេះ កើតចេញពីក្តីស្រលាញ់ អំពើបាបរបស់គេត្រូវបានលុបលាងដោយអំណាចសេចក្តីស្នេហា។
