Ep45

63 4 0
                                        


ថ្ងៃត្រង់!!!
រ៉ូហ្វ្រីលែនស៍ បើកភ្នែកយឺតៗទាំងអស់កំលាំងពីខ្លួន នាងសម្លឹងមើលជុំវិញខ្លួននាង មិនឃើញនរណានៅក្នុងបន្ទប់ឡើយ ក្រៅពីខ្លួននាងកំពុងជាប់ខ្សែរសេរ៉ូម។ រ៉ូហ្វ្រីលែនស៍ ច្រត់ដៃទាញខ្លួនឲ្យក្រោកយឺតៗរួចសម្លឹងមើលម្ចុលជាប់ដៃទាំងចម្ងុល។
ក្រោកកកក៎!!!!
សម្លេងបើកទ្វារ រាងខ្ពស់ស្រឡះដើរចូលមកជាមួយស្រីបម្រើ រុញរទះអាហារចូលក្នុងបន្ទប់ គឺជាអតីតអ្នកបម្រើជំនិតរបស់នាង។
« លោកស្រីដឹងខ្លួនចំពេលបបរទើបតែកំដៅរួចល្មម!! » ស្រីបម្រើនិយាយទាំងស្នាមញញឹម។
« នាងចេញទៅវិញចុះ! ចាំយើងអ្នកបញ្ចុកបបរឲ្យលោកស្រី! » យ៉ុនហ្គីដេញបម្រើ ថែមទាំងរុញនាងចេញរួចរុញរទះអាហារចូលទៅរកគ្រែគែង ស្របពេលដែលរ៉ូហ្វ្រីលែនស៍ រំកិលខ្លួនគេងចេញពីយ៉ុនហ្គី ទាំងឈឺចាប់ត្រង់ចំណុចភ្លៅ។
« ចេញទៅ!! »
« បងចង់បញ្ចុកបបរអូន! »
« ទុកត្រង់ហ្នឹងហើយ! » នាងខ្លាចគេមិនមែនបញ្ចុកបបរតែមួយមុខ មនុស្សដូចគេនាងមិនមើលធ្លុះ។
« បងមិនធ្វើអីអ្នកជំងឺទេ! មិនអីច៊ឹងក៏មិនហៅពេទ្យមកដាក់សេរ៉ូមអូនដែរ! » គេនៅរក្សារស្នាមញញឹមបានដដែរ រួចក៏ដាក់បង្គុយលើកៅអីក្បែរនាងដោយចាប់ម្រាមដៃស្រឡូនរបស់នាងអង្អែលថ្នមៗដោយកែវភ្នែកស្រលាញ់។
« សូមទោសយប់មិញបងលេងខ្លាំងពេក ទើបអូនឈឺក្តៅខ្លួនបែបនេះ! មើលចុះមុខឡើងស្លេក បែបនេះចុះ... ក្នុងនេះមាន១០០លាន អូនយកទៅចាយទិញអីក៏បាន ទុកថាសងសឹកបងវិញ ម៉ោះចាំបងបញ្ចុកបបរអូន !!  »គេហុចកាតក្រេឌីតឲ្យនាងរួចនិយាយទាំងមុខស្រពោន។

« ខ្ញុំមិនមែនស្រីលក់ខ្លួនទេ!! » នាងស្រែកទាំងភ្នែក្រហមងាំង គេធ្វើបែបនេះដូចមិនឲ្យតម្លៃនាងសោះឡើយ ចង់យកលុយជះលើនាងអាងថានាងនឹងបាត់ខឹង? នាងមិនបានស្រេកឃ្លានលុយគេសូម្បីតែបន្តិច។
« បងគ្មានន័យបែបនោះ! បងគ្រាន់ចង់ឲ្យអូនមានអារម្មណ៍ល្អ! ក្រែងមនុស្សស្រីចូលចិត្តលុយ?ពូកែចាយលុយណាស់ហ្អេស៎? »
« .....»
« ឬក៏បងឲ្យអូនតិចពេក? ៥០០លាន គ្រប់ថ្លៃ skincare អូនទេ? » គេដកកាតពណ៍មាសមួយសន្លឹកនិងពណ៍ទឹកប្រាក់ឲ្យនាង រួចញញឹមឪបស្មានាងថ្នមៗ។

« ចេញទៅខ្ញុំចង់សម្រាក! » នាងហត់នឹងនិយាយជាមួយគេណាស់ កាន់តែឃើញមុខកាន់តែស្អប់ កាន់តែឈឺចាប់។
« ញាំបបរសិនទៅ មិនចឹងអូនមិនងាយជាទេ! »
« ខ្ញុំមិនឃ្លាន! »
« មិនឃ្លានក៏ត្រូវតែញាំ ដើម្បីបានលេបថ្នាំ! » គេទាញដើមដៃនាងអូសមាឌតូចមកកៀតកិតទ្រូងគេ ខណៈដែលរ៉ូហ្វ្រីលែនស៍ មានតែអាវសឺមីរបស់គេមួយជាប់ខ្លួន គ្មានជម្រើសអ្វីក្រៅពីព្រមឲ្យគេអូសខ្លួនស្តើងយកទៅតាមចិត្តមនុស្សផ្តាច់ការ។

រ៉ូហ្វ្រីលែនស៍ ញាំបបរទាំងគ្មានក្តីសុខ ព្រោះយ៉ុនហ្គី អង្គុយសម្លឹងមើលនាងទាំងសម្លឹងមុខនាងជាប់។ គេបញ្ចុកបបរនាងរួចយកថ្នាំដែលគ្រូពេទ្យឲ្យ ចាក់ចូលកូនកែវហុចឲ្យនាង។ គេសម្លឹងមើលតាំងពីនាងលើកកែវថ្នាំអកផឹករហូតដល់លបទៅអស់។ ទើបទាញដៃស្រឡូនដាក់លើភ្លៅលាត់ដៃអាវនាងឡើងដើម្បីលាបថ្នាំលើស្នាមដែលគេជាអ្នកបង្កកាលពីយប់។

« បងមានការងារត្រូវធ្វើ! អូនសម្ងំគេងវិញទៅចាំល្ងាចញាំបាយជាមួយគ្នា!! » យ៉ុនហ្គី និយាយចប់ ថើបថ្ពាល់នាងលាន់ខ្សឺតៗលើកដៃញីសក់នាងថ្នមៗទើបក្រោកដើរចេញតែក៏ឪនចុះខ្សឹបដាក់ត្រចៀកនាងស្រាលៗដែលវាជាប្រយោគគំរាមរបស់គេ។
«កុំគិតថារត់បានសម្រេចនោះ! បើសិនអូនហ៊ានតែរត់ បងមិនច្បាស់ទេថាអាចនឹងបន្ធូរឲ្យអូនដូចយប់មិញឬអត់!!! »
រ៉ូហ្វ្រីលែនស៍ មិនតប ដាក់ខ្លួនឃ្លុំភួយសម្ងំដេក នាងគ្មានកំលាំងសូម្បីតវ៉ានឹងគេ តើនឹងមានកំលាំងពីណាដើម្បីរត់គេច? នាងត្រូវទទួលស្គាល់ការពិតនេះទេ?? ការពិតដែលនាងមិនអាចរត់គេចពីគេបាន ព្រោះគេនឹងប្រើគ្រប់វិធីដើម្បីស្វែងរកនាងទាល់តែឃើញ។

យ៉ុនហ្គីដើរចេញទៅបាត់ នាងមិនខ្ចីតាមមើល
គេថាទៅធ្វើការដែលត្រូវធ្វើ ល្ងាចមកវិញញាំបាយជាមួយគ្នា តែពេលនេះកន្លងផុតទៅមួយសប្តាយ៍ហើយ គេនៅតែមិនទាន់មកវិញ ដំណឹងបន្តិចពីគេក៏មិនទទួលបានដែរ កូនចៅគេគ្រប់គ្នាដាក់វេនចល័តមកយាមនាងនៅខនដូរ រហូតពេលនេះនាងផ្លាស់មកនៅវីឡារបស់យ៉ុនហ្គី វិញក៏មិនឃើញស្រមោលគេដែរ។

« តើគេស្លាប់ឬរស់?? » នាងតូចនិយាយម្នាក់ឯង សួរម្នាក់ឯង ភ្នែកមើលទៅសួនផ្កាដែលនាងបានដាំកាលពី២ឆ្នាំមុន វានោតែស្អាតដូចដើម ហាក់បីដូចជាមានមនុស្សចាំថែរក្សារ ដាក់ជី ស្រោចទឹកឲ្យវាជាប្រចាំ។

« ចៅហ្វាយជាអ្នកមើលថែសួនផ្កាទាំងនេះណាស់លោកស្រី! គាត់មិនដែលឲ្យអ្នកណាមកប៉ះពាល់សួនផ្ការបស់លោកស្រីឡើយ! » នាងសម្ងំស្តាប់ស្រីបម្រើនិយាយប្រាប់ត្រួសៗ ដោយទឹកមុខស្មើៗស្ងៀមៗ ហាក់បីដូចជាគ្មានអារម្មណ៏អ្វីទាំងអស់។ បេះដូងនាងនៅជាប់គាំងទ្រឹងមួយកន្លែង នាងស្រម៉ៃនឹកឃើញសកម្មភាពគ្រប់យ៉ាងរវាងនាងនិងយ៉ុនហ្គី ពាក្យសម្តីរបស់គេ ទឹកមុខរបស់គេ បង្ហាញគ្រប់យ៉ាងថាគេស្រលាញ់នាងប៉ុណ្ណានោះ។
  " បងស្រលាញ់អូន! មិនថាមានរឿងអីកើតឡើងទេ អារម្មណ៍បងចំពោះអូនជាអារម្មណ៍ពិតប្រាកដ!! "

« ឈប់គិតពីគេទៀតទៅ! ខ្ញុំកំពុងតែកាត់ចិត្ត...» និយាយចប់នាងដើរចេញពីសួនច្បារចូលក្នុងវីឡាវិញ ស្របគ្នានឹងសម្លេងឡានបញ្ឈប់ពីមុខមាត់ទ្វារល្មម.
.......
កាត់ចិត្តធ្វើអីអាលែនស៍🥹

" Dark paradise  " Where stories live. Discover now