« មែន! តែបងឆ្លាតពេកដូច្នេះទើបខ្ញុំប្តូរគោលដៅ! »
« នាងត្រូវការស្អីឲ្យប្រាកដ? » គេធុញពិតមែន នៅសុខមិនចង់សុខ ចង់បង្ករឿង? គេចង់តែបាញ់សាណា ឲ្យធ្លាយខួរស្លាប់ទេបើសិនជាអាច បើសិនពេលនេះ ឪពុកសាណាមិនពាក់ព័ន្ធនឹងការរកស៊ីជាមួយគេ។
« ចង់ឃើញបងរស់នៅគ្មានសុភមង្គល! ខ្ញុំនឹងបំផ្លាញ់ពួកបង! » សាណា ញញឹមស្រស់ នាងធ្លាប់ទាក់ទងគេ ព្យាយាមគ្រប់យ៉ាងតែគេមិនខ្វល់ មិនអើពើនឹងនាង ជាន់ឈ្លី ក្តីស្រលាញ់នាង ហើយនាងក៏បានដឹងថាការពិតគេប្រើនាងជាឧបករណ៍ សម្រាប់សងសឹកលើរ៉ូហ្វ្រីលែនស៍ ក្រោយមកក៏ស្រលាញ់លែនស៍ មែនទែន ថែមទាំងបោះបង់នាងចោល ទុកនាងដូចស្រមោល គ្មានរូបរាង គេគ្រាន់តែទុកនាងចោល ត្បិតទំនាក់ទំនងរកស៊ីរវាងឪពុករបស់នាងជាមួយគេនៅដំណើរការ។
« កុំឲ្យខ្ញុំដឹងថានាងប៉ះពាល់លែនស៍ឲ្យសោះ ខ្ញុំមិនដោះលែងនាងជាដាច់ខាត! »
« គោលដៅខ្ញុំក៏មិនមែនជានាង ខ្ញុំនឹងប្រើគ្រប់វិធី ដើម្បីឲ្យធ្វើឲ្យនាងនិងបងរស់នៅវេទនា! » សាណា និយាយចប់ ទម្លាក់រូបថតមួយសន្លឹកនៅលើតុ ហើយដើរចេញទៅបាត់។
នាងស្រលាញ់គេ បើនាងមិនបានគេ ស្រីផ្សេងកុំសង្ឈឹមថារស់នៅជាមួយគេមានក្តីសុខឲ្យសោះ។ ពេលនេះ ពេលដែលនាងញោះញ៉ង់រ៉ូហ្វ្រីលែនស៍ មិនបានសម្រេច នាងក៏មានកូនអុកថ្មី ដើម្បីបំផ្លាញ់ពួកគេដែរ។
សាណាដើរចេញទៅបាត់ ស្របពេលយ៉ុនហ្គី លើករូបថតនោះមកមើល គេស្លុតចិត្តជាខ្លាំងក្រោយឃើញរូបថតកូនស្រីរបស់គេនៅឯមន្ទីរពិសោធន៍ កន្លែងដែលអ្នកវិទ្យាសាស្ត្រ មើលថែកូនស្រីរបស់គេ។ ដូច្នេះ កូនស្រីគេឈឺ ជាស្នាដៃសាណា។
« ចង្រៃយ៎!! » គេទះសាឡុងមួយដៃ ខ្ទាយស្រាសើមពេញអាវសឺមីនៅលើខ្លួនរបស់គេ។ នាយចាប់ផ្តើមនឹកឃើញសំដីរបស់លូស៊ី ដែលធ្លាប់និយាយតឿនគេកាលពីមុនមក។
" លោកមិនគួរទុកចិត្តសាណាពេកទេ នាងជាមនុស្សដែលព្យាយាមបំផ្លាញ់រ៉ូហ្វ្រីលែនស៍និងលោក! ស្រីម្នាក់នេះពិសពុលខ្លាំងណាស់ កុំនៅជិតនាងពេកបើមិនចង់ឈ្លោះគ្នានឹងរ៉ូហ្វ្រីលែនស៍! "
YOU ARE READING
" Dark paradise "
Romance" ការសាងបាបជាអំពើខុសឆ្គង, រាល់ទង្វើដែលគេបានធ្វើ ត្រូវរាប់បញ្ចូលថាជាមនុស្សមានបាប " ប៉ុន្តែនាងទទួលយកគេបានគ្រប់យ៉ាង ការលះបង់មួយនេះ កើតចេញពីក្តីស្រលាញ់ អំពើបាបរបស់គេត្រូវបានលុបលាងដោយអំណាចសេចក្តីស្នេហា។
