ម៉ោង៥ល្ងាច ព្រះអាទិត្យចាប់ផ្តើមរៀបលិច ពន្លឺរស្មីពណ៌មាសទុំបោចសោចលើផែនដីរួមទាំងជនសារ ចែងចាំងកណ្តាលមុខអ្នកកម្លោះសង្ហាមុខស្មើរធេង ឈរលើផែ ដៃម្ខាងជក់បារី ដៃម្ខាងទៀតស៊ូកចូលហោប៉ៅខោរ ភ្នែកដៀងមើលទៅកូនចៅកំពុងតែជញ្ចូនអ៊ីវ៉ាន់ដាក់លើកាប៉ាល់ដ៏ធំសំបើម។ ដែលទឹកដីមួយនេះ ជារបស់គេ ម្យ៉ាងទៀតគេមានខ្នងបង្អែកធំនៅពីក្រោយទើបអាចជួញដូរទំនិញខុសច្បាប់ដោយងាយស្រួល។ ណាមួយគេមានជំនួញស្របច្បាប់ចាំងពីមុខ ទាំងក្លឹបកម្សាន្ត ហាងលក់គ្រឿងភេសជ្ជៈ ទើបគ្មានប៉ូលីសណារករឿងគេបាន។
សូម្បីឧត្តមសេនីយ៏ចាងម៉ាន់ ហេរី ក៏នៅមិនហ៊ានចាប់ខ្លួនគេរឿង ដឹកទំនិញខុសច្បាប់ ព្រោះឧត្តមសេនីយ៏ ក៏នៅតែមកស្នើសុំកំពង់ផែរបស់យ៉ុនហ្គីសម្រាប់ដឹកទំនិញខុសច្បាប់ដែរ។
យ៉ុនហ្គី ឈរសម្លឹងទៅមនុស្សមួយក្រុមដែលចុះពីកាប៉ាល់នៅកំពង់ផែ ក្បែរនេះ ពួកគេទំនងជាអ្នកទេសចរណ៏ ព្រោះសង្កេតឃើញមានកាំម៉រ៉ានិងកាបូបស្ពាយរួមទាំងនិយាយភាសាប្លែកៗ។
« ចៅហ្វាយការងាររួចរាល់ហើយគ្មានបញ្ហាទេ ចៅហ្វាយត្រូវការត្រលប់ទៅវិញឥឡូវនេះទេ? » គ្រីស រត់មកជិតនិយាយប្រាប់យ៉ុនហ្គី ដែលឈរបឺតបារី បញ្ចេញផ្សែងតាមមាត់ ភ្នែកសម្លឹងមើលថ្ងៃលិចមិនឈប់។
« បន្តិចទៀតទើបយើងទៅវិញ! យើងដើរមើលម្តុំនេះសិន ឯងមិនបាច់មកតាមទេ! »
« បាទ! » គ្រីស តបរួចក៏ត្រលប់ទៅរៀបចំការងារគេបន្តទៀត ចំណែកនាយកម្លោះក៏ដើរទៅមុខជារឿយៗ តាមមើលថ្ងៃលិចយ៉ាងជក់ចិត្ត។
សម្រិបជើងលាន់ដូចផ្គរ មាឌតូចច្រឡឹងប្រញាប់ដើរចេញពីកាប៉ាល់ទៅខាងក្រៅដោយកាន់កាំម៉រ៉ារបស់ខ្លួន មួកធំៗរបស់នាងប៉ះនិងភ្ញៀវទេសចរណ៏ផ្សេងទៀត ទើបរាងតូចរហ័សរត់ចេញកាន់តែលឿន រហូតបានមកឈរនៅលើស្ពានឈើមួយសម្រាប់ឆ្លងទៅលើគោក។
រាងតូចល្អិត ស្លៀកខោខាប៊យជើងខ្លី អាវសឺមីកិបឡេវ កឌុប ដៃខ្លី មួកធំៗនៅលើក្បាល រាងតូចកំពុងបង្វិលខ្លួនទៅរកថ្ងៃរៀបលិចនិងលើកកាំម៉ារ៉ារបស់នាងឡើងដើម្បីថត សកម្មភាពរបស់នាងទៅក្នុងវីដេអូរបស់នាង។
YOU ARE READING
" Dark paradise "
Romance" ការសាងបាបជាអំពើខុសឆ្គង, រាល់ទង្វើដែលគេបានធ្វើ ត្រូវរាប់បញ្ចូលថាជាមនុស្សមានបាប " ប៉ុន្តែនាងទទួលយកគេបានគ្រប់យ៉ាង ការលះបង់មួយនេះ កើតចេញពីក្តីស្រលាញ់ អំពើបាបរបស់គេត្រូវបានលុបលាងដោយអំណាចសេចក្តីស្នេហា។
