រាងខ្ពស់ស្រឡះដើរចេញពីឡានស្ព័រពណ៍ខ្មៅ សក់រលាស់ខ្មៅក្រិបមានហាយឡាយពណ៍ផ្សែងបារីបន្តិចបន្តួច នៅលើមុខមានឆ្លាក់ស្នាមញញឹមជាប់មុនរលុប មាត់ទំពារស្កកៅស៊ូក្រលែងទៅមកៗ រួចស៊ូកដៃចូលហោប៉ៅខោ ដើរសម្តៅទៅរករ៉ូហ្វ្រីលែនស៍ ដែលទើបឈានជើងដើរចេញពីសួនមិនឆ្ងាយពីគេប៉ុន្មាន។ នាយចូលទៅរាក់ទាក់នាងមុន ព្រោះគេស្គាល់នាង តែនាងមិនស្គាល់គេទេ។
« សួស្តីលោកស្រីមីន! ខ្ញុំមានរបស់មកជូនលោកស្រី! » គេនិយាយរួចបក់ដៃហៅកូនចៅឲ្យចូលមកជិត ដែលមានកាន់ប្រអប់ខ្មៅក្រិបមួយត្រៀមនឹងបើកសម្រាប់ឲ្យរ៉ូហ្វ្រីលែនស៍ មើល។
« សួស្តីលោក! ពួកយើងធ្លាប់ចួបគ្នាឬអត់? ព្រោះខ្ញុំមិនធ្លាប់បានឃើញលោកពីមុនមកនោះទេ! អធ្យាស្រ័យផងខ្ញុំមិនទទួលរបស់ពីជនចម្លែក! » នាងតូចតបទាំងមុខស្មើរ ធ្វើឲ្យគេសើចឡើងភ្លាមៗ មិនស្មានថាប្រពន្ធសម្លាញ់គេជាមនុស្សមាត់ត្រង់ៗបែបនេះទាល់តែសោះ។
« ហាសហាៗ ខ្ញុំស្គាល់លោកស្រីច្បាស់! ហើយក៏ដឹងថាលោកស្រីមិនធ្លាប់ស្គាល់ខ្ញុំទេ! » គេសើចចេញធ្មេញសស្គុស លើកដៃចូកសក់ទៅក្រោយបន្តិច ទើបឈរត្រង់ខ្លួនដើម្បីណែនាំខ្លួនឲ្យនាងស្កាល់។
« ខ្ញុំជាមិត្តសម្លាញ់របស់យ៉ុនហ្គី! ក៏ជាម្ចាស់ក្លឹបដែលលោកស្រីទៅកាលពីថ្ងៃមុននោះ! ខ្ញុំឈ្មោះហ្វីលីព! មិនមែនកូនប្រុសតំណាងសភាទេ គ្រាន់តែមានឈ្មោះដូចគ្នាប៉ុណ្ណោះ!ហើយខ្ញុំមកថ្ងៃនេះគឺយករបស់មកជូន! » គេនិយាយរៀបរាប់វែងអន្លាយ រួចក៏ឲ្យសញ្ញាទៅកូនចៅ បើកប្រអប់ខ្មៅនោះ ដែលគេនិយាយថានាងបានភ្លេច។
« ខ្សែរក!!!! » នាងបើកភ្នែកធំៗ ពេលឃើញខ្សែរករបស់ខ្លួននៅនឹងហ្វីលីព ទាំងដែលនាងខំដើររកអស់ពេលយូរណាស់ហើយ ព្រោះជារបស់ម្ចាស់ឧបត្ថមនាងសម្រាប់ការថតស្ពត។
« ថ្ងៃជប់លាង លោកស្រីធ្វើឲ្យជ្រុះទើបខាងយើងព្យាយាមស្វែងរកម្ចាស់ខ្សែរកនេះ ហើយក៏ដឹងថាជារបស់លោកស្រីមីន ពេលពួកយើងឆែកកាំម៉ារ៉ាជាង១០ដង!! »
« អរគុណណាស់ដែលបានយកមកឲ្យដល់ទីនេះ! » នាងទទួលយកទាំងអំណរ ព្រោះជារបស់សំខាន់ដែលត្រូវសងម្ចាស់ឧបត្ថមវិញ។
YOU ARE READING
" Dark paradise "
Romance" ការសាងបាបជាអំពើខុសឆ្គង, រាល់ទង្វើដែលគេបានធ្វើ ត្រូវរាប់បញ្ចូលថាជាមនុស្សមានបាប " ប៉ុន្តែនាងទទួលយកគេបានគ្រប់យ៉ាង ការលះបង់មួយនេះ កើតចេញពីក្តីស្រលាញ់ អំពើបាបរបស់គេត្រូវបានលុបលាងដោយអំណាចសេចក្តីស្នេហា។
