យ៉ុនហ្គី កំពុងលួងលោមប្រពន្ធ ទម្រាំនាងបាត់យំ គេចូលទៅខាងក្នុងក៏បាត់ស្រមោលរបស់ឧត្តមសេនីយ៍ចាង បាត់ទៅហើយ។ ឃើញតែស្នាមឈាម និងរាងកាយលូស៊ី សន្លប់ស្តូកស្តឹងក្នុងដៃហ្វីលីព។
« អាចង្រៃនោះ? វាទៅណាបាត់ហើយ? »
« រត់បាត់ហើយ! លូស៊ី! លូស៊ីកុំបិទភ្នែក! » ហ្វីលីព និយាយផងអង្រួនរាងកាយស្តើង គ្មានព្រលឹងនោះតិចៗតែមិនទទួលបានការតបតមកវិញ។ គេភិតភ័យស្លេកមុខពឹម ពេលឃើញឈាមក្រហមឆ្អិនឆ្អៅហូរចេញពីដើមដៃនាងតូច
នាងត្រូវរបួស
នាងរងកាំភ្លើងជំនួសគេ
..........
// មន្ទីរពេទ្យ//
ហ្វីលីព កាន់ប្រអប់ដៃលូស៊ូ រត់តាមរទះគ្រែអ្នកជំងឺដែលបោលញាប់ស្អេកសម្តៅទៅបន្ទប់សង្រ្គោះបន្ទាន់។ ក្រោយរឿងរញ៉េរញ៉ែបានកើតឡើងនៅសណ្ឋាគារ យ៉ុនហ្គី ទុកឲ្យគ្រីស នៅចាត់ការរឿងសេសសល់ ចំណែកគេនាំប្រពន្ធនិងលូស៊ីជាមួយហ្វីលីព មកមន្ទីរពេទ្យដែលនៅជិតជាងគេ ដើម្បីព្យាបាលរបួស។ ម្នាក់ៗសុទ្ធតែរងរបួសសុះសាច់ យ៉ុនហ្គី ត្រូវទ្រោមជាងគេ លូស៊ីក៏ត្រូវគ្រាប់កាំភ្លើងសន្លប់បាត់មាត់ឈឹង។ នៅក្នុងបន្ទប់ពេទ្យពេលនេះនៅសល់ រ៉ូហ្វ្រីលែនស៍ និងហ្វីលីព ដែលអង្គុយរង់ចាំស្តាប់ស្ថានការអ្នកជំងឺនៅខាងក្នុងទាំងអន្ទះសារ។
« មិនអីទេមែនទេ? » ឃើញស្ងាត់ពេក គេក៏សួរនាំនាងបន្តិច ត្បិតយ៉ាងណាជាប្រពន្ធពួកម៉ាក ជាមិត្តភក្កិនារីដែលគេកំពុងតាមស្រលាញ់ នាងក៏ជាជនរងគ្រោះក្នុងហេតុការណ៍នេះដែរ។
« ខ្ញុំមិនអីទេ! ខ្ញុំបារម្ភពីបងស៊ីស៊ី គាត់មានរឿងព្រោះខ្ញុំអ្ហឹកៗ » នាងយំ លើកដៃក្តោបមុខបិទបាំងទឹកភ្នែក នាងពិតជាខ្លាចខ្លាំងណាស់ដែលឃើញលូស៊ី ប្រថុយជីវិតជួយនាង ដោយមិនខ្លាចសេចក្តីស្លាប់ នាងនាំទុក្ខឲ្យលូស៊ី ឈឺខ្លួន នាងជាមនុស្សមានបញ្ហាពិតមែន ធ្វើឲ្យគ្រប់គ្នារងទុក្ខព្រោះតែនាង។
« នាងកំពុងមានផ្ទៃពោះ កុំយំច្រើនពេកមិនល្អទេ! គេមកហើយ! » ហ្វីលីព និយាយលួងនាង ហើយក្រឡេកទៅឃើញយ៉ុនហ្គី រុំរបួសដើរចេញពីបន្ទប់សង្រ្គោះបន្ទាន់ទាំងអាវប្រឡាក់ឈាម គេត្រូវកាំបិតចាក់ចំស្មា រលាត់ដាច់សាច់ បែកមុខមាត់ជាំខៀវបន្តិចបន្តួច គេដើរទៅរកប្រពន្ធដែលនៅយំសឺតសឺកញ័រខ្លួនទទ្រើក ទាំងសភាពគួរឲ្យអាណិត។
YOU ARE READING
" Dark paradise "
Romance" ការសាងបាបជាអំពើខុសឆ្គង, រាល់ទង្វើដែលគេបានធ្វើ ត្រូវរាប់បញ្ចូលថាជាមនុស្សមានបាប " ប៉ុន្តែនាងទទួលយកគេបានគ្រប់យ៉ាង ការលះបង់មួយនេះ កើតចេញពីក្តីស្រលាញ់ អំពើបាបរបស់គេត្រូវបានលុបលាងដោយអំណាចសេចក្តីស្នេហា។
